ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើកម៉ូតូឆ្លងថ្នល់មិន​ប្រយ័ត្ន​បុក​រថយន្ត​ធុនធំ ស្លា.ប់​ម្នាក់

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ គ្រោះថ្នាក់​ចរាចរណ៍​រវាង​ម៉ូតូ​បុក​រថយន្ត​កើតឡើង​កាលពី​វេលា​ម៉ោង​៥​និង​៣០​នាទី​ល្ងាច​ថ្ងៃ​ទី​៥ ខែឧសភា ឆ្នាំ​២០១៨ លើ​កំណាត់​ផ្លូវជាតិ​លេខ​៥៦ ត្រង់​ចំណុច​មុខ​វត្ត​ម្កាក់ ស្ថិត​ក្នុងភូមិ​ម្កាក់ សង្កាត់​ម្កាក់ ក្រុង​សិរី​សោភ័ណ…

ខេត្តបន្ទាយមានជ័យ ៖ គ្រោះថ្នាក់​ចរាចរណ៍​រវាង​ម៉ូតូ​បុក​រថយន្ត​កើតឡើង​កាលពី​វេលា​ម៉ោង​៥​និង​៣០​នាទី​ល្ងាច​ថ្ងៃ​ទី​៥ ខែឧសភា ឆ្នាំ​២០១៨ លើ​កំណាត់​ផ្លូវជាតិ​លេខ​៥៦ ត្រង់​ចំណុច​មុខ​វត្ត​ម្កាក់ ស្ថិត​ក្នុងភូមិ​ម្កាក់ សង្កាត់​ម្កាក់ ក្រុង​សិរី​សោភ័ណ ខេត្តបន្ទាយមានជ័យ បាន​បណ្តាល​ឱ្យ​ស្លាប់​ម្នាក់​នឹង​កន្លែង​កើតហេតុ និង របួសស្រាល​ម្នាក់ ។

លោក​វរសេនីយ៍ទោ សួន នី​ប៉ូ នាយ​រង​ការិយាល័យ បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ទាំង​២​នាក់ អ្នក​បើក​ម៉ូតូ​ឈ្មោះ​រស់ សា​រឹទ្ធ ភេទ​ប្រុស អាយុ​៤៧​ឆ្នាំ ត្រូវជា​ឪពុក រស់នៅ​ភូមិ​កំពង់ស្វាយ សង្កាត់​កំពង់ស្វាយ ក្រុង​សិរី​សោភ័ណ រង​របួសស្រាល ចំណែក​អ្នក​រួម​ដំណើរ​ជា​កូន​ឈ្មោះ​រស់ បូ​រី ភេទ​ប្រុស អាយុ​១៦​ឆ្នាំ​ស្លាប់​នៅ​នឹង​កន្លែង​កើតហេតុ ។

អ្នក​បើករថយន្ត​ឈ្មោះ​ហេង លី​ដា ភេទ​ប្រុស អាយុ​៣១​ឆ្នាំ នៅ​ភូមិ​វាល​ទ្រា ឃុំ​អូរ​តា​គី ស្រុក​ថ្មគោល ខេត្តបាត់ដំបង ត្រូវ​បាន​កម្លាំង​នគរបាល​ចរាចរណ៍​នាំ​មក​សួរនាំ​ជុំវិញ​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ​។

តាម​ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ អ្នកបើកបរ​ម៉ូតូ​ជា​ឪពុក​បាន​ដឹក​កូនប្រុស​ធ្វើ​ដំណើរ​ចេញពី​ផ្លូវលំ​ឡើង​មក​លើ​ផ្លូវជាតិ ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច ឡើង​ឆ្លងកាត់​ជាតិ​ក៏​បាន​ទៅ​បុក​រថយន្ត​មួយ​គ្រឿង​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ កំពុង​ធ្វើ​ដំណើរ​លើ​ផ្លូវជាតិ​លេខ​៥៦ បើកបរ​ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង បណ្តាល​ឲ្យ​កូនប្រុស​ដែល​មិន​បាន​ពាក់មួក​សុវត្ថិភាព​បោក​ក្បាល​ស្លាប់​ភ្លាម​ៗ​នឹង​កន្លែង ចំណែក​អ្នកបើកបរ​ម៉ូតូ​ពាក់មួក​សុវត្ថិភាព​រង​របួសស្រាល ។

សព​ជន​ជន​រង​គ្រោះ​ត្រូវ​បាន​កម្លាំង​នគរបាល​ចរាចរណ៍​ដឹក​ទៅ​ប្រគល់​ជូន​ក្រុម​គ្រួសារ​ដើម្បី​រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី​។

លោកនាយ​រង​ការិយាល័យ​បាន​បញ្ជាក់​ថា មូលហេតុ​ដែល​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍​នេះ បណ្តាល​មក​ពី​អ្នកបើកបរ​ម៉ូតូ​ស្រវឹង ចំពោះ​រថយន្ត​និង​ម៉ូតូ​ខូចខាត​ស្រាល និង​នាំ​យក​មក​រក្សា​ទុក​នៅ​កា​រិ​យា ល័យ នគរបាល​ចរាចរណ៍​ផ្លូវគោក ដើម្បី​រង​ចាំ​ធ្វើការ​ដោះស្រាយ​តាម​ច្បាប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ