ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រីជាន់ខ្ពស់​រដ្ឋសភា​ប្រាប់​សមាជិក​ព្រឹទ្ធសភា​ជប៉ុន​ថា​បោះ​ឆ្នោត​ខាង​មុខ​អាច​មាន​គណបក្ស​៣០​ចូលរួម​ប្រកួត

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោក​ឈាង វុន ប្រធាន​គណៈកម្មការ​កិច្ចការបរទេស​សហប្រតិបត្តិការ​អន្តរជាតិ ឃោសនា និង​ព័ត៌មាន​នៃ​រដ្ឋសភា និង​ជា​អ្នកនាំពាក្យ​បាន​ប្រាប់​សមាជិក​ព្រឹទ្ធសភា​ជប៉ុន​ថា ការ​បោះ​ឆ្នោត​អាណ​ត្តទី​៦ រដ្ឋសភា​អាច​នឹង​មាន​គណបក្ស​នយោបាយ​ចំនួន​៣០…

រាជធានី​ភ្នំពេញ ៖ លោក​ឈាង វុន ប្រធាន​គណៈកម្មការ​កិច្ចការបរទេស​សហប្រតិបត្តិការ​អន្តរជាតិ ឃោសនា និង​ព័ត៌មាន​នៃ​រដ្ឋសភា និង​ជា​អ្នកនាំពាក្យ​បាន​ប្រាប់​សមាជិក​ព្រឹទ្ធសភា​ជប៉ុន​ថា ការ​បោះ​ឆ្នោត​អាណ​ត្តទី​៦ រដ្ឋសភា​អាច​នឹង​មាន​គណបក្ស​នយោបាយ​ចំនួន​៣០ ចូលរួម​ប្រកួតប្រជែង ។

ការ​អះអាង​របស់​លោក​ឈាង វុន ធ្វើ​ឡើង​ក្នុង​ជំនួប​ជាមួយ FUJITA Yukihisa សមាជិក​ព្រឹទ្ធសភា​ប្រទេស​ជប៉ុន កាលពី​រសៀល​ថ្ងៃ​ទី​៤ ខែឧសភា ឆ្នាំ​២០១៨​នេះ នៅ​វិមាន​រដ្ឋសភា ខណៈ​ដែល​សមាជិក​ព្រឹទ្ធសភា​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា ។

នៅ​ក្នុង​ជំនួប​នោះ លោក​ឈាង វុន បាន​ថ្លែងអំណរគុណ​ចំពោះ​ប្រទេស​ជប៉ុន​ដែល​តែងតែ​ជួយ​កម្ពុជា​នៅ​គ្រប់​កាលៈទេសៈ ពិសេស​ការ​ស្វែងរក​សន្តិភាព ។ លោក​បាន​លើក​ឡើង​ថា អ្វី​ដែល​កម្ពុជា​មាននៅ​ពេល​នេះ គឺ​មិន​អាច​កាត់​ផ្តាច់​បាន​ពី​ជំនួយ​របស់​ប្រទេស​ជប៉ុន​នោះ​ទេ ។ កម្ពុជា​បាន​ហែល​ឆ្លង​ទុក្ខ​លំបាក​ជា​ច្រើន​ទំ​ម្រាំ​កសាង​បាន​នូវ​ប្រទេស​ជាតិ​មួយ ដែល​មាន​សុខ​សន្តិភាព សេរីភាព ប្រជាធិបតេយ្យ និង​វឌ្ឍនភាព ។

លោក​ក៏​បាន​លើក​ឡើង​ថា ជាមួយ​សន្តិភាព​ពេញ​ផ្ទៃ​ប្រទេស សេដ្ឋកិច្ច​កម្ពុជា​បាន​កើន​ឡើងជា​លំដាប់​ក្នុង​រង្វង់​៧% នៅ​រៀង​រាល់​ឆ្នាំ ។ មន្ត្រីរាជការ​កម្ពុជា​មាន​ប្រាក់បៀវត្សរ៍​ជា​មធ្យម​៤០០​ដុល្លារ ភាព​ក្រីក្រ​បាន​កាត់​បន្ថយ​មក​នៅ​សល់​តែត្រឹម​ជាង​១០% ប៉ុណ្ណោះ ។ ដោយឡែក​នៅ​ក្នុង​ដំណើរការ​លទ្ធិប្រជាធិបតេយ្យ​វិញ កម្ពុជា​នឹង​រៀបចំ​ការ​បោះ​ឆ្នោត​ជ្រើសរើស​សមាជិក​រដ្ឋសភា​នីតិកាល​ទី​៦ នា​ចុងខែ​កក្កដា​ខាង​មុខ​នេះ ។

លោក​ឈាង វុន បាន​គូសបញ្ជាក់​ថា នេះ​ជា​ការ​អនុវត្ត​លទ្ធិ​ប្រជា​ធិ​បេ​ត្យ​ជា​ការ​ផ្តល់​សិទ្ធិ​សេរីភាព និង​អំណាច​ជូន​ប្រជាពលរដ្ឋ​ក្នុង​ការ​សម្រេចចិត្ត​ជ្រើសរើស​មេដឹកនាំ ។ នៅ​ក្នុង​ដំណើរការ​រៀបចំ​ការ​បោះ​ឆ្នោត​នេះ​ក្នុង​ពេល​បច្ចុប្បន្ន​នេះ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​បាន​នឹង​កំពុង​ទទួល​ចុះ​ឈ្មោះ​គណបក្ស​នយោបាយ​ចូលរួម​ប្រកួតប្រជែង ហើយ​បើ​តាម​ការ​ប៉ាន់ស្មាន គឺ​នឹង​មាន​គណបក្ស​នយោបាយ​ជា​ច្រើន​ចូលរួម​ការ​បោះ​ឆ្នោត ដែល​ក្នុង​នោះ​ទំនង​មិន​តិច​ជាង​៣០​គណបក្ស​ឡើយ ។

លោក​បាន​គូសបញ្ជាក់​ថា ខ្ញុំ​មាន​មនោសញ្ចេតនា​ជាមួយ​ប្រជាជន​កម្ពុជា ដូច្នេះ​លោក​បាន​ប្តេជ្ញា​ហើយ​ថា នឹង​ខិតខំ​ចូលរួម​ចំណែក​ក្នុង​អភិវឌ្ឍន៍​ប្រទេស​កម្ពុជា ។ នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​នៅ​កម្ពុ​ជានា​ឱកាស​នេះ​លោក​FUJITA Yukihisa គ្រោង​ជួប​ពិភាក្សា​ការងារ​ជាមួយ​មន្ត្រីជាន់ខ្ពស់​រដ្ឋសភា និង​រាជរដ្ឋាភិបាល​ជា​ច្រើន​រូប​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ