ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នារី​ស្រស់​ស្អាត​ត្រូវ​ប្តី​ធាក់ទាល់តែ​ស្លា.ប់ ព្រោះ​រឿង​លើ​គ្រែ

5 ឆ្នាំ មុន

ថៃ ៖ តាម​ប្រភព​ព័ត៌មាន Metro បាន​ឲ្យ​ដឹង​ថា បុរស​ជនជាតិ​អង់គ្លេស​ដែល​ជា​ប្តី បាន​សារភាព​ថា ខ្លួន​ពិតជា​បាន​ធាក់​ប្រពន្ធ​ចំ​ច្រើន​កន្លែង ដែល​បណ្តាល​ឲ្យ​នាង​ស្លាប់ ក្រោម​ហេតុផល​ថា​នាង​មិន​ព្រម​រួម​ភេទ​នៅ​ពេល​យប់​កើតហេតុ​។…

ថៃ ៖ តាម​ប្រភព​ព័ត៌មាន Metro បាន​ឲ្យ​ដឹង​ថា បុរស​ជនជាតិ​អង់គ្លេស​ដែល​ជា​ប្តី បាន​សារភាព​ថា ខ្លួន​ពិតជា​បាន​ធាក់​ប្រពន្ធ​ចំ​ច្រើន​កន្លែង ដែល​បណ្តាល​ឲ្យ​នាង​ស្លាប់ ក្រោម​ហេតុផល​ថា​នាង​មិន​ព្រម​រួម​ភេទ​នៅ​ពេល​យប់​កើតហេតុ​។

វិស្វករ​មេកានិច Kevin Smitham អាយុ​៥១​ឆ្នាំ បាន​សារភាព​ប្រាប់​ប៉ូលិស​ថា ខ្លួន​ពិតជា​បាន​ធាក់​ប្រពន្ធ​ជា​ជនជាតិ​ថៃ Kanda អាយុ​២៩​ឆ្នាំ នៅ​លើ​មុខ និង​លើ​ដងខ្លួន​ទាំងមូល​។ រឿងរ៉ាវ​នេះ​កើតឡើង​នៅ Ubon Ratchathani នា​យប់​ថ្ងៃអាទិត្យ ដែល​ជា​ថ្ងៃ​សង្ក្រាន្ត​នៅ​ប្រទេស​ថៃ​។

នាយ​ប៉ូលិស​ស៊ើបអង្កេត Watcharapol Pimwong បាន​មាន​ប្រសាសន៍​ថា​៖ «​ខ្ញុំ​បាន​មក​ដល់​ហើយ ឃើញ​ស្ត្រី​ម្នាក់ ដែល​ជា​នាង Kanda Smitham ដេក​ស្លាប់​នៅ​មុខ​ផ្ទះ​ទាំង​គ្មាន​ស្លៀក​អ្វី​សោះ​។ ខ្លួនប្រាណ​របស់​នាង​មាន​គ្រប​ភួយ​ពីលើ ហើយ​មាន​ស្នាម​ជាំ​នៅ​នឹង​មុខ និង​ខ្លួន​។ នាង​បាន​ស្លាប់​រយៈពេល​ជា​ច្រើន​ម៉ោង​ដែរ​ហើយ​»​។

នាយ Pimwong បាន​ប្រាប់​ពី​សេចក្តី​លម្អិត​ថា​៖ «​នេះ​មក​ពី​ប្តី​របស់​នាង​បាន​ធាក់​នាង​ជា​ច្រើន​ជើង ដែល​ធ្វើ​ឲ្យ​នាង​រត់​មក​ដេក​ក្រៅ​ផ្ទះ​។ ប្តី​របស់​នាង​មិនដឹង​សោះឡើយ​ថា ប្រពន្ធ​​ស្លាប់​បែប​នេះ ទើប​រូបគេ​បាន​យក​ភួយ​មក​ដណ្តប់​ឲ្យ​ប្រពន្ធ​ដោយ​គិត​ថា កុំ​ឲ្យ​មូស​ខាំ ស្រាប់តែ​ព្រឹក​ឡើង​ក៏​ក្លាយទៅជា​សាកសព​។ មូលហេតុ​នៃ​ការ​ធាក់​នេះ គឺ​មក​ពី​នាង​ជា​ប្រពន្ធ​ប្រកែក​មិន​រួម​ភេទ​នា​យប់​នោះ​។ បុរស​ជា​ប្តី​ខឹង​ខ្លាំង​ពេក ក៏​កើត​ទៅ​ជា​អំពើ​ហិង្សា​រហូត​ដល់​មាន​អ្នក​ស្លាប់​បែប​នេះ​»​។

នា​ពេល​នេះ ប៉ូលិស​កំពុងធ្វើការ​ស្រាវជ្រាវ​ពី​មូលហេតុ​នៃ​ការ​ស្លាប់​របស់​នាង​ឲ្យ​បាន​កាន់តែ​ជាក់លាក់ ខណៈ​ដែល​បុរស​ជា​ប្តី​កំពុង​តែ​ជាប់​ក្នុង​ដៃ​ប៉ូលិស​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ