ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរ​រៀបចំ​ដាក់​លូ​រំដោះ​ទឹក​ពេល​ភ្លៀង​ធ្លាក់​និង​រៀបចំ​លម្អ​ហេដ្ឋារចនាសម្ព័ន្ធ

7 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ ដោយសារ​តែ​មេឃ​បង្អុរ​ភ្លៀង​ធ្លាក់​ជោកជាំ​រាល់ថ្ងៃ​អស់​រយៈពេល​ជាង​១​អាទិត្យ​មក​ហើយ​ជា​ហេតុ​ធ្វើ​ឱ្យ​ជំនន់​ទឹកភ្លៀង​លិច​ផ្លូវលំ និង​ផ្លូវជាតិ​ជា​ច្រើន​កន្លែង​ជា​ពិសេស​ស្ថិត​នៅ​មុខ​អនុ​សាលា​កាកបាទក្រហម​ស្រុក​សាលា​ក្រៅ ក្នុងភូមិ​អូរ​រអិល ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ដែល​មានទឹក​ហូរ​ចូល​ច្រើន​បណ្តាល​ឱ្យ​ដក់ និង​ស្ទះ​ហូរ​កាត់​ផ្លូវជាតិ ទើប​កាលពី​ព្រឹក​ថ្ងៃ​ទី​០៥…

ខេត្ត​ប៉ៃលិន ៖ ដោយសារ​តែ​មេឃ​បង្អុរ​ភ្លៀង​ធ្លាក់​ជោកជាំ​រាល់ថ្ងៃ​អស់​រយៈពេល​ជាង​១​អាទិត្យ​មក​ហើយ​ជា​ហេតុ​ធ្វើ​ឱ្យ​ជំនន់​ទឹកភ្លៀង​លិច​ផ្លូវលំ និង​ផ្លូវជាតិ​ជា​ច្រើន​កន្លែង​ជា​ពិសេស​ស្ថិត​នៅ​មុខ​អនុ​សាលា​កាកបាទក្រហម​ស្រុក​សាលា​ក្រៅ ក្នុងភូមិ​អូរ​រអិល ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ដែល​មានទឹក​ហូរ​ចូល​ច្រើន​បណ្តាល​ឱ្យ​ដក់ និង​ស្ទះ​ហូរ​កាត់​ផ្លូវជាតិ ទើប​កាលពី​ព្រឹក​ថ្ងៃ​ទី​០៥ ខែមេសា ឆ្នាំ​២០១៨ អាជ្ញាធរ​បាន​រៀបចំ​ដាក់​ប្រព័ន្ធ​លូ​ដើម្បី​រំដោះ​ទឹក​ការពារ​កុំឱ្យ​ជន់​លិច​ផ្លូវជាតិ ។

ប្រភព​ព័ត៌មាន​ពី​លោក មាស សាវ៉ា​ត មេ​ភូមិ​ផ្សារ​ព្រំ​បានឱ្យ​ដឹង​ថា បន្ទាប់​ពី​ភ្លៀង​ឥត​ឈប់​អស់​រយៈពេល​ជា​ច្រើន​ថ្ងៃ​កន្លង​មកនេះ​ធ្វើ​ឱ្យ​ទឹក​លិច​ច្រក​អន្តរជាតិ​ព្រំ​លិច​ផ្លូវ​ចូល​ទៅ​ចំណុច​សំបុក​ចាប​ថ្មី ក្នុងភូមិ​ផ្សារ​ព្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ហើយ​ក៏​ទឹកភ្លៀង​ក៏​បាន​លិច​ដល់​ប្រឡាយ​មុខ​អនុ​សាខា​កាកបាទក្រហម​ខេត្ត​ប៉ៃលិន​ទើប​ខាង​សាខា​កាកបាទក្រហម​ខេត្ត​បានឱ្យ​លោក​ទិញ​លូ​ចំនួន​១១​កង់​ស្មើនឹង​១១​ម៉ែត្រ យក​ទៅ​ដាក់​នៅ​ត្រង់​ចំណុច​ខាងលើ​ការពារ​កុំឱ្យ​ទឹក​លិច​ផ្លូវ​ចូល​អនុ​សាខា និង​ហៀរហូរ​ដល់​ផ្លូវជាតិ​លំបាក​ក្នុង​ការ​ធ្វើ​ដំណើរ ។

លោក​បន្ត​ទៀត​ថា បន្ទាប់​ពី​ដាក់​ប្រព័ន្ធ​លូ​រួច​លោក​នឹង​ឱ្យ​រថយន្ត​ដឹក​ដី​យក​ទៅ​ចាក់​បំពេញ​ដើម្បី​ឱ្យ​ពង្រាប​ឱ្យ​ស្មើ​រួច​បង្កើត​សួនច្បារ​ដាំ​ដើម​ផ្កា លម្អ​ផ្លូវ​ចូល និង​រៀបចំ​ក្រាល​ឥដ្ឋ បង្កើត​ជា​ទេស​ភាព​ស្រស់​ស្អាត​នៅ​ក្បែរ​ផ្លូវជាតិ​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ