ខេត្តមណ្ឌលគិរី ៖ ប្រជាសហគមន៍រស់នៅភូមិឈូល(ថងប៉ាង) ឃុំស្រែហ៊ុយ ស្រុកកោះញែក បាននាំគ្នាធ្វើពិធីបន់ស្រន់អ្នកតាព្រៃ ដើម្បីដាក់បណ្តាសាដល់ក្រុមអ្នកកាប់បំផ្លាញឈើក្នុងដីតំណមកប់សព របស់បងប្អូនជនជាតិដើមភាគតិច នាថ្ងៃទី៦ ឧសភា ២០១៨នេះ ព្រោះថ្មីៗនេះមានសកម្មភាពចូលកាប់ឈើជាបន្តបន្ទាប់ក្នុងដែនជម្រកសត្វព្រៃស្រែពក បន្លំជាមួយឈើដែលគេដេញថ្លៃបានពីក្រសួងកសិកម្ម។ លោក ឡា គីន រស់នៅឃុំស្រែហ៊ុយ បានឲ្យដឹងថា កាលពីថ្ងៃទី០៣ ឧសភា ២០១៨ លោក ភឿក មុន្នី បានសុំខ្ចីដីពីសហគមន៍ទំហំ២ហិកតា ក្នុងភូមិឈូល ជាប់ចំណុចព្រៃកប់ខ្មោច ដើម្បីធ្វើទីតាំងស្តុបឈើបណ្តោះអាសន្ន ដោយធ្វើកិច្ចសន្យា រយៈពេល២ឆ្នាំ ចាប់ពីថ្ងៃទី៣ ឧសភា ២០១៨ រហូតដល់ថ្ងៃទី៣ ឧសភា ២០២០ នឹងប្រគល់ឲ្យទៅប្រជាពលរដ្ឋវិញ។ ប្រភពដដែលបន្តថា ចាប់ពីថ្ងៃទី៣ ឧសភា ក្រោយធ្វើកិច្ចសន្យាសុំខ្ចីដី ស្រាប់តែមានមនុស្សរាប់សិបនាក់ រួមនឹងរថយន្តកែច្នៃ គោយន្តកន្ត្រៃ និងរណាយន្តរាប់សិបគ្រឿងបានចូលទៅធ្វើការកាប់ផ្តួលឈើក្នុងតំបន់ព្រៃ សហគមន៍យកដើមឈើធំៗ ដូចជា សុក្រំ ផ្ចឹក…ប្រមូលទៅទុកនៅចំណុចជិតដីកប់ខ្មោច។
សកម្មភាពក្រុមឈ្មួញឈើខាងលើត្រូវបានអ្នកភូមិអះអាងថា ធ្វើឲ្យប៉ះពាល់ដល់ជំនឿរបស់អ្នកភូមិ ជាពិសេសគឺដីព្រៃតំណមកប់ខ្មោចដែលតម្រូវឲ្យពួកគាត់ត្រូវធ្វើពិធីសែនព្រេនដល់អារុក្ខអារក្សអ្នកតា កុំឲ្យខឹងដល់អ្នកភូមិដែលអនុញ្ញាតឲ្យមានមនុស្សចូលទៅតំបន់នោះ។ សហមគន៍ភូមិឈូល បានស្នើដល់អាជ្ញាធរខេត្តជួយពិនិត្យលើករណីនេះផង ព្រោះនៅពេលដែលលោក ភឿក មុន្នី សុំខ្ចីដីពីសហគមន៍បានធ្វើកិច្ចសន្យាត្រឹមធ្វើជាទីតាំងស្តុបឈើចាស់ដែលដឹកមកពីព្រំដែនប៉ុណ្ណោះ។ តែនៅពេលនេះបែរជានាំគ្នាកាប់ឈើថ្មី ក្នុងព្រៃសហគមន៍យ៉ាងគគ្រឹកគគ្រេងទៅវិញ។ ហើយថែមទាំងបម្រុងនឹងឈូសដីព្រៃដែលមានកប់សពតាំងពីដូនតាមក គឺគេមិនទៅធ្វើកន្លែងស្រឡះទេ។ ទាក់ទិនករណីនេះលោក ភឿក មុន្នី បានឲ្យដឹងថា លោកបានការអនុញ្ញាតពីខេត្ត ដើម្បីប្រមូលឈើដែលដេញថ្លៃបានពីតំបន់ព្រំដែន ប៉ុស្តិ៍អូររ៉ូ ចំនួន១.៨៧២ម៉ែត្រគូប យកទៅស្តុបទុកនៅលើទីតាំងដីសម្បទានសង្គមកិច្ចរបស់យោធា។ លោក ភឿក មុន្នី បានបញ្ជាក់យ៉ាងខ្លីថា លោកមិនបានឲ្យប្រជាជនណាម្នាក់ចូលទៅកាប់ឈើឲ្យលោកទេ។
បើតាមក្រុមប្រជាពលរដ្ឋដែលបានចូល ទៅកាប់ឈើនៅក្នុងព្រៃសហគមន៍ភូមិឈូលបាននិយាយថា ពួកគាត់ត្រូវបានមេការឈ្មោះ ថុល និងឈ្មោះចែ គា ជាអ្នកចេញមុខជួយសម្រួលលើការកាប់ឈើក្នុងតំបន់ ដើម្បីលក់ឲ្យក្រុមហ៊ុនឈ្មោះ មុន្នី ក្នុងមួយម៉ែត្រគូបតម្លៃ៣៥០ .០០០រៀល។ យោងតាមលិខិតរបស់ក្រសួងបរិស្ថាន លេខ៣៩៣ សជណ ប.ស្ថ ចុះថ្ងៃទី២៤ មេសា ២០១៨ បានឲ្យដឹងថា ការដឹកជញ្ជូនឈើដែលលោក ភឿក មុន្នី ដេញថ្លៃបានយកចេញពីតំបន់អូរ៉ូ នៃដែនជម្រកសត្វព្រៃស្រែពក ត្រូវគោរពតាមគោលការណ៍ដូចជា ១.មិនអនុញ្ញាតឲ្យដឹកឈើកាត់តាមតំបន់ស្នូល នៃដែនជម្រកសត្វព្រៃស្រែពកនោះទេ ប៉ុន្តែការដឹកជញ្ជូនឈើត្រូវកាត់តាមផ្លូវប៉ុស្តិ៍អង្កេតការអូររ៉យ មកដល់ទន្លេស្រែពក ទល់មុខប៉ុស្តិ៍១៤ រួចដឹកជញ្ជូនតាមផ្លូវក្រោយ ឆ្លងកាត់ភូមិកោះម្យើលលើ និងម្យើលក្រោម ឆ្ពោះមកផ្លូវជាតិលេខ៧៦។ ២.មិនអនុញ្ញាតឲ្យបង្កើតទីតាំងកែច្នៃឈើនៅក្នុង ឬក្បែរដែនជម្រកសត្វព្រៃស្រែពក។
៣.មិនអនុញ្ញាតឲ្យប្រើប្រាស់រណាយន្តគ្រប់ប្រភេទ។ តែជាក់ស្តែងគេសង្កេតឃើញថា ក្រោយទទួលបានការយល់ព្រមពីសហគមន៍ឲ្យខ្ចីដីសម្រាប់ ធ្វើឃ្លាំងស្តុបឈើ បែរជាឃើញមានរណាយន្ត និងរថយន្តកែច្នៃជាច្រើនគ្រឿងសម្រុកចូលទៅអារច្រៀក ឈើក្នុងដែនជម្រកសត្វព្រៃស្រែពកយកទៅស្តុបនៅកន្លែងដែលលោក ភឿក មុន្នី អះអាងថា ទុកស្តុបឈើដែលដេញថ្លៃបាន ដែលផ្ទុយពីលិខិតរបស់ក្រសួងបរិស្ថានទៅវិញ។ ក្រុមអ្នកតាមដានបរិស្ថានបាននិយាយថា ករណីខាងលើនេះមិនខុសពីកន្លេលធំបន្លំដេក នោះទេ ខណៈការដេញថ្លៃឈើពីរដ្ឋសុទ្ធសឹងជាឈើចាស់ៗ បែកប្រះស្រាំ ហើយឈ្មួញនៅតែហ៊ានដេញថ្លៃយកក្នុងតម្លៃខ្ពស់ ព្រោះតែគេមើលឃើញពីផលចំណេញ លើច្បាប់ដែលដេញថ្លៃបាន។
ប្រភពដដែលបានបន្តថា អាចជារឿងសាមញ្ញទៅហើយ ដែលមានអ្នកដេញថ្លៃឈើចាស់ពីរដ្ឋ រួចលួចប្រមូលឈើថ្មីពីក្រៅបន្លំជាមួយឈើមានច្បាប់ ដើម្បីដឹកទៅលក់ក្រៅប្រទេស ហើយករណីបែបនេះបានកើតមានជារឿយៗនៅតំបន់ដែលសម្បូរព្រៃឈើ ខណៈមន្ត្រីជំនាញហាក់នៅមានកម្រិតលើការអនុវត្តន៍ច្បាប់ស្តីពីព្រៃឈើ ឬអាចហៅបានថា ជាប់ពាក់ព័ន្ធនឹងផលប្រយោជន៍ ផ្ទាល់ខ្លួន។ ទោះជាយ៉ាងណាប្រជាពលរដ្ឋបានទទូចដល់អាជ្ញាធរ ជាពិសេសមន្ត្រីជំនាញ មេត្តាជួយចុះបង្ក្រាបការកាប់បំផ្លាញព្រៃឈើក្នុងដែនជម្រកការពារសត្វព្រៃស្រែពកផង ដើម្បីបានទាន់ពេលវេលា បើមិនដូច្នោះទេប្រភេទឈើមានតម្លៃក្នុងតំបន់នេះនឹងប្រឈមទៅនឹងវិនាសកម្មជាក់ជាមិនខាន៕
រាជធានីភ្នំពេញ ៖ នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ នាថ្ងៃទី២៣ កុម្ភៈ បានដឹកនាំមន្ត្រីជំនាញទៅចូលរួមសហការជាមួយលោកឧត្តមសេនីឯក ស ថេត អគ្គស្នងការរង...
ខេត្តតាកែវ ៖ បើទោះបីជាមានសារាចរណែនាំពីលោករដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អោយមន្ទីរកសិកម្មខេត្តពិសេសខាងពេទ្យសត្វតាមខេត្តនៅជាប់នឹងព្រំដែន...
ខេត្តបន្ទាយមានជ័យ ៖ នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៩ វេលាម៉ោង១០និង២០នាទីព្រឹកកម្លាំងនគរបាលស្រុកថ្មពួកដឹកនាំដោយ លោកវរសេនីយ៍ទោ សៅ សារឿន អធិការនគរបាលស្រុកបាន...
រាជធានីភ្នំពេញ ៖ ពិតជាពិសេសទៀតហើយនៅប៉ុន្មានថ្ងៃខាងមុខនេះកម្ពុជានឹងរៀបចំការប្រកួតបវរកញ្ញាដ៏ធំប្រចាំឆ្នាំ ហើយកំពុងអ៊ុតមើលថា តើបវរកញ្ញាឯកកម្ពុជាតំណាង...
រាជធានីភ្នំពេញ ៖ ពិតជាមិនធម្មតាឡើយក្នុងការបង្ក្រាបសម្បុកគ្រឿងញៀនដ៏ធំមួយកាលពីយប់ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៩ នៅក្នុងមជ្ឈមណ្ឌលកម្សាន្ត រ៉ក់ ( Rock) ។ក្នុង...
ខេត្តប៉ៃលិន ៖ មិននាំគ្នាធ្វើការរកស៊ីថែកូនចៅទេ បែរជានាំគ្នាទៅអង្គុយលេងល្បែងស៊ីសង ធ្វើឱ្យកម្លាំងជំនាញនគរបាលផ្នែកព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលក្រុងប៉ៃលិន...
ខេត្តកំពង់ឆ្នាំង ៖ សេចក្តីរាយការណ៍ឱ្យដឹងថា ខ្លោងទ្វារធំដែលជានិមិត្តសសញ្ញាឆ្នាំង សម្រាប់អបអរសាទរពិធីបុណ្យទន្លេ នៅមុខមន្ទីរពេទ្យបង្អែកខេត្ត ស្ថិតក្នុងក្រុង...
រាជធានីភ្នំពេញ៖ កម្មការិនីរោងចក្រកាត់ដេរសម្លៀកបំពាក់យីហោ«OLIVE APPAREL(Cambodia)Co,Ltd»៥០នាក់បានដួលសន្លប់ជាបន្តបន្ទាប់ ដែលតាមការស្រាវជ្រាវរបស់នគរបាលមូលដ្ឋានរកឃើញថា បណ្ដាល...
រាជធានីភ្នំពេញ ៖ អាការឈឺក្បាល គឺជាបញ្ហាមួយដែលកើតមានជាញឹកញាប់បំផុតចំពោះមនុស្សគ្រប់ៗគ្នា។ អ្នកណាៗក៏អាចកើតមានអាការឈឺក្បាលដែរ ហើយអាការនេះមិនទាក់ទងនឹង...
រាជធានីភ្នំពេញ ៖ ម្ចាស់អាជីវកម្មជាច្រើននៅកម្ពុជា ដែលចង់បង្កើតនូវសក្ដានុពលផលិតផល ឬសេវាកម្មរបស់ខ្លួនទៅដល់អតិថិជន ហាក់កំពុងមានការពិបាកចិត្តក្នុងការជ្រើសរើស...
រាជធានីភ្នំពេញ ៖ អគារសាកលវិទ្យាល័យខេមរៈ បានត្រូវភ្លើងឆេះសន្ធោសន្ធៅនៅជាន់ខាងក្រោម បានធ្វើឱ្យស្ត្រីជាគ្រូបង្រៀនជនជាតិចិន៤នាក់ដែលស្នាក់នៅជាន់ទី៤ភ័យ...
រាជធានីភ្នំពេញ ៖ កម្លាំងមានសម្ថកិច្ចរាជធានីភ្នំពេញក្រោមការដឹកនាំរបស់លោកឧត្តមសេនីយ៍ឯក ស ថេត ស្នងការនគរបាលរាជធានីភ្នំពេញបានបើកប្រតិបត្តិការបង្ក្រាបគ្រឿងញៀន...
ខេត្តបន្ទាយមានជ័យ ៖ ពាក្សចាស់លោកពោលថា រពិសដៃផ្ទៃឆ្អែតតែម្នាក់នេះបែរជារពិសដៃពេលដើរព្រៃហាមមិនស្តាប់ ដុតរាលឆេះដំណាំ...
ខេត្តកណ្តាល ៖ នៅព្រឹកថ្ងៃទី២២ កុម្ភៈ សាលាដំបូងខេត្ត បានបើកសវនាការជំនុំជម្រះសំណុំរឿងសម្លាប់សង្សាររបស់ខ្លួនយ៉ាងព្រៃផ្សៃ រួចញាត់សពចូលក្នុងធុងទឹកកកយកទៅ...
តាមប្រភពពី Oddity Central បានឱ្យដឹងថា ស្ត្រីជនជាតិអាហ្សង់ទីន សញ្ជាតិអាមេរិកម្នាក់ ដែលសព្វថ្ងៃ រស់នៅក្នុងរដ្ឋកាលីហ្វញ៉ា តែងតែទទួលទានសត្វខ្មូតនៅរស់៥ក្បាលជា...
តាមប្រភពពីMetroបានឱ្យដឹងថា យុវតីអាយុ១៩ឆ្នាំ ឈ្មោះ Samantha Simpson បានប្រកាសសុំកុំឱ្យមហាជននិយាយលេងសើច និងប្រមាថដល់ប្តីរបស់នាង ដែលមានអាយុ៦២ឆ្នាំនេះទៀត ។ នាងបាន...
ខេត្តព្រៃវែង៖ វត្តអារាមមួយស្ថិតនៅខេត្តព្រៃវែងទាក់ទាញមហាជនទៅលេងកម្សាន្តព្រោះតែការរៀបចំរចនាប្រណីត ប្លែកៗ ពិសេសមានដើមឈើរាប់ពាន់ដើមចោលម្លប់ត្រឈឺងត្រឈៃ ។...
ខេត្តតាកែវ ៖ «ពុទ្ធគិរីកម្ពុជា»គឺទីដាក់តម្កល់ព្រះពុទ្ធរូប៨,៤ម៉ឺនអង្គឯណោះច្រើនជាងគេនៅកម្ពុជា ។ តាំងតែពីពេលចាប់ផ្តើមកសាងដំបូង រហូតមកដល់ពេលនេះបានទាក់ទាញ...
រាជធានីភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម លោក ចម ប្រសិទ្ធ បានថ្លែងថា អ្នកឧកញ៉ា កុក អាន គ្រោងបោះទុន២០លានដុល្លារដើម្បីវិនិយោគលើវិស័យទឹកស្អាតក្នុង...
រាជធានីភ្នំពេញ ៖ សមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិក(PATA) នឹងរៀបចំជំនួបធុរជនក្នុងវិស័យទេសចរណ៍ធំមួយនៅរាជធានីភ្នំពេញនិងខេត្តសៀមរាប ក្នុងខែមេសា ឆ្នាំ២០១៩ខាងមុខនេះ...