ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​​ដឹកប្រហិត​​បុក​ម៉ូតូ​ធំ​​មួយគ្រឿង​

7 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រថយន្ត​ដឹក​ប្រហិត​មួយ​គ្រឿង បើកបរ​ដោយ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​បាន​ទៅ​បុក​ពីក្រោយ ម៉ូតូ​ធំ​មួយ​គ្រឿង មិន​បណ្តាល​ឱ្យ​ម៉ូតូ​ធំ​ដួលនោះទេ  តែ​បាន​បាក់​កន្ទុយ​ម៉ូតូ​ផ្នែក​ខាងក្រោយ​រង​កា​ខូ​ត​ខាត​យ៉ាងដំណំ​ផង​ដែរ​។ ក្នុង​ហេតុការណ៍​នោះ​មិន​មាន​មនុស្ស​ណា​ម្នាក់​រងគ្រោះថ្នាក់​ឡើយ ។  …

រាជធានី​ភ្នំពេញ ៖ រថយន្ត​ដឹក​ប្រហិត​មួយ​គ្រឿង បើកបរ​ដោយ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​បាន​ទៅ​បុក​ពីក្រោយ
ម៉ូតូ​ធំ​មួយ​គ្រឿង មិន​បណ្តាល​ឱ្យ​ម៉ូតូ​ធំ​ដួលនោះទេ  តែ​បាន​បាក់​កន្ទុយ​ម៉ូតូ​ផ្នែក​ខាងក្រោយ​រង​កា​ខូ​ត​ខាត​យ៉ាងដំណំ​ផង​ដែរ​។ ក្នុង​ហេតុការណ៍​នោះ​មិន​មាន​មនុស្ស​ណា​ម្នាក់​រងគ្រោះថ្នាក់​ឡើយ ។

 

ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ​ដែរ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៣​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​៦ ខែឧសភា ឆ្នាំ ២០១៨ នៅ​ចំណុច​ផ្លូវ​លេខ​២៧១​កែង​និង​ផ្លូវ​លេខ​៤៣២ ក្នុង​សង្កាត់​ទួល​ទំពូង​ទី​២ ខណ្ឌចំការមន​។

 

តាម​ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ ម៉ូតូ​ធំ​ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ​១FG- ៧៧៧៧ មួយ​គ្រឿង ដែល​បើកបរ​ដោយ​បុរស​ម្នាក់​ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវ​លេខ​២៧១ ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង​។ លុះ​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ ស្រាប់តែ​មាន​រថយន្ត​ដឹក​ប្រហិត​មូ​យ​គ្រឿង ពណ៌​លឿង ពាក់​ស្លាក​លេខ​ភ្នំពេញ ២AA-៤៦៨៦ បើកបរ​ក្នុង​ទិស​ដៅ​ស្រប​ទិស​គ្នា​មក​បុក​ម៉ូតូ​ធំ​ពីក្រោយ តែ​មិន​បាន​បណ្តាល​អោយ​ម៉ូតូ​ធំ​នោះ​ដួល​ទេ ហើយ​ក៏​មិន​បាន​បង្ក​អោយ​អ្នកបើកបរ​រង​របួស​ដែរ​។

ក្រោយ​ពេល​កើតហេតុ កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន និង​ជំនាញ​ចរាចរណ៍​ខណ្ឌចំការមន​ក៏​បាន​ចុះ​មក​ដល់​ធ្វើការ​វាស់វែង និង​យក​ទាំង​រថយន្ត​បង្ក និង​ម៉ូតូ​ធំ​រង​គ្រោះ​ទៅ​ធ្វើការ​ដោះស្រាយ​គ្នា ដោយ​ភាគី​ខាង​រថយន្ត​បង្ក​ចេញថ្លៃ​ជួសជុល​ទៅ​អោយ​ភាគី​ម៉ូតូ​ធំ ដើម្បី​បញ្ចប់រឿង​នៅ​នឹង​កន្លែង​កើតហេតុ​ភ្លាម​ៗ​ផង​ដែ ៕

 

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ