រដ្ឋមន្ត្រីជាន់ខ្ពស់អាស៊ានទាំង៣ ប្រឆាំងគោលការណ៍ការពារនិយម
ទីក្រុងម៉ានីល ៖ កាលពីថ្ងៃទី៤ ឧសភា កន្លងមកនេះ រដ្ឋមន្ត្រីហិរញ្ញវត្ថុ និងប្រធានធនាគារជាតិអាស៊ាន ចិន ជប៉ុន និងកូរ៉េខាងត្បូង…
ទីក្រុងម៉ានីល ៖ កាលពីថ្ងៃទី៤ ឧសភា កន្លងមកនេះ រដ្ឋមន្ត្រីហិរញ្ញវត្ថុ និងប្រធានធនាគារជាតិអាស៊ាន ចិន ជប៉ុន និងកូរ៉េខាងត្បូង…
ទីក្រុងម៉ានីល ៖ កាលពីថ្ងៃទី៤ ឧសភា កន្លងមកនេះ រដ្ឋមន្ត្រីហិរញ្ញវត្ថុ និងប្រធានធនាគារជាតិអាស៊ាន ចិន ជប៉ុន និងកូរ៉េខាងត្បូង (ASEAN+3) បានបញ្ជាក់ជាថ្មីពីការប្តេជា្ញចិត្តប្រឆាំងនឹងគ្រប់ទម្រង់នៃគោលនយោបាយការពារ និយម និងប្តេជ្ញា គាំទ្រការធ្វើពាណិជ្ជកម្មពហុភាគីបើកទូលាយ និងគោរពតាមច្បាប់ ។
នៅក្នុងសេចក្តីប្រកាសរួមនៃកិច្ចប្រជុំ ASEAN+3 លើកទី២១ បានលើកឡើងថា ៖« ពួកយើងទទួលស្គាល់សារសំខាន់នៃការប្រឆាំងរាល់ទម្រង់គោលនយោបាយការពារនិយម, ជំរុញការធ្វើសមាហរណកម្ម តាមរយៈពង្រឹងការធ្វើពាណិជ្ជកម្ម ការវិនិយោគ និងការធ្វើឲ្យភាពតភ្ជាប់កាន់តែល្អប្រសើរឡើង » ។
ពួកគេបន្ថែមថា នឹងរក្សាភាពតភ្ជាប់ពាណិជ្ជកម្ម និងការវិនិយោគដ៏រឹងមាំជាមួយប្រទេសដទៃទៀតលើពិភពលោក ។ ពួកគេនឹងបន្តប្រុងប្រយ័ត្នពីហានិភ័យក្នុងស្រុក ដែលអាចគំរាមកំហែងដល់ភាពល្អប្រសើរឡើងនៃសេដ្ឋកិច្ចពិភពលោកផងដែរ ។
យោងតាមសេចក្តីប្រកាសឲ្យដឹងទៀតថា ៖«បណ្តារដ្ឋមន្ត្រីបានពិភាក្សាពីហានិភ័យ ដែលបង្កឡើងដោយកំណើនគោលនយោបាយការពារនិយម សម្រាប់ការធ្វើពាណិជ្ជកម្ម និងស្ថានការណ៍ហិរញ្ញវត្ថុពិភពលោក ព្រមទាំងភាពមិនប្រាកដប្រជានៃភូមិសាស្ត្រនយោបាយផងដែរ » ។
រដ្ឋមន្ត្រីទាំងអស់សន្យាថា នឹងពង្រឹងកិច្ចសហប្រតិបត្តិការដើម្បីធានាដល់ស្ថិរភាពសេដ្ឋកិច្ច និងហិរញ្ញវត្ថុនៅក្នុងតំបន់ ។ ពួកគេបានកោតសរសើរដល់សេចក្តីប្រកាស Panmunjom រវាងមេដឹកនាំប្រទេសកូរ៉េខាងត្បូង និងកូរ៉េខាងជើង កាលពីថ្ងៃទី២៧ ខែមេសា ផងដែរ។ ពួកគេនឹងរង់ចាំមើលដំណើរការនៃការកាត់បន្ថយភាពតានតឹងនៃភូមិសាស្ត្រនយោបាយក្នុងតំបន់ ។
គួរបញ្ជាក់ថា ក្រុមប្រទេសអាស៊ានរួមមាន ព្រុយណេ, កម្ពុជា, ឥណ្ឌូណេស៊ី, ឡាវ, ម៉ាឡេស៊ី, មីយ៉ាន់ម៉ា, ហ្វ៊ីលីពីន, សិង្ហបុរី, ថៃ និងវៀតណាម ៕
ចែករំលែកព័តមាននេះ