ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រោះ​មហន្តរាយ​បាន​កើតឡើង​២២៨​លើក សម្លា.ប់​មនុស្ស​៣៦​នាក់

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រយៈពេល​៤​ខែ​ដើមឆ្នាំ​២០១៨ គ្រោះ​មហន្តរាយ​បាន​កើតឡើង ២២៨​លើក សម្លាប់​មនុស្ស​៣៦​នាក់ របួស​៣៣​នាក់ នេះ​បើ​យោង​តាម​របាយការណ៍ គណៈកម្មាធិការ​គ្រប់គ្រង​គ្រោះ​មហន្តរាយ (​គ​.​ជ​.​គ​.​ម​)​បាន​ឲ្យ​ដឹង…

រាជធានី​ភ្នំពេញ ៖ រយៈពេល​៤​ខែ​ដើមឆ្នាំ​២០១៨ គ្រោះ​មហន្តរាយ​បាន​កើតឡើង ២២៨​លើក សម្លាប់​មនុស្ស​៣៦​នាក់ របួស​៣៣​នាក់ នេះ​បើ​យោង​តាម​របាយការណ៍ គណៈកម្មាធិការ​គ្រប់គ្រង​គ្រោះ​មហន្តរាយ (​គ​.​ជ​.​គ​.​ម​)​បាន​ឲ្យ​ដឹង ។

របាយការណ៍​បាន​បញ្ជាក់​ថា អគ្គី​ភ័យ​២២៨​លើក បំផ្លាញ​ផ្ទះ​២៥០​ខ្នង តូប​លក់ដូរ ៨០៧​តូប ឃ្លាំង​១ សិប្បកម្ម​៥​អគារ រដ្ឋបាល​៥​អគារ និង​ស្ពានឈើ​១ បណ្តាល​ឲ្យ មនុស្ស​ស្លាប់​១២​នាក់ របួស​១៣​នាក់ ។ ខ្យល់​កន្ត្រាក់​កើតឡើង​៥៣​លើក ផ្ទះ​រលំ ១៨៩​ខ្នង ផ្ទះ​របើក​៨០៨​ខ្នង សាលារៀន​១១ អគារ ផ្សេង​ៗ៥​អគារ បណ្តាល​ឲ្យ មនុស្ស​ស្លាប់​២​នាក់ របួស​៨​នាក់ ។

ករណី​រន្ទះបាញ់​កើតឡើង​៣១​លើក បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​២២​នាក់ របួស​១២​នាក់ សត្វ​១២​ក្បាល ។ ដោយឡែក​រាជធានី​ភ្នំពេញ​អគ្គិភ័យ​កើតឡើង​ចំនួន​៣៩​លើក បំផ្លាញ​ផ្ទះ​៥៤​ខ្នង តូប​លក់ដូរ​៥៨៩​តូប គ្មាន​អ្នក​ស្លាប់ របួស​៣​នាក់ ,​ខ្យល់​កន្ត្រាក់​មួយ លើក របើក​ផ្ទះ​៤៤​ខ្នង ។

ខេត្តបន្ទាយមានជ័យ​អគ្គិភ័យ​កើតឡើង​១៩​លើក ខូចខាត​ផ្ទះ​១៧​ខ្នង ស្លាប់​១​នាក់ ខ្យល់​កន្ត្រាក់​កើតឡើង​៨​លើក ផ្ទះ​រលំ​៣០​ខ្នង ផ្ទះ​របើក​៩២​ខ្នង សាលារៀន​៣​អគារ ករណី​រន្ទះបាញ់​២​លើក ស្លាប់​២​នាក់ ។

ខេត្តបាត់ដំបង​អគ្គិភ័យ​កើតឡើង​១៨​លើក ខូចខាត​ផ្ទះ​១៥​ខ្នង ខ្យល់​កន្ត្រាក់ កើតឡើង ៨​លើក ផ្ទះ​រលំ​៣១​ខ្នង របើក​៧៧​ខ្នង ករណី​រន្ទះបាញ់​កើតឡើង​៦​លើក ស្លាប់​៦​នាក់ របួស​១​នាក់ ។

ខេត្តកំពង់ធំ​អគ្គិភ័យ​កើតឡើង​១៧​លើក ខូចខាត​ផ្ទះ​១៥​ខ្នង របួស​៥​នាក់ ខ្យល់​កន្ត្រាក់​កើតឡើង​២​លើក រលំ​ផ្ទះ​៣​ខ្នង ផ្ទះ​របើក​១២​ខ្នង ករណី​រន្ទះបាញ់​កើតឡើង​៣​លើក ស្លាប់​៣​នាក់ ។

ខេត្តកណ្តាល​អគ្គិភ័យ​កើតឡើង​១៤​លើក ខូចខាត​ផ្ទះ​១៣​ខ្នង ស្លាប់​១​នាក់ ។

ខេត្តស្វាយរៀង​អគ្គិភ័យ​កើតឡើង​១៤​លើក ខូចខាត​ផ្ទះ​១៤​ខ្នង របួស​៤​នាក់ ។ ខ្យល់​កន្ត្រាក់​កើតឡើង​៣​លើក ផ្ទះ​រលំ​២៥​ខ្នង ផ្ទះ​របើក​៨១​ខ្នង ស្លាប់​១​នាក់ របួស​២​នាក់ រន្ទះបាញ់​២​លើក ស្លាប់​១​នាក់ សត្វ​២​ក្បាល ។

ដោយឡែក​ចាប់ពី​ពាក់កណ្តាល​ខែមេសា​មក ដោយសារ​ឥទ្ធិពល​សម្ពាធ ទាប​បង្ក​ឲ្យ​មាន ភ្លៀង​ធ្លាក់​ពី​មធ្យម​ទៅ​ច្រើន ជាមួយ និង​ខ្យល់​បក់​បោក​ខ្លាំង ជា​ពិសេស​បណ្តា​ខេត្ត​នៅ​តំបន់​ទំនាប​កណ្តាល​ភាគ​ពាយ័ព្យ ។ ការ​ប៉ះពាល់ និង​ខូចខាត​ដោយសារ​ខ្យល់​កន្ត្រាក់​ក្នុង​ខែមេសា​មាន ៖ កើត​មាន​ចំនួន​៣៤​លើក នៅ​រាជធានី​-​ខេត្ត​ចំនួន​១៨ ការ​ខូចខាត ៖ ផ្ទះ​រលំ​ធ្ងន់ធ្ងរ ៩១ ខ្នង​, របើក​ដំបូល និង​ខូចខាត​មធ្យម ៦៣១​ខ្នង​, របើក​ដំបូល​សាលារៀន​៣​អគារ និង​អគារ​ផ្សេង​ៗ៣ អគារ , ប្រជាពលរដ្ឋ​រង​គ្រោះ​ស្លាប់​១​នាក់ និង​របួស​៥​នាក់ ការ​ទទួល​រង​គ្រោះ ដោយ​រន្ទះបាញ់ ​៖ ស្លាប់​១១​នាក់ របួស​៨​នាក់ ងាប់​គោក្របី​៩​ក្បាល ។ ករណី អគ្គិភ័យ​ការ​ទទួល​រង​គ្រោះ​ដោយ​អគ្គិភ័យ​ក្នុង​ខែ​នេះ​កើត​មាន​ច្រើន ជា​ពិសេស​ក្នុង​រយៈពេល ៣​ថ្ងៃ​នៃ​ថ្ងៃ​ចូល​ឆ្នាំ​ប្រពៃណី​ខ្មែរ​ដែល​ការ​ទទួល​រង​គ្រោះ មាន​រហូត​ដល់​៩​ករណី កើនឡើង​លើស​ឆ្នាំ​កន្លង​មក ដែល​មាន​តែ​៤​ករណី (​ទិន្នន័យ​រង​គ្រោះ​មាន​ក្នុង​តារាង​ឧ​ប​សម្ព័ន្ធ​) ។

គ្រោះថ្នាក់​ចរាចរណ៍ ការ​ផ្សព្វផ្សាយ​អប់រំ ដើម្បី​លើកកម្ពស់​សុវត្ថិភាព​ចរាចរណ៍​របស់​ផ្នែក​ជំនាញ និង​សមត្ថកិច្ច​ត្រូវ​បាន​ធ្វើ​ជា​ប្រចាំ​នៅ​តាម​សាលារៀន ភូមិ​ឃុំ

ដើម្បី​កាត់​បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍ ដែល​ត្រូវ​បាន​អនុវត្ត​ដោយ​ផ្ទាល់ និង​ស្ព​ត​អប់រំ​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ទាំង​រដ្ឋ និង​ឯកជន​ផង ក្នុង​គោលបំណង​ពន្យល់ និង​បង្ហាញ​អំពី​ការ​ប្រើប្រាស់​ផ្លូវ និង​ឥរិយាបថ​ខុស ឆ្គង​ក្នុង​ការ​ធ្វើ ដំណើរ តាម​ដងផ្លូវ​ដែល​នាំ​ឲ្យ​មាន​គ្រោះថ្នាក់ ជា​ពិសេស​ក្នុង​ពេល​មានបុណ្យ​ទាន​ធំ ដូច​ជា ពេល​ចូល​ឆ្នាំ​ជាដើម ។ ក្នុង​រយៈពេល ៣​ថ្ងៃ​ចូល​ឆ្នាំ​ប្រពៃណី​ជាតិខ្មែរ គ្រោះថ្នាក់​ចរាចរណ៍​កើត​មាន ៥៥​លើក បណ្តាល​ឲ្យ​ស្លាប់ ២៦​នាក់ និង​របួសធ្ងន់​ស្រាល ៨១ នាក់ ដែល​ជា​ករណី​ថយ​ចុះ​គួរ​កត់សម្គាល់ បើ​ធៀប​ទៅ​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំទៅ ។

គ្រោះថ្នាក់​ចរាចរណ៍​ទូ​ទាំង​ប្រទេស​ក្នុង​ខែមេសា ឆ្នាំ​២០១៨ កើតឡើង ៣១៦​លើក ស្លាប់​មនុស្ស​ចំនួន ១៧៧ នាក់ រង​របួស​សរុប​ចំនួន ៤៧៤ នាក់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ