ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រេះ​ដី​ រញ្ជួយ​ដី​ធ្វើ​ឱ្យ​មនុស្ស​ជិត​២០០០​នាក់​ជម្លៀស​ចេញ

5 ឆ្នាំ មុន

សហរដ្ឋអាមេរិក ​៖ ​ផ្ទះសម្បែង​ថ្មី​ៗ​រង​ការ​បំផ្លាញ​កាលពី​ថ្ងៃ​ទី​៥ ​ឧសភា​ ដោយសារ​សកម្ម​ភាព​​ភ្នំភ្លើង​ KILAUEA ​កោះធំ​ នៃ​រដ្ឋ​ហា​វ៉ៃ​ ដែល​នៅ​ទីនោះ​ការ​បញ្ចេញ​កំ​អែរ​នាំ​ឲ្យ​មាន​ការ​​ជម្លៀស​មនុស្ស​ចេញ​ជិត​២០០០​នាក់​។ ពួក​អ្នក​វិទ្យាសាស្ត្រ​ព្យាករណ៍​ថា​…

សហរដ្ឋអាមេរិក ​៖ ​ផ្ទះសម្បែង​ថ្មី​ៗ​រង​ការ​បំផ្លាញ​កាលពី​ថ្ងៃ​ទី​៥ ​ឧសភា​ ដោយសារ​សកម្ម​ភាព​​ភ្នំភ្លើង​ KILAUEA ​កោះធំ​ នៃ​រដ្ឋ​ហា​វ៉ៃ​ ដែល​នៅ​ទីនោះ​ការ​បញ្ចេញ​កំ​អែរ​នាំ​ឲ្យ​មាន​ការ​​ជម្លៀស​មនុស្ស​ចេញ​ជិត​២០០០​នាក់​។

ពួក​អ្នក​វិទ្យាសាស្ត្រ​ព្យាករណ៍​ថា​ ភ្នំភ្លើង​នោះ​អាច​បន្តសកម្មភាព​រយៈពេល​ច្រើន​ខែ​ដោយ​សារ​​ការ​ផ្ទុះ​ថ្មី​ៗ ​និង​ការ​រញ្ជួយ​ដី​ថ្មី​ៗ ខណៈ​ការ​រញ្ជួយ​ដី​មួយ​កម្លាំង​6,9​រី​ស្ទ័​រ ​ធ្វើ​ឲ្យ​ញ័រ​រង្គើ​កាលពី​ថ្ងៃ​ទី​៤ ​ឧសភា ​នៅ​ភាគ​អាគ្នេយ៍​នៃ​កោះធំ​នេះ​។​ នោះ​ជា​ការ​រញ្ជួយ​ដី​ខ្លាំង​បំផុត​នៅ​លើ​កោះ​ហា​វ៉ៃ​ ពុំ​ធ្លាប់​មាន​ចាប់តាំងពី​ឆ្នាំ​១៩៧៥​មក​។

លោកស្រី JANET BABB អ្នកនាំពាក្យ​របស់​ក្រុម​ពិនិត្យ​តាមដាន​ភ្នំភ្លើង​នៅ​កោះ​ហា​វ៉ៃ​ថ្លែង​ថា ​ការ​ផ្ទុះ​ថ្មី​ៗ​អាច​បន្ត​រយៈពេល​ច្រើន​ស​ប្ដា​ហ៍រ​ហូត​ដល់​ច្រើន​ខែ​។

វិទ្យាស្ថាន​ភូ​គ​ម្ភ​សាស្ត្រ​អា​មេ​រិ​ក USGS ថ្លែង​នា​ថ្ងៃ​ទី​៥ ​ឧសភា​ថា ​ការ​ប្រេះ​ដី​ថ្មី​ៗ​កើត​មាន​នៅ ​LEILANI ESTATES ដោយ​កន្លែង​ប្រេះ​មួយ​ចំនួន​បាន​បញ្ចេញ​កំ​អែរ​នៅ​ជិត​២០​គីឡូ​ម៉ែត្រ​ពី​មាត់​ភ្នំភ្លើង​។ ​ទោះបី​យ៉ាងណា​ USGS​ និយាយ​ថា ​រាល់កន្លែង​ប្រេះ​ពុះ​សកម្ម​ឡើយ​។

ភ្នំភ្លើង ​KILAUEA​ ជា​ភ្នំភ្លើង​សកម្ម​មួយ​ក្នុង​ចំណោម​ភ្នំភ្លើង​លើ​ពី​ភព​លោក​ ហើយ​ជា​ភ្នំភ្លើង​មួយ​ក្នុង​ចំណោម​ភ្នំភ្លើង​៥​នៅ​កោះ​ហា​វ៉ៃ​។ ​ភ្នំភ្លើង​នេះ ​ចាប់ផ្ដើម​បញ្ចេញ​កំ​អែរ​កាលពី​ថ្ងៃ​ទី​៣ ​ឧសភា ​មក​លើ​តំបន់​ប្រជាជន​រស់នៅ​ទាំងឡាយ​ក្រោយ​ការ​រញ្ជួយ​ដី​មួយ​ចំនួន​មក​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ