ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើ​នឹង​មានរឿង​អ្វី​កើតឡើង? នាយក​រដ្ឋមន្ត្រី​ប្រកាស «​ពិនិត្យ​ឡើង​វិញ​នូវ​ការ​តំឡើង​ឋានន្តរសក្តិ »

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រឿង​តំឡើង​ឋានន្តរសក្តិ គឺជា​ប្រធានបទ​ក្តៅ​គគុក​ដែល​មហាជន​តែងតែ​ចង់​ដឹង​ថា តើ​ការ​តំឡើង​ឋានន្តរសក្តិ​នៅ​តាម​ស្ថាប័នរដ្ឋ​នីមួយ​ៗ​កន្លង​មក​ពិតជា​ធ្វើ​បាន​យ៉ាង​សុ​ក្រិត យុត្តិធម៌ ឬ​យ៉ាងណា ព្រោះ​មាន​ពាក្យ​ខ្សឹប​គ្នា​តាម​តុ​កាហ្វេ​កន្លង​មក​រឿង​ភាព​មិន​ប្រក្រតី​មួយ​ចំនួន​ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ ។ យ៉ាងណាមិញ…

រាជធានី​ភ្នំពេញ ៖ រឿង​តំឡើង​ឋានន្តរសក្តិ គឺជា​ប្រធានបទ​ក្តៅ​គគុក​ដែល​មហាជន​តែងតែ​ចង់​ដឹង​ថា តើ​ការ​តំឡើង​ឋានន្តរសក្តិ​នៅ​តាម​ស្ថាប័នរដ្ឋ​នីមួយ​ៗ​កន្លង​មក​ពិតជា​ធ្វើ​បាន​យ៉ាង​សុ​ក្រិត យុត្តិធម៌ ឬ​យ៉ាងណា ព្រោះ​មាន​ពាក្យ​ខ្សឹប​គ្នា​តាម​តុ​កាហ្វេ​កន្លង​មក​រឿង​ភាព​មិន​ប្រក្រតី​មួយ​ចំនួន​ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ ។

យ៉ាងណាមិញ សម្តេច​តេ​ជោ​ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា​បាន​ប្រកាស​នៅ​ថ្ងៃ​ទី​០៦ ខែឧសភា​នេះ​ថា ការ​តំឡើង​ឋានន្តរសក្តិ​កន្លង​មក​នឹង​ត្រូវ​ត្រួតពិនិត្យ​ឡើង​វិញ​គ្រប់​ស្ថាប័ន​-​ក្រសួង ទាំងអស់ ដែល​ធ្វើ​ឲ្យ​មហាជន​សាទរ​នឹង​ចំណាត់ការ​នេះ ។

សម្តេច​នាយក​រដ្ឋមន្ត្រី​បាន​បង្ហោះ​សារ​ក្នុង​ហ្វេ​ស​ប៊ុ​ក​សម្តេច​យ៉ាង​ដូច្នេះ​ថា ៖ «​ថ្ងៃនេះ​ខ្ញុំ​សូម​ប្រកាស​ថា ខ្ញុំ​នឹង​ពិនិត្យ​ឡើង​វិញ​នូវ​ការ​តម្លើង​ឋានន្តរសក្តិ និង​ថ្នាក់​នៅ​ក្នុង​ក្រសួង មន្ទីរ ស្ថាប័ន​ទាំងអស់​កន្លង​មក​ថា តើ​បាន​តំឡើង​ឲ្យ​មន្ត្រី និង​កងកម្លាំង​ក្នុង​ក្រសួង​របស់​ខ្លួន​បាន​ត្រឹមត្រូវ​ទៅ​តាម​ការ​កំណត់​ក្នុង​ច្បាប់​ហើយ​ឬ​នៅ​» ។ សម្តេច​តេ​ជោ ហ៊ុន សែន បាន​បន្ត​ថា ៖ «​រដ្ឋមន្ត្រី​ដែល​គ្រប់គ្រង​គ្រប់​ក្រសួង​ទាំងអស់ ត្រូវ​យកចិត្តទុកដាក់​លើ​រឿង​នេះ គឺ​ត្រូវ​តំឡើង​ឋានន្តរសក្តិ​ឲ្យ​បាន​ត្រឹមត្រូវ​ទៅ​តាម​ច្បាប់​កុំ​ធ្វើ​តាមតែ​បទបញ្ជា ហើយ​កុំ​គិតតែ​តំឡើង​ឋានន្តរសក្តិ និង​តួនាទី​របស់​ខ្លួន ឬ​បក្សពួក​ខ្លួន​មិន​បាន​គិតគូរ​ដល់​មន្ត្រី​នៅ​ក្រោម​ឱវាទ ។

តាម​ច្បាប់​នៅ​ក្នុង​ក្រប​ខណ្ឌ​មន្ត្រីរាជការ​ស៊ី​វិល គឺ​ក្រោយ​រយៈពេល​០២​ឆ្នាំ​ត្រូវ​ស្នើ​សុំ​តំឡើង​ឋានន្តរសក្តិ​ចំនួន​០១​ដង ។ ដូច្នេះ​តើ​គ្រប់​ក្រសួង​ស្ថាប័ន​ទាំងអស់​បាន​ធ្វើ​ត្រឹមត្រូវ​តាម​ការ​កំណត់​ក្នុង​ច្បាប់​ហើយ​ឬ​នៅ?​» ការ​ប្រកាស​ចាត់វិធានការ​នេះ​បាន​ធ្វើ​ឲ្យ​មហាជន​នាំ​គ្នា​ចែកចាយ​នូវ​ការ​ប្រកាស​របស់​សម្តេច​ជិត​៦​ពាន់​ដង និង​មាន​បញ្ចេញមតិ​ជា​ច្រើន​គាំទ្រ ហើយ​បងប្អូន​ខ្លះ​បាន​សរសេរ​អរគុណ​សម្តេច​ដែល​មើលឃើញ​ចំណុច​នេះ ។ នេះ​ជា​ការ​លើ​ទឹកចិត្ត​ដែល​ជម្រុញ​ដល់​សម្លេង​ឆ្នោត ។ អ្នកខ្លះ​ទៀត​បាន​អះអាង​ក្នុង​ហ្វេ​ស​ប៊ុ​ក​សម្តេច​ដោយ​ចោទប្រកាន់​ថា «​កន្លង​មក​មានការ​តែងតាំង​តែ​បក្សពួក​» ដូច​ជា​ស្ថាប័ន​ខ្លះ​ក្នុង​តួនាទី​ដូច​គ្នា អ្នកបម្រើ​ការងារ​ចាស់​ៗ​ជំនាន់​ឪពុក​គេ​ដល់​ពេល​កូន​គេ​រៀន​ចប់​មក​វិញ​បាន​តួនាទី​ដូច​គ្នា តែ​ឲ្យ​កូន​ពាក់​ស័ក្តិ​លើក​អ្នក​ចាស់​ជាដើម ដែល​នេះ​ជា​ការ​វាយប្រហារ​ទឹកចិត្ត​ធ្ងន់ធ្ងរ​ថា តើ​គាត់​ទៅ​ផ្ទះ​គាត់​ប្រាប់​ប្រពន្ធ​កូន​គាត់​យ៉ាង​មិច ក្នុង​គ្រួសារ​គាត់​មាន​សមាជិក​ត្រូវ​បោះ​ឆ្នោត​ប៉ុន្មាន​នាក់ ។

រឿង​មួយទៀត​ការ​បង្កើត​ក្រុមការងារ​ចុះ​ជួយ​បក្ស ខ្ញុំ​មើលឃើញ​ផល​ចំណេញ​តិច​ណាស់​ព្រោះថា ការ​ចុះ​នេះ​បាន​តម្រូវ​ឲ្យ​មន្ត្រី​ថ្នាក់​ក្រោម​ចុះ​ដោយ​ចំណាយ​ថវិការ​ប្រមូល​ពី​ការិយាល័យ​ដូច្នេះ​ម្នាក់​ៗ​ប្រឹងរក​លុយ​មក​ចូល​ចង់​មិន​ចង់​ត្រូវ​តែ​រក​លុយ​អ្នក​ផ្ទះ​មក​ចូល​ដឹង​ទេ​ថា អ្នក​ផ្ទះ​សួរ​ថា ឯង​ខំ​នេះ​ពេល​ឈ្នះ​ឆ្នោត​បាន​អី​មក​វិញ នេះ​ជា​សំនួរ​គ្មាន​ចម្លើយ ។ ពេល​ចង់បាន​តួនាទី​ត្រូវ​ដេញថ្លៃ​គ្នា​ស័ក្តិ​ត្រូវ​ឡើង បើ​មិន​ឲ្យ​លុយ​គេ​មិន​ធ្វើ​ឲ្យ​បាន​ហើយ​ត្រូ​ចំណាយ​លុយ​ឲ្យ​ថ្នាក់ដឹកនាំ​មក​ប្រកាស​ពាក់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ