ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​២​គ្រឿង​បុក​គ្នា​លាន់​ដូច​រន្ទះ ស្លា.ប់​ម្នាក់

7 ឆ្នាំ មុន
  • ឧត្តរមានជ័យ

ខេត្តឧត្តរមានជ័យ ៖ បុរស​ម្នាក់​ដែល​ជា​អ្នកបើកបរ​រថយន្ត​បាន​ស្លាប់​នៅ​នឹង​កន្លែង ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ដែល​បង្ក​ឡើង​ដោយ​រថយន្ត​នឹង​រថយន្ត​បើកបរ​ដោយ​បញ្ច្រាសទិស​គ្នា បុក​យ៉ាង​ពេញទំហឹង កាលពី​វេលា​ម៉ោង​៤​និង​៣៥​នាទី​រសៀល​ថ្ងៃ​ទី​៥ ខែឧសភា ឆ្នាំ​២០១៨ ស្ថិត​នៅ​តាម​ផ្លូវជាតិ​លេខ​PR១៧៤ ក្នុងភូមិ​កណ្តាល​លើ…

ខេត្តឧត្តរមានជ័យ ៖ បុរស​ម្នាក់​ដែល​ជា​អ្នកបើកបរ​រថយន្ត​បាន​ស្លាប់​នៅ​នឹង​កន្លែង ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ដែល​បង្ក​ឡើង​ដោយ​រថយន្ត​នឹង​រថយន្ត​បើកបរ​ដោយ​បញ្ច្រាសទិស​គ្នា បុក​យ៉ាង​ពេញទំហឹង កាលពី​វេលា​ម៉ោង​៤​និង​៣៥​នាទី​រសៀល​ថ្ងៃ​ទី​៥ ខែឧសភា ឆ្នាំ​២០១៨ ស្ថិត​នៅ​តាម​ផ្លូវជាតិ​លេខ​PR១៧៤ ក្នុងភូមិ​កណ្តាល​លើ ឃុំ​អន្លង់​វែង ស្រុក​អន្លង់​វែង ខេត្តឧត្តរមានជ័យ​។

ជន​រង​គ្រោះ​ឈ្មោះ​គង់ ចំរើន ភេទ​ប្រុស អាយុ​១៩​ឆ្នាំ រស់នៅ​ភូមិ​ថ្មី ឃុំ​ថ្លា​ត ស្រុក​អន្លង់​វែង ខេត្តឧត្តរមានជ័យ ជា​អ្នកបើកបរ​រថយន្ត ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ ទម្ងន់​៥​តោន ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 3A-7956 ស៊េរី​ឆ្នាំ​១៩៩៧ បាន​ស្លាប់​នៅ​កន្លែង​កើតហេតុ​។

ចំណែក​អ្នកបើកបរ​រថយន្ត​មួយ​គ្រឿង​ទៀត​ឈ្មោះ​ឡូត ធី ភេទ​ប្រុស អាយុ​២២​ឆ្នាំ រស់នៅ​ភូមិ​គង់​តា​ណឹ​ង ឃុំ​គង់​តា​ណឹ​ង ស្រុក​កងមាស ខេត្តកំពង់ចាម បើកបរ​រថយន្ត​ពណ៌​ស ទម្ងន់​៥​តោន ស៊េរី​ឆ្នាំ​២០០០ គ្មាន​ស្លាក​លេខ បាន​រត់គេច​ខ្លួន​បាត់​ស្រមោល​ក្រោយ​ពេល​កើតហេតុ ៕

ព័ត៌មាន​លម្អិត​នឹង​មាន​ផ្សាយ​លើ​ទំព័រ​កាសែត​កោះសន្តិភាព

 

 

 

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ