ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទីតាំង​ល្បែង​ជល់​មាន់ និង​អាប៉ោង ដុះ​ស្លែ​មួយ​កន្លែង​ត្រូវ​បាន​បង្ក្រាប

5 ឆ្នាំ មុន
  • កំពង់ធំ

ខេត្តកំពង់ធំ ៖ ដោយ​មានការ​សម្របសម្រួល​ពី​លោក អ៊ិ​ត សុធា ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តកំពង់ធំ លោក​ឧត្តមសេនីយ៍ត្រី អ៊ុ​ក កុសល​ស្នងការ​នគរបាល​ខេត្តកំពង់ធំ កម្លាំង​ជំនាញ​ដឹកនាំ​ដោយ​លោក​វរសេនីយ៍ឯក…

ខេត្តកំពង់ធំ ៖ ដោយ​មានការ​សម្របសម្រួល​ពី​លោក អ៊ិ​ត សុធា ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តកំពង់ធំ លោក​ឧត្តមសេនីយ៍ត្រី អ៊ុ​ក កុសល​ស្នងការ​នគរបាល​ខេត្តកំពង់ធំ កម្លាំង​ជំនាញ​ដឹកនាំ​ដោយ​លោក​វរសេនីយ៍ឯក ទិ​ត សំណាង ស្នងការ​រង​នគរបាល​ខេត្ត​ទទួល​ផែន​ព្រហ្មទណ្ឌ កាលពី​រសៀល​ថ្ងៃ​ទី​៥ ខែឧសភា ឆ្នាំ​២០១៨ បាន​ដឹកនាំ​កម្លាំង​ចុះ​បង្ក្រាប​បទល្មើស​ល្បែងស៊ីសង អាប៉ោង និង​ជល់​មាន់នៅ​ចំណុច​ដី​ផ្ទះ​១​កន្លែង ស្ថិត​ក្នុងភូមិ​ទំ​អរ ឃុំ​ទំ​រីង ស្រុក​សណ្តាន់ ខេត្តកំពង់ធំ ។

បើ​យោង​តាម​ព័​ត៍​មាន​ដែល​ទទួល​បាន​ពី​បងប្អូន​ប្រជាពលរដ្ឋ​បានឱ្យ​ដឹង​ថា ទីតាំង​ជល់​មាន់ និង​លេង​អាប៉ោង​ខាងលើ​នេះ បាន​បើក​លេង​យ៉ាង​គគ្រឹកគគ្រេង​អស់​រយៈកាល​ជា​យូរ​មក​ហើយ សមត្ថកិច្ច​នៅ​ក្នុង​ឃុំ និង​ស្រុក​គ្មាន​អ្នក​ណា​ហ៊ាន​ទៅ​បង្ក្រាប​ទេ ដោយសារ​តែ​ទីតាំង​ប្រព្រឹត្ត​បទល្មើស​ខា​លើ​នេះ ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​របស់​លោក​មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​ខេត្ត​មួយ​រូប ទើប​កន្លង​មក​អ្នក​តូចតាច​គ្មាន​អ្នក​ណា​ហ៊ាន​ក្អក​ឬ​ក៏​ទៅ​អុកឡុក​នោះ​ឡើយ រហូត​ដល់​ថ្ងៃ​ខាងលើ​ត្រូវ​បាន​លោក​ព្រះរាជអាជ្ញា​បញ្ជា​ឲ្យ​កម្លាំង​ចុះ​បង្ក្រាប​បាន​តែ​ម្តង នៅ​ក្នុង​ការ​ចុះ​បង្ក្រាប​ទីតាំង​ខាងលើ​នេះ​ផង​ដែរ បើ​យោង​តាម​របាយការណ៍​បឋម​ជា​លទ្ធផល សមត្ថកិច្ច​យើង​ឃាត់ខ្លួន​មនុស្ស​៥​នាក់ (​ស្រី​ម្នាក់​) ព្រមទាំង​រឹបអូស​បាន​នូវ​វត្ថុ​តាង​រួម​មាន ម៉ូតូ​ចំនួន​៥៥​គ្រឿង រថយន្ត​៣​គ្រឿង មាន់​ជល់​១០​ក្បាល (​ងាប់​អស់​៣​ក្បាល​) អង្រុត​ដែក​សម្រាប់​ក្រុងមាន់​ចំនួន​១៥ ជញ្ជីង​ថ្លឹង​មាន់ ១ ចាន​ទម្រ​អាប៉ោង​១ និង​ហាន់​តោ​អាប៉ោង​១ យក​មក​កសាង​សំណុំរឿង​តាម​នីតិវិធី ៕

 

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ