ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្ចាស់​ហាង​ឆ្ងល់​ម៉េច​មាន​ក្លិន​ចម្លែក ដល់​ឆែក​កាមេរ៉ា​ពុទ្ធោ​!!!

5 ឆ្នាំ មុន

ចិន ៖ តាម​ប្រភព​ព័ត៌មាន Medium បាន​ឲ្យ​ដឹង​ថា បុរស​ម្នាក់​ត្រូវ​បាន​គេ​រក​ឃើញ​ថា នោម​ដាក់​ទឹក​ស៊ុប​របស់​ហាង​អ្នក​ជិតខាង តាម​រយៈ​កាមេរ៉ា​សុវត្ថិភាព​។ ម្ចាស់​ហាង​មី​ស៊ុប Dongbei…

ចិន ៖ តាម​ប្រភព​ព័ត៌មាន Medium បាន​ឲ្យ​ដឹង​ថា បុរស​ម្នាក់​ត្រូវ​បាន​គេ​រក​ឃើញ​ថា នោម​ដាក់​ទឹក​ស៊ុប​របស់​ហាង​អ្នក​ជិតខាង តាម​រយៈ​កាមេរ៉ា​សុវត្ថិភាព​។

ម្ចាស់​ហាង​មី​ស៊ុប Dongbei នៅ​ទីក្រុង Haikou នៃ​ខេត្ត Hainan ប្រទេស​ចិន មាន​ច​ម្ង​ល់​យ៉ាង​ខ្លាំង​នៅ​ពេល​ទឹក​ស៊ុប​របស់​ហាង​គាត់​មាន​ក្លិន​ចម្លែក ដោយសារ​តែ​ការ​សង្ស័យ​គាត់​ក៏​ទៅ​បើក​កាមេរ៉ា​សុវត្ថិភាព​មើល ហើយ​ក៏​ឃើញ​រឿងរ៉ាវ​ដ៏​គួរ​ឲ្យ​ហួសចិត្ត​មួយ​។

នៅ​វេលា​ម៉ោង​ពេល​ព្រឹក​ព្រលឹម​ថ្ងៃ​ទី​២៨ ខែមីនា កាមេរ៉ា​បាន​ចាប់​ជាប់​នូវ​សកម្ម​ភាព​បុរស​ម្នាក់​នោម​ដាក់​ក្នុង​ឆ្នាំង​ស៊ុប​។ បុរស​ម្នាក់​នោះ​ត្រូវ​បាន​គេ​ដឹង​ថា ជា​ម្ចាស់​ហាង​ស៊ុប​នៅ​ជិត​ម្ចាស់​ហាង​មាន​កាមេរ៉ា​។ គេ​ឃើញ​គាត់​បោះ​ដុំ​លាមក​មួយ​ដុំ​ចូល​ក្នុង​ឆ្នាំង​ស៊ុប​ទី​មួយ ហើយ​បាញ់នោម​ដាក់​ឆ្នាំង​ស៊ុប​ទី​ពីរ​។

ក្រោយ​ពី​ការ​ស៊ើបអង្កេត​របស់​ប៉ូលិស​បាន​ឲ្យ​ឃើញ​ថា បុរស​ម្នាក់​ច្រណែនឈ្នានីស​បុរស​​ជា​ម្ចាស់​ហាង​មាន​កាមេរ៉ា ព្រោះតែ​ឃើញ​លក់ដាច់​ជាង​ខ្លួន​។ គេ​នៅ​មិន​ទាន់​ដឹង​ថា ប៉ូលិស​ចាត់ការ​យ៉ាងណា​ទេ ចំពោះ​បញ្ហា​នេះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ