ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពេល​ឈឺក្រពះ តើអាច​ញ៉ាំ​អាហារ​អ្វីខ្លះ​?

5 ឆ្នាំ មុន

ការ​រលាក​ក្រពះ​កើតឡើង​ក្នុង​ទម្រ​ង​ជា​ច្រើន ហើយ​ក៏​មាន​មូលហេតុ​របស់​វា​ច្រើន​ណាស់​​​ដែរ​។ អ្នកខ្លះ ឥទ្ធិពល​នៃ​ការ​រលាក​ក្រពះ​នឹង​បាត់​ទៅ​វិញ​ដោយ​ខ្លួនឯង ខណៈ​ពេល​ដែល​ខ្លះ​ទៀត​អាច​បន្ត​រហូត​ដល់​ទៅ​ជា​ដំបៅ​ និង​បញ្ហា​នៃ​ការ​រំលាយ​អាហារ​ផ្សេង​ៗ​​ទៀត​ផង​។ យ៉ាងណាមិញ អ្នក​ក៏​ត្រូវ​តែ​ដឹង​ថា ​អ្វី​ទៅ​ដែល​ធ្វើ​ឲ្យ​មាន​ជំងឺ​នេះ ដូច្នេះ​អ្នក​នឹង​ដឹង​ថា…

ការ​រលាក​ក្រពះ​កើតឡើង​ក្នុង​ទម្រ​ង​ជា​ច្រើន ហើយ​ក៏​មាន​មូលហេតុ​របស់​វា​ច្រើន​ណាស់​​​ដែរ​។ អ្នកខ្លះ ឥទ្ធិពល​នៃ​ការ​រលាក​ក្រពះ​នឹង​បាត់​ទៅ​វិញ​ដោយ​ខ្លួនឯង ខណៈ​ពេល​ដែល​ខ្លះ​ទៀត​អាច​បន្ត​រហូត​ដល់​ទៅ​ជា​ដំបៅ​ និង​បញ្ហា​នៃ​ការ​រំលាយ​អាហារ​ផ្សេង​ៗ​​ទៀត​ផង​។ យ៉ាងណាមិញ អ្នក​ក៏​ត្រូវ​តែ​ដឹង​ថា ​អ្វី​ទៅ​ដែល​ធ្វើ​ឲ្យ​មាន​ជំងឺ​នេះ ដូច្នេះ​អ្នក​នឹង​ដឹង​ថា ​គួរ​កត់សម្គាល់​អាហារ​អ្វី​ដែល​គួរ​ញ៉ាំ និង​មិន​គួរ​ញ៉ាំ​ហើយ ដើម្បី​បង្ការ​កុំ​ឲ្យ​រឿង​នេះ​កើត​ម្តងទៀត​ដែរ​។ ខាងក្រោម​នេះ ​គឺជា​របប​អាហារ ​ពិសេស​សម្រាប់​អ្នក​ដែល​កំពុង​តែ​មាន​ជំងឺ​រលាក​ក្រពះ​៖

អាហារ​មាន​ជាតិ​សរសៃ​ខ្ពស់
បើសិនជា​អ្នក​ចង់​បន្ថយ ឬ​បង្ការ​ការ​រលាក​ក្រពះ​ទៀត អ្នក​ត្រូវ​តែ​បន្ថែម​អាហារ​ណា​ដែល​សម្បូរ​ជាតិ​សរសៃ​ក្នុង​របប​អាហារ​ប្រចាំ​ថ្ងៃ​។ ជាតិ​សរសៃ​អាច​ជួយ​បំបាត់​ដំណើរការ​រំលាយ​​អាហារ ខណៈ​ពេល​ដែល​វា​បន្ថយ​ការ​រលាក​លើ​ភ្នាស់​ក្រពះ​ផង​។ ការ​ញ៉ាំ​អាហារ​សម្បូរ​ជាតិ​សរសៃ​អាច​ជួយ​លាង​សម្អាត​សារធាតុពុល​ជា​ច្រើន​ក្នុង​ប្រព័ន្ធ​រំលាយ​អាហារ​ផង​ដែរ​។

ប្រូ​បាយ​អូ​ទិច
ប្រភេទ​មួយ​ផ្សេង​ទៀត​នៃ​អាហារ​ដែល​អ្នក​គួរតែ​បន្ថយ​ក្នុង​របប​អាហារ​ គឺ​ប្រូ​បាយ​អូ​ទិច​។ រឿង​​នេះ​ចូរ​គិត​ទៅ​ដល់​យ៉ា​អួ និង​គី​ម​ឈី ព្រោះ​វា​ជា​អាហារ​ដ៏​ល្អ​មួយ​សម្រាប់​ជម្រុញ​ដល់​​​មុខងារ​ប្រព័ន្ធ​រំលាយ​អាហារ​។ ជីវជាតិ​ដែល​វា​មាន​អាច​ផ្តល់​នូវ​បាក់តេរី​ល្អ​ៗ​ដល់​ពោះវៀន​ដើម្បី​ធ្វើការ​កាន់តែ​ល្អ​។

អាហារ​មាន​ជាតិ​ខ្លាញ់​ទាប
អាហារ​មាន​ជាតិ​ខ្លាញ់​ទាប​ដូច​ជា ត្រី និង​សាច់​មាន ជា​ពិសេស​ទ្រូង​មាន់ មាន​សារធាតុ​ប្រឆាំង​នឹង​ការ​រលាក ដូច្នេះ​វា​អាច​ការពារ​ភ្នាស់​របស់​ក្រពះ​មិន​ឲ្យ​រលាក​បាន​។

អាហារ​មាន​ជាតិ​អាស៊ីត
អាហារ​មាន​ជាតិ​អាស៊ីត​ដូច​ជា ប៉េងប៉ោះ និង​ប្រភេទ​ផ្លែ​ឈើ​ផ្សេង​ៗ​ទៀត​ គឺជា​រឿង​ដែល​ត្រូវ​ចៀសវាង​នៅ​ពេល​ដែល​អ្នក​កំពុង​តែ​រលាក​ក្រពះ ដោយសារ​តែ​វា​អាច​ធ្វើ​ឲ្យ​ក្រពះ​ផលិត​​អាស៊ីត​កាន់តែ​ច្រើន ហើយ​ក៏​ធ្វើ​ឲ្យ​ជំងឺ​នេះ​កាន់តែ​ធ្ងន់ធ្ងរ​ផង​ដែរ​។

អាហារ​ឆា​ឬ​ចៀន
យក​ល្អ​គួរតែ​កាត់​បន្ថយ​ការ​ញ៉ាំ​អាហារ​ឆា​ឬ​ចៀន​ឲ្យ​បាន​ច្រើន​តាមតែ​អាច​ធ្វើ​ទៅ​បាន​ព្រោះ​វា​នឹង​បន្ថយ​ការ​ប៉ះពាល់​ក្រពះ​ដែល​កំពុង​តែ​រលាក​ស្រាប់​។ នេះ​ដោយសារ​តែ អាហារ​ប្រភេទ​នេះ​នឹង​ធ្វើ​ឲ្យ​ដំណើរ​ការណ៍​នៃ​ការ​រំលាយ​អាហារ​ក្នុង​ក្រពះ​កាន់តែ​យូរ ហើយ​ក៏​មិនល្អ​សម្រាប់​ក្រពះ​ដែរ​។

អាហារ​ហិ​រ
បើសិនជា​អ្នកមាន​ជំងឺ​រលាក​ក្រពះ​ហើយ ក្រពះ​ប្រហែលជា​មាន​ប្រតិកម្ម​ខ្លាំង​នៅ​ពេល​អ្នក​ញ៉ាំ​របស់​អ្វី​ដែល​ហិ​រ​ៗ​។ សារធាតុ Capsacin ក្នុង​អាហារ​ហិ​រ ពិតជា​អាច​ធ្វើ​ឲ្យ​មាន​ការ​រលាក​ក្នុង​ភ្នាស់​ក្រពះ​បាន ដូច្នេះ​ការ​ឈឺចាប់​នឹង​កាន់តែ​ធ្ងន់ធ្ងរ​ថែម​ទៀត​។ ដូច្នេះ​គួរតែ​ចៀសវាង​ការ​ញ៉ាំ​អាហារ​ហិ​រ​ៗ​ឲ្យ​បាន​ច្រើន​បំផុត​តាមតែ​អាច​ធ្វើ​ទៅ​បាន​៕

ដក​ស្រង់​ចេញពីគេហ​ទំព័រ ៖ http://health.com.kh/
ប្រភព​៖ wellnessbin

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ