កាសែតអាមេរិកលើកពីលទ្ធភាពនៃការកសាងនាវាផ្ទុកយន្តហោះ
ប្រទេសរុស្ស៊ី ៖ កាសែតអាមេរិក MILITARY WATCH គូសបញ្ជាក់កាលពីថ្ងៃទី៥ ឧសភាថា ដោយសារនាវាផ្ទុកយន្តហោះថ្មី រុស្សុនៃគម្រោង CHTORM…
ប្រទេសរុស្ស៊ី ៖ កាសែតអាមេរិក MILITARY WATCH គូសបញ្ជាក់កាលពីថ្ងៃទី៥ ឧសភាថា ដោយសារនាវាផ្ទុកយន្តហោះថ្មី រុស្សុនៃគម្រោង CHTORM…
ប្រទេសរុស្ស៊ី ៖ កាសែតអាមេរិក MILITARY WATCH គូសបញ្ជាក់កាលពីថ្ងៃទី៥ ឧសភាថា ដោយសារនាវាផ្ទុកយន្តហោះថ្មី រុស្សុនៃគម្រោង CHTORM តុល្យភាពនៃកម្លាំងក្នុងតំបន់មួយចំនួននៃពិភពលោកពីសមុទ្រមេឌីទែរ៉ាណេ ដល់អាស៊ីប៉ាស៊ីហ្វិកនឹងមានការប្រែប្រួលអំណោយផលដល់រុស្ស៊ី។
កាសែតនេះសរសេរទៀតថា នាវាផ្ទុកយន្តហោះនៃគម្រោង CHTORM (23000E) នឹងអាចនាំឲ្យបាត់តុល្យភាពកម្លាំង ហើយពង្រឹងជំហររបស់ក្រុងមូស្គូ ក្នុងតំបន់ជាច្រើននៃពិភពលោក។ នៅសមុទ្រមេឌីទែរ៉ាណេ ដែលនៅទីនោះរុស្ស៊ីបានពង្រឹងយ៉ាងខ្លាំង រួចហើយនូវវត្តមានរបស់ខ្លួនតាំងពីចាប់ផ្ដើមអន្តរាគមន៍យោធានៅស៊ីរី ក្នុងឆ្នាំ២០១៥មក នាវានោះនឹងមានប្រយោជន៍សម្រាប់ធានាសន្តិសុខរបស់ប្រទេសនេះជាសម្ព័ន្ធមិត្តសំខាន់របស់ក្រុងមូស្គូក្នុងតំបន់។ លើសពីនេះទៀតវត្តមានរបស់នាវាផ្ទុកយន្តហោះមួយរបស់រុស្ស៊ីក្នុងដែនទឹកនៃសមុទ្រមេឌីទែរ៉ាណេនឹ ងក្លាយជានិមិត្តរូបនៃការជួយទ្រទ្រង់របស់ក្រុងមូស្គូ ដល់បណ្ដាប្រទេសក្នុងតំបន់ឈូងសមុទ្រពែរ្ស៍ ពិសេសអ៊ីរ៉ង់ដែលរុស្ស៊ី ក៏ពង្រីកផងដែរ ទំនាក់ទំនងនយោបាយ និងយោធាចាមួយប្រទេសនេះ។
ម្យ៉ាងទៀតនាវាផ្ទុកយន្តហោះនៃគម្រោង CHTORM ក៏នឹងអាចឲ្យរុស្ស៊ីបំពេញបេសកម្មនៅតំបន់ត្រជាក់បំផុតនៃផែនដី ពិសេសនៅមហាសមុទ្រអាក់ទិក។ ដោយបណ្ដានាវាផ្ទុកយន្តហោះអាមេរិកពុំបានផលិតសម្រាប់សម្រាប់ប្រតិបត្តិការក្នុងលក្ខខណ្ឌបរិយាកាសបែបនេះ កងម៉ារីនរុស្ស៊ីនឹងពង្រឹងខ្លួនកាន់តែខ្លាំងក្នុងតំបន់នេះ ដែលសម្បូរដោយធនធានធម្មជាតិ។
កាសែតនេះបន្តថា នាវាផ្ទុកយន្តហោះនោះនឹងពង្រឹងជំហររុស្ស៊ីនៅអាស៊ីប៉ាស៊ីហ្វិកដែលនៅទីនោះតុល្យភាពនៃកម្លាំងនឹងពុំមានការផ្លាស់ប្ដូរ ដើម្បីគុណប្រយោជន៍របស់ជប៉ុននិងប្រទេសលោកខាងលិចមួយចំនួនឡើយ៕
ចែករំលែកព័តមាននេះ