ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិធី​ផ្ទេរ-ប្រគល់​គ្រឿងចក្រ និង​សម្ភារៈ​បោសសំអាត​មីន

5 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ ពិធី​ផ្ទេរ-ប្រគល់​គ្រឿងចក្រ និង​សម្ភារៈ​បោសសំអាត​មីន​នៃ​គំរោង​សមាហរណកម្ម​បោសសំអាត​មីន និង​សង្គ្រោះ​ជន​ពិការ​ដោយសារ​មីន ដំណាក់កាល​ទី​៣ គាំទ្រ​ថវិកា​ដោយ​ប្រជាជន និង​រដ្ឋាភិបាល​ជប៉ុន ក្រោម​អធិបតីភាព​លោក​បណ្ឌិត ហ៊ុន…

ខេត្តបាត់ដំបង ៖ ពិធី​ផ្ទេរ-ប្រគល់​គ្រឿងចក្រ និង​សម្ភារៈ​បោសសំអាត​មីន​នៃ​គំរោង​សមាហរណកម្ម​បោសសំអាត​មីន និង​សង្គ្រោះ​ជន​ពិការ​ដោយសារ​មីន ដំណាក់កាល​ទី​៣ គាំទ្រ​ថវិកា​ដោយ​ប្រជាជន និង​រដ្ឋាភិបាល​ជប៉ុន ក្រោម​អធិបតីភាព​លោក​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត តំណាង​សម្តេច​តេ​ជោ​ហ៊ុន សែន ​នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា លោក ហូ​រិ​នូ​ឈិ ហិ​ដេ​ហិ​សា (H.E Mr.HorinOuchi HideHisa) ឯកអគ្គរដ្ឋទូត​ជប៉ុន ប្រចាំ​ប្រទេស​កម្ពុជា សេនានុព័ន្ធ​តំណាង​ស្ថានទូត​ថៃ លោក​ឧត្តមសេនីយ៍ទោ ឯក សំ​អូន មេបញ្ជាការ​ស្តីទី​យោធភូមិ​ភាគ​ទី​៥ លោក​ងួ​ន រត​នះ អភិបាលខេត្ត​បាត់ដំបង លោក សួន បវរ អភិបាល​ខេត្តបន្ទាយមានជ័យ លោក​ផា​ន់ ចាន់​ធុ​ល អភិបាលខេត្ត​ប៉ៃលិន ស្នងការ អាវុធហត្ថ​ខេត្ត មន្ត្រីរាជការ ប្រជាពលរដ្ឋ​សរុប​ចំនួន​១៨២០​នាក់​បាន​ចូលរួម​នៅ​វេលា​ព្រឹក​ថ្ងៃ​ទី​៨ ខែឧសភា ឆ្នាំ​២០១៨ ស្ថិត​នៅ​ទី​បញ្ជា​ដ្ឋា​ន​កងឯកភាព​កំចាត់​មីន​ភូមិភាគ​២ ក្នុង​សង្កាត់​អូរ​ចារ ក្រុង​-​ខេត្តបាត់ដំបង​។

 លោក ងួ​ន រត​នះ អភិបាលខេត្ត​បាត់ដំបង​បាន​មាន​មតិ​ស្វាគមន៍ និង​រំលឹក​ពី​តំបន់​ដែល​មាន​សង្គ្រាមរ៉ាំរ៉ៃ​ច្រើន​ជាងគេ​គឺ​ក្នុង​ខេត្តបាត់ដំបង ដែល​បាន​បន្សល់​ទុក​មក​ជា​ច្រើន​នូវ​គ្រឿង​យុទ្ធ​ភ័​ណ្ឌ​មិន​ទាន់​ផ្ទុះ​ដែល​មាន​កប់​នៅ​ក្នុង​ដី ហើយ​ជា​ច្រើន​ឆ្នាំ​កន្លង​មកនេះ​ក្រោម​ការ​រៀបចំ​ពី​សម្តេច​តេ​ជោ​ដែល​បាន​រៀបចំ​ស្តារ​ប្រទេស​ជាតិ​ឡើង​វិញ​ដែល​ត្រូវការ​បំផុត​អង្គភាព​កំចាត់​មីន​(​ស៊ី​ម៉ាក់​) បាន​រំដោះ​ដី​ចេញពី​ចំការ​មីន មក​ឲ្យ​ប្រជាពលរដ្ឋ​បាន​ធ្វើស្រែ​ចំការ​បង្កបង្កើន​ផល ហើយ​ក៏​បាន​អំពាវនាវ​សូម​មហាជន និង​សិស្សានុសិស្ស យុវវ័យ​ទាំងអស់​ត្រូវ​ស្គាល់​យល់​ដឹង​ពី​ស្លាក​សញ្ញា​គោរព​ទៅ​តាម​ការ​នែ​នាំ​ពី​ស៊ី​ម៉ាក់​អំពី​ទីកន្លែង​ដែល​នៅ​មាន​ហានិភ័យ​នៅ​មាន​គ្រាប់​មិន​ទាន់​ផ្ទុះ និង​កន្លែង​ដែល​មាន​សុវត្ថិភាព​ចៀសវាង​ការ​គ្រោះថ្នាក់​ដែល​តែងតែ​កើត​មាន​មិន​ដាច់​កន្លង​មកនេះ​។

បន្ទាប់​មក​ លោក​ហេង រតនា ប្រតិភូ​រាជរដ្ឋាភិបាល ទទួល​បន្ទុក​ជា​អគ្គនាយក​មជ្ឈមណ្ឌល​សកម្មភាព​កំចាត់​មីន​កម្ពុជា​បាន​ថ្លែង​ថា ពេល​នេះ​ដំណាក់កាល​ទី​៣​ក្នុង​ការ​ផ្ទេរ​-​ប្រគល់​គ្រឿងចក្រ​កម្ទេច​មីន​ធុន​ធ្ងន់ គ្រឿងបន្លាស់ និង​តង់​ស្នាក់​នៅ នៃ​គំរោង​សមាហរណកម្ម បោសសម្អាត​មីន និង​សង្គ្រោះ​ជន​ពិការ​ដោយសារ​មីន ដែល​ជា​អំណោយ​សប្បុរសធម៌​របស់​រដ្ឋាភិបាល និង​ប្រជាជន​ជប៉ុន​ជូន​ដល់​កម្ពុជា​សម្រាប់​គាំទ្រ​កិច្ច​សហប្រតិបត្តិការ​បោសសម្អាត​មីន​របស់​មជ្ឈមណ្ឌល​សកម្មភាព​កំចាត់​មីន​នៅ​កម្ពុជា ដែល​មាន​គ្រឿងចក្រ​កម្ទេច​មីន​ធុន​ធ្ងន់​ចំនួន​៥​គ្រឿង គ្រឿងបន្លាស់​គ្រឿងចក្រ និង​តង់​ស្នាក់​នៅ​ចំនួន​៣៨​តង់ ដែល​សរុប​ជា​ទឹកប្រាក់​ប្រមាណ​៥,២​លាន​ដុល្លា​អា​មេ​រិ​ក និង​ផ្តល់​ជំនួយ​គាំទ្រ​គំរោង​សមាហរណកម្ម​ការ​បោសសម្អាត​គ្រាប់​មីន និង​សង្គ្រោះ​ជន​ពិការ​ដោយសារ​មីន​ជូន​រាជ​រដ្ឋ​ភិ​បាល​កម្ពុជា ផ្តល់​ជូន​ស៊ី​ម៉ាក់​មាន​ថវិកា​ប្រមាណ​១៧,៩​លាន​ដុល្លារ សម្រាប់​រយៈពេល​៣​ឆ្នាំ​(២០១៦-២០១៩)​មាន​គោលដៅ​៣​សំខាន់​គឺ ១-​ធ្វើការ​បោសសម្អាត​តំបន់​ចំការ​មីន​ចំនួន​ជិត​១​ម៉ឺន​ហិ​កតា ២- ជួយ​សង្គ្រោះ​ជន​ពិការ​ដោយសារ​មីន និង​៣- ទិញ​គ្រឿងចក្រ​កំទេច​មីន​ធុន​ធ្ងន់​ចំនួន​៥​គ្រឿង គ្រឿងបន្លាស់ តង់​ស្នាក់​នៅ​៣៨​តង់ ដោយ​ត្រូវ​អនុវត្តន៍​ក្នុងស្រុក​តាម​គោលដៅ​ចំនួន​៤ មានស្រុក​សំឡូត ស​ស្រុក​បាណ​ន់ ស្រុក​រតន​មណ្ឌល និង​ស្រុក​ប​វេ​ល​ក្នុង​ខេត្តបាត់ដំបង ហើយ​បាន​ផ្តល់​ប្រយោជន៍​ដល់​ប្រជាពលរដ្ឋ​ចំនួន​៤៥ .២៦១​គ្រួសារ​។

បន្ទាប់​មក លោក ហូ​រិ​នូ​ឈិ ហិ​ដេ​ហិ​សា ឯកអគ្គរដ្ឋទូត​ជប៉ុន ប្រចាំ​ប្រទេស​កម្ពុជា បាន​បញ្ជាក់​ថា ក្នុង​នាម​មនុស្សធម៌ រដ្ឋាភិបាល និង​ប្រជាជន​ជប៉ុន បាន​ជំរុញ​ការ​ឧបត្ថម្ភ​បន្ថែម​ទៀត​នៅ​ពេល​កម្ពុជា​ត្រូវការ ដើម្បី​បោសសម្អាត​គ្រាប់​មីន​ដែល​កើត​មាននៅ​កម្ពុជា​ឲ្យ​មាន​ប្រសិទ្ធិ​ភាព​បំផុត​។

លោក​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែង​ថា រាជរដ្ឋាភិបាល​កម្ពុជា​បាន​កែប្រែ​ពី​ដីចំការ​មីន ឲ្យ​ក្លាយទៅជា​ដី​ធ្វើស្រែ​ចំការ​ដាំ​ដំណាំ​ដាំ​ដុះ​ដល់​ប្រជាជន​បាន​ចំនួន​រាប់​ពាន់​លាន​គីឡូម៉ែត្រ​ក្រឡា ដែល​ជា​ចំណែក​មួយ​បន្ថែម​ទៀត​លើក​ស្ទួយ​វិស័យសេដ្ឋកិច្ច​ក្នុង​ប្រទេស និង​មាន​ភាព​ធូរធារ​ផ្នែក​ជីវភាព​មួយ​កម្រិត​ដល់​ប្រជាជន​នៅ​តំបន់​នេះ ហើយ​ក៏​ជា​ភ័ព្វសំណាង​ដែល​កម្ពុជា​បាន​រួច​ចាក​ផុត​ពី​សង្គ្រាម​ប្រមាណ​ជាង​៣​ទស​វត្ស​ដែល​មាន​តែ​ភាព​រង​គ្រោះកន្លង​មក ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ