ប្រទេសអ៊ីរ៉ាក់៖ អ្នកកាសែតអ៊ីរ៉ាក់ម្នាក់ដែលល្បីឈ្មោះដោយសារការគប់ស្បែកជើងដាក់អតីតប្រធានាធិបតីអាមេរិក លោក ចច ដាប់ប៊ល យូប៊ូស នៅក្រុងបាដាដ បានឈរឈ្មោះជាបេក្ខជនសម្រាប់ការបោះឆ្នោតសភានាថ្ងៃទី១២ ឧសភា ជាមួយបំណងបរិហារពួកអ្នកនយោបាយដែលពុករលួយ។
លោកMOUNTAZER AL ZAIDI ជាបេក្ខជនសភានៃគណបក្សដើរ ដើម្បីការកែទម្រង់ ដែលប្រមូលផ្ដុំបណ្ដាមនុស្សរបស់មេដឹកនាំស៊ីអ៊ីតមានប្រជាប្រិយភាពខ្ពស់លោក MOQ TADA SADR និងពួកកុំមុយនីស្តនោះអះអាងថា បំណងរបស់លោគគឺចាប់ពួកអ្នកនយោបាយជាចោរទាំងអស់ដាក់គុក ហើយឲ្យពួកគេមានការសោកស្ដាយចំពោះអំពើរបស់ពួកគេ និងរឹបអូសរាល់ទ្រព្យសម្បត្តិពួកគេ។
កាលពីថ្ងៃទី១៤ ធ្នូ ឆ្នាំ២០០៨ បុរសនោះដែលបច្ចុប្បន្នមានអាយុ៣៩ឆ្នាំបានគប់ស្បែកជើងដាក់អតីតប្រធានាធិបតីអាមេរិកនាឱកាសនៃសន្និសីទសារព័ត៌មានមួយនៅក្រុងបាដាដ ដោយចោទប្រកាន់លោកចចដាប់ប៊លយូប៊ូសថា ជាអ្នកអុជអាលឲ្យមានសង្គ្រាមនៅអ៊ីរ៉ាក់រួចពេលគប់បានស្រែកពាក្យថា ឆ្កែអ្នកថើបសុំលាប្រជាជនអ៊ីរ៉ាក់។
ត្រូវកាត់ទោសដាក់គុក១ឆ្នាំពីបទវាយប្រហារប្រឆាំងប្រមុខរដ្ឋមួយរូបកំពុងបំពេញទស្សនកិច្ចផ្លូវការ លោក MOUNTAZER AL ZAIDI ត្រូវពិភពអារ៉ាប់ចាត់ទុកជាវីរបុរសហើយលោកត្រូវដោះលែងចេញពីគុកវិញក្រោយជាប់គុកបាន៩ខែ៕
ចែករំលែកព័តមាននេះ