ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់ខ្លួន​ជនជាតិ​វៀតណាម និង​ជនជាតិ​ចិន​ខុសច្បាប់​ចំនួន ១១​នាក់

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កម្លាំង​នគរបាល​អន្តោប្រវេសន៍​នៃ​ក្រសួងមហាផ្ទៃ ដែល​ដឹកនាំ​ដោយ​លោក​ឧត្តមសេនីយ៍ឯក អ៊ុ​ក ហៃ​សីឡា ប្រធាន​នាយកដ្ឋាន​ស៊ើបអង្កេត និង​អនុវត្តន៍​នីតិវិធី​បាន​ចុះ​ត្រួតពិនិត្យ​ការ​ស្នាក់​នៅ និង បំពេញ​ការ​របស់​ជនបរទេស…

រាជធានី​ភ្នំពេញ ៖ កម្លាំង​នគរបាល​អន្តោប្រវេសន៍​នៃ​ក្រសួងមហាផ្ទៃ ដែល​ដឹកនាំ​ដោយ​លោក​ឧត្តមសេនីយ៍ឯក អ៊ុ​ក ហៃ​សីឡា ប្រធាន​នាយកដ្ឋាន​ស៊ើបអង្កេត និង​អនុវត្តន៍​នីតិវិធី​បាន​ចុះ​ត្រួតពិនិត្យ​ការ​ស្នាក់​នៅ និង បំពេញ​ការ​របស់​ជនបរទេស នៅ​ក្នុង​ខណ្ឌមានជ័យ និង​ខណ្ឌចំការមន ។ ប្រតិបត្តិការ​នេះ​ដែរ​បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​៩ និង​៥​នាទី​ព្រឹក​ថ្ងៃ​ទី​០៩ ខែឧសភា ឆ្នាំ​២០១៨ នៅ​ក្នុង​សង្កាត់​ចាក់​អង្រែ​ក្រោម ខណ្ឌមានជ័យ និង​សង្កាត់​ផ្សារ​ដើម​ថ្កូវ ខណ្ឌចំការមន ។

លោក​ឧត្តមសេនីយ៍ឯក អ៊ុ​ក ហៃ​សីឡា ប្រធាន​នាយកដ្ឋាន​ស៊ើបអង្កេត និង​អនុវត្តន៍​នីតិវិធី​បាន​ប្រាប់​ឱ្យ​ដឹង​ថា ក្នុង​ព្រឹក​នេះ​ដែរ កម្លាំង​របស់​លោក​បាន​ធ្វើការ​ចុះ​ត្រួតពិនិត្យ​ការ​ស្នាក់​នៅ និង​បំពេញការងា​របស់​ជនបរទេស​ចំនួន​២​ទីតាំង​ខុស​ពី​គ្នា ។

ដោយ​មួយគោលដៅ​ទី ១ – កម្លាំង​របស់​លោក​បាន​ធ្វើ​ឡើង​នៅ​ក្នុង​រោង​សិប្បកម្ម​ក្រដាស​មួយ​កន្លែង ដែល​មា​នទី​តាំងនៅ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​២ ក្នុងភូមិ​ទួលរ​ការ សង្កាត់​ចាក់​អង្រែ​ក្រោម ខណ្ឌមានជ័យ ។ ដោយ​បាន​ធ្វើការ​ឃាត់ខ្លួន​ជនជាតិ​វៀតណាម​ចំនួន​៤​នាក់ (​ស្រី​ម្នាក់​) និង​បុរស​ជនជាតិ​ចិន​ចំនួន ម្នាក់ ដែល​ពួក​គេ​បាន​លួច​ចូល​មក​ស្នាក់​នៅ និង​ធ្វើ​ការងារ​ដោយ​ខុសច្បាប់​ប្រើប្រាស់​ឯកសារ​មិន​ត្រឹមត្រូវ ។

គោលដៅ​ទី​២-​កម្លាំង​របស់​លោក​បាន​ធ្វើ​ឡើង​នៅ​ក្នុង រោង​សិប្បកម្ម​កែ​ច្នៃ​ឈើ​មួយ​កន្លែង ដែល​មា​នទី​តាំងនៅ​តាម​បណ្តោយ​ផ្លូវ​លេខ​៩៧ ភូមិ​៤ សង្កាត់​ផ្សារ​ដើម​ថ្កូវ ខណ្ឌចំការមន ដោយ​បាន​ធ្វើការ​ឃាត់ខ្លួន​បុរស​ជនជាតិ​វៀតណាម​ចំនួន​៦​នាក់​ថែម​ទៀត ដែល​ពួក​គេ​បាន​ប្រព្រឹត្ត​ធ្វើ​ឡើង​ដូច​ទៅ​នឹង​ករណី​គោលដៅ​ទី​១​ដែរ សរុប​១១​នាក់ (​ស្រី​ចំនួន​ម្នាក់​) ។

ក្រោយ​ពី​កម្លាំង​នគរបាល​អន្តោប្រវេសន៍​ចុះ​ប្រតិបត្តិការ​ត្រួតពិនិត្យ​ការ​ស្នាក់​នៅ និង​បំពេញការងារ​របស់​ជនបរទេស នៅ​ក្នុង​រោង​សិប្បកម្ម​ក្រដាស ក្នុង​ខណ្ឌមានជ័យ និង​រោង​សិប្បកម្ម​កែ​ច្នៃ​ឈើ នៅ​ក្នុង​ខណ្ឌចំការមន ទាំង​២​គោលដៅ​រួច​ហើយ ក្រុម​ជនជាតិ​វៀតណាម និង​ជនជាតិ​ចិន​ទាំង​១១​នាក់ (​ស្រី​ម្នាក់​) រួច​ហើយ ក៏​បាន​នាំ​ខ្លួន​ទៅ​កាន់​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ដើម្បី​ចាត់ការ​ទៅ​តាម​នីតិវិធី​ច្បាប់​ជា​បន្ត​ទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ