ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាវាចម្បាំង​​​មួយ​គ្រឿង​លិច​ក្នុង​ឈូង​សមុទ្រ

5 ឆ្នាំ មុន

​ប្រទេស​គុយ​វ៉ែត ៖ អគ្គសេនាធិការ​កងទ័ព​គុយ​វ៉ែត​រាយការណ៍​ពី​ការ​លិច​នាវាចម្បាំង មួយ​គ្រឿង​របស់​ប្រទេស​កាលពី​ថ្ងៃ​ទី​៤ ឧសភាកន្លង​ទៅ​ក្នុង​ឈូង​សមុទ្រ​ពែ​រ្ស៍ ។ បណ្ដា​នាវិក​មាន​ពេល​ចាកចេញ​ទាន់​ពី​នាវា​នេះ ។ អគ្គសេនាធិការ​កងទ័ព​គុយ​វ៉ែត​និយាយ​ថា​នាវាចម្បាំង​នោះ​បាន​លិច​នា​យប់​ថ្ងៃ​ទី​៤ ឧសភា​…

​ប្រទេស​គុយ​វ៉ែត ៖ អគ្គសេនាធិការ​កងទ័ព​គុយ​វ៉ែត​រាយការណ៍​ពី​ការ​លិច​នាវាចម្បាំង
មួយ​គ្រឿង​របស់​ប្រទេស​កាលពី​ថ្ងៃ​ទី​៤ ឧសភាកន្លង​ទៅ​ក្នុង​ឈូង​សមុទ្រ​ពែ​រ្ស៍ ។ បណ្ដា​នាវិក​មាន​ពេល​ចាកចេញ​ទាន់​ពី​នាវា​នេះ ។

អគ្គសេនាធិការ​កងទ័ព​គុយ​វ៉ែត​និយាយ​ថា​នាវាចម្បាំង​នោះ​បាន​លិច​នា​យប់​ថ្ងៃ​ទី​៤ ឧសភា​ ក្នុង​ឈូង​សមុទ្រ​ពែ​រ្ស៍​ដែល​ពុំ​ទាន់​ដឹង​ពី​មូលហេតុ​នៅឡើយ ។ សមាជិក​ក្រុម​នាវិក​ទាំងអស់​សុទ្ធតែ​សុខ​សប្បាយ​ហើយ​ពុំ​មាន​សេចក្ដីរាយការណ៍​ពី​ជន​រង​គ្រោះ​ណា​ម្នា​គ់​ឡើយ ។

ក្នុង​សេចក្ដី​ប្រកាស​មួយ​ចេញផ្សាយ​តាម TWITTER គ​កាសែត​អគ្គសេនាធិការ​កងទ័ព​គុយ​វ៉ែត​ប្រកាស​ថា​កងទ័ព​នឹង​បើក​ការ​ស៊ើ​ប​អង្កេត​មួយ​ដើម្បី​កំណត់​ពី​មូលហេតុ​នៃ​ការ​លិច​នេះ ។ មក​ទល់​បច្ចុប្បន្ន​នៅ​ពុំ​ទាន់​មាន​ភាព​លម្អិត​ណាមួយ​នៅឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ