ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូនកំលោះ​​ស្លា.ប់​ក្នុង​ថ្ងៃ​​អាពាហ៍ពិពាហ៍

5 ឆ្នាំ មុន

AFP ពី​ក្រុង​ញូ​វ​ដេ​លី​ប្រទេស​ឥណ្ឌា​ផ្សាយ​ថា លោក​ស៊ូ​នី​ល វ៉ើម៉ា (Sunil Verma) កូន​កំលោះ​អាយុ​២៥​ឆ្នាំ ត្រូវ​គ្រាប់​នៅ​ត្រង់​ដើមទ្រូង​ក្នុង​ពេល​រៀប​ការ​តាម​ទំនៀមទម្លាប់​របស់​​សាសនា​ហិណ្ឌូ កាលពី​យប់​ថ្ងៃ​ទី​២៩ មេ​សា​២០១៨…

AFP ពី​ក្រុង​ញូ​វ​ដេ​លី​ប្រទេស​ឥណ្ឌា​ផ្សាយ​ថា លោក​ស៊ូ​នី​ល វ៉ើម៉ា (Sunil Verma) កូន​កំលោះ​អាយុ​២៥​ឆ្នាំ ត្រូវ​គ្រាប់​នៅ​ត្រង់​ដើមទ្រូង​ក្នុង​ពេល​រៀប​ការ​តាម​ទំនៀមទម្លាប់​របស់​​សាសនា​ហិណ្ឌូ កាលពី​យប់​ថ្ងៃ​ទី​២៩ មេ​សា​២០១៨ ។

នៅ​ក្នុង​វី​ដេ​អូ​ឃ្លី​ប​បាន​បង្ហាញ​ឲ្យ​ឃើញ​មនុស្ស​ម្នាក់​ជា​មិត្ត​របស់​កូនកំលោះ​កំពុង​កាន់​កាំភ្លើង​នៅ​ដៃ ហើយ​គ្រាប់​បាន​ផ្ទុះ​ឡើង​ភ្លាម​នោះ​កូនកំលោះ​ក៏​យកដៃ​ក្ដោប​ដើមទ្រូង និង​ដួល​ផ្កាប់មុខ ។

លោក Ghanshyam Chaurasiya ប៉ូលិស​នៅ​ក្រុង​Lakhimpur Kheri ថ្លែង​ថា​ ជន​សង្ស័យ​​បាន​សារភាព​ថា​ ជា​អ្នក​បាញ់ ប៉ុន្តែ​កំពុង​ស៊ើប​អង្កេត​បន្ត ។

ជាដំបូង​ជនសង្ស័យ​បាន​គេចខ្លួន ប៉ុន្តែ​ប៉ូលិស​តាម​ចាប់​កាលពី​ថ្ងៃ​ទី​១ មេ​សា​កន្លង​មក ដោយ​ទទួល​ការ​ចោទប្រកាន់​ពី​បទ​ធ្វើឃាត ហើយ​កាំភ្លើង​នោះ​ចុះបញ្ជី​ត្រឹមត្រូវ និង​បាញ់​​ចំនួន​២​គ្រាប់ ។ ទោះបីជា​មានច្បាប់​ហាមឃាត់​នៅ​ឥណ្ឌា​ក៏​ដោយ ប៉ុន្តែ​ការ​បាញ់​ជា​កិច្ច​អបអរ​នៅ​ក្នុង​ពិធី​រៀប​អាពាហ៍ពិពាហ៍ ឬ​ពិធីបុណ្យ​ផ្សេង​ៗ ចាត់​ទុក​ថា ​ជា​រឿង​ប្រក្រតី​នៅ​ក្នុង​ប្រទេស​នេះ ហើយ​ក៏​មាន​ពេល​ខ្លះ​កើត​មានរឿង​ហេតុ​គួរ​ឲ្យ​តក់ស្លុត​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ