ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មតិ​ពលរដ្ឋ​​ជិត​៨០%​ មាន​ទំនុកចិត្ត​លើ​លោក ​គី​ម​ ជុង​អ៊ុ​ន

5 ឆ្នាំ មុន

ប្រទេស​កូរ៉េ​ទាំង​២ ៖ ​ការ​ជួប​គ្នា​កំពូល កាលពី​ថ្ងៃ​ទី​២៧ ​មេ​សា រ​វាង​មេដឹកនាំ​កូរ៉េ​ទាំង​២ ទោះបីជា​និមិត្តរូប តែ​នឹង​មាន​ឥទ្ធិពល​។​ ពេល​ជួប​គ្នា​កំពូល​អន្តរ​កូរ៉េ​នេះ​នៅ​ភូមិ​ប៉ាន​មុន​ហ្សូ​ម ប្រធានាធិបតី​កូរ៉េ​ខាងត្បូង​លោក…

ប្រទេស​កូរ៉េ​ទាំង​២ ៖ ​ការ​ជួប​គ្នា​កំពូល កាលពី​ថ្ងៃ​ទី​២៧ ​មេ​សា រ​វាង​មេដឹកនាំ​កូរ៉េ​ទាំង​២ ទោះបីជា​និមិត្តរូប តែ​នឹង​មាន​ឥទ្ធិពល​។​ ពេល​ជួប​គ្នា​កំពូល​អន្តរ​កូរ៉េ​នេះ​នៅ​ភូមិ​ប៉ាន​មុន​ហ្សូ​ម ប្រធានាធិបតី​កូរ៉េ​ខាងត្បូង​លោក MOON JAE IN​ និង​មេដឹកនាំ​កូរ៉េ​ខាងជើង លោក​​គី​ម ​ជុង​អ៊ុ​ន បាន​ដើរ​ឆ្លងកាត់​តំបន់​ហាម​មិន​ឲ្យ​មាន​កងទ័ព ជា​សញ្ញា​នៃ​នៃ​ការ​ខិត​ចូល​​ជិត​គ្នា​រវាង​រដ្ឋ​ទាំង​២ ដែល​មាន​គម្រោងបំផ្លាញ​​នុយក្លេអ៊ែរ​នៅ​ឧបទ្វីប​កូរ៉េ​។

យោង​តាម​ការ​ស្ទាបស្ទង់​មតិ​នានា បង្ហាញ​ថា​ អ្វី​ៗ​មានការ​ផ្លាស់​ប្ដូរ​ច្រើន​ចាប់​តាំងពី​មេ​ដឹក​នាំ​កូរ៉េ​ទាំង​២​មក​ជួប​គ្នា​នៅ​តំបន់​ហាម​មិន​ឲ្យ​មាន​កងទ័ព ដែល​ពុះ​ចែក​កូរ៉េ​ទាំង​២​។​

ប្រជាជន​កូ​រ៉​ខាងត្បូង​ដល់​ទៅ​៧៨%​ ពេល​នេះ​មាន​ទំនុកចិត្ត​ចំពោះ​មេដឹកនាំ​កូរ៉េ​ខាង​ជើង​។ ​កាលពី​មិន​ដល់​១​ខែ​កន្លះ​មុន​នេះ ក្នុង​ការ​ស្ទាបស្ទង់​មតិ​មួយ​របស់ GALLUP KOREA​ ទំនុកចិត្ត​របស់​ពលរដ្ឋ​កូរ៉េ​ខាងត្បូង ចំពោះ​លោក គី​ម​ជុង​អ៊ុ​ន ​មាន​ត្រឹមតែ​១០%​ប៉ុណ្ណោះ​។

ចំ​ណែ​ក​លោក​ MOON JAE IN វិញ ​ក្នុង​ការ​ស្ទាបស្ទង់​មតិ​តាម​ទូរ​ស័ព្ទ​មួយ​លើ​មនុស្ស​១០២៣​នាក់ ប៉ុន្មាន​ថ្ងៃក្រោយ​ការ​ជួប​គ្នា​នៅ​ប៉ាន​មុន​ហ្សូ​ម ៨៦%​ សម្ដែង​ការ​គាំទ្រ​លោក។ ​នេះ​ជា​ប្រជាប្រិយភាព​ខ្ពស់​បំផុត​មួយ​ជា​ប្រវត្តិសាស្ត្រ សម្រាប់​ប្រ​ធានា​ធិ​បតី​កូរ៉េ​ខាងត្បូង​១​រូប​។

ការ​ផ្លាស់​ប្ដូរ​ពិតជា​មាន​ទំហំ​ធំ​សម្រាប់​លោក​គី​ម ​ជុង​អ៊ុ​ន ដែល​រហូត​រៀង​មក​មាន​រូបភាព​ជាស​ត្រូវ​ដ៏​គ្រោះថ្នាក់​មួយ ក្រោយ​រយៈពេល​ជាង​១​ឆ្នាំ​នៃ​ការ​បង្កើន​ការ​គំរាមកំហែង នុយ​ក្លេអ៊ែរ​ ជាពិសេស​ចំពោះ​សហរដ្ឋអាមេរិក​ និង​លោក​ដូ​ ណា​ល់​ត្រាំ​។

តាម​ការ​ស្ទាបស្ទង់​មតិ​របស់ MBC ថា​ ៨៩%​ នៃ​ប្រជាជន​កូរ៉េ​ខាងត្បូង ដែល​គេ​សាកសួរ​ចាត់​ទុក​ការ​ជួប​គ្នា​កំពូល​អន្តរ​កូរ៉េ​ថា ​ជា​ជោគជ័យ​មួយ ហើយ​៣០%​ រង់ចាំ​ផ្ដល់​យោបល់​ក្រោយ​ការ​ជួប​គ្នា​កំពូល​រវាង​សហរដ្ឋអាមេរិក និង​កូរ៉េ​ខាងជើង ថា​ តើ​ពិតជា​ទទួល​បាន​ជ័យ​ជម្នះ​ប្រាកដ​ឬ​យ៉ាងណា? ហើយ​៥០%​យល់​ថា​ ការ​ជួប​គ្នា​នេះ​ពិតជា​ទ​ទួ​ល​បាន​ផ្លែផ្កា​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ