ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទស្សនៈ​របស់​នារី​ពេស្យា​​​​ម្នាក់​ពិត​ជា​ធម្មតាមែន

5 ឆ្នាំ មុន

នៅ​លើ​ពិភពលោក​នារី​ពេស្យា សង្គម​រមែង​មិន​ឲ្យ​តម្លៃ​ទេ ប៉ុន្តែ​សម្រាប់​នាង​អា​លី​ស លី​តថ​ល (Alice Little) ជានា​រី​បម្រើ​ផ្លូវភេទ​ម្នាក់​ឈានមុខ​នៅ​ឯ​«Moonlite Bunny Ranch»​ រដ្ឋ​ណេ​វ៉ា​ដា…

នៅ​លើ​ពិភពលោក​នារី​ពេស្យា សង្គម​រមែង​មិន​ឲ្យ​តម្លៃ​ទេ ប៉ុន្តែ​សម្រាប់​នាង​អា​លី​ស លី​តថ​ល (Alice Little) ជានា​រី​បម្រើ​ផ្លូវភេទ​ម្នាក់​ឈានមុខ​នៅ​ឯ​«Moonlite Bunny Ranch»​ រដ្ឋ​ណេ​វ៉ា​ដា សហរដ្ឋអាមេរិក បែរជា​មានគំនិត​វិជ្ជមាន​ធ្វើ​ឲ្យ​អាជីព​របស់​ខ្លួន​ក្លាយជា​អាជីព​ក្នុង​ក្ដី​ស្រមៃ​របស់​មនុស្ស​ភាគច្រើន ។

នាង​អា​លី​ស លី​តថ​ល បាន​បញ្ជាក់​ថា ​អាជីព​ផ្លូវភេទ បើ​សម្លឹង​នៅ​ក្នុង​ទស្សនៈ​ល្អ​ គឺជា​ចំណុចរួម​នៃ​ចិត្ត​វិទ្យា ដោយ​នាង​បាន​ចាត់​ទុក​ថា នាង​ជា​អ្នក​ព្យាបាល​ផ្លូវចិត្ត ឬ​ដូច​គ្រូ​ជំនាញ​ម្នាក់ ។ «​ជាដំបូង​ខ្ញុំ​មាន​មោទនភាព​លើ​វា មាន​នារី​ស្រស់​ស្អាត​យ៉ាងច្រើន​បាន​ឈរ​តម្រង់​ជួរ​គ្នា​ឲ្យ​ភ្ញៀវ​ជ្រើសរើស ហើយ​ខ្ញុំ​គឺជា​មនុស្ស​ដែល​គេ​ជ្រើស​យក​មុនគេ » ។
នាង​អា​លី​ស លី​តថ​ល បញ្ជាក់​ថា​ការងារ​របស់​ខ្លួន​ត្រូវ​មាន​ភាព​ប្រាកដប្រជា មិនមែន​រង់ចាំ​តែ​ដេក​លើ​ពូក​ដោះ​ខោអាវ​ទទួលភ្ញៀវ​នោះ​ទេ នាង​ចាំបាច់​ត្រូវ​ថែទាំ​កាយ ថែទាំ​សុខភាព និង​ឈ្វេងយល់​ពី​ការ​បង្កើន​សម្រស់ ដោយ​ធ្វើ​សក់ ធ្វើ​ក្រចក និង​ខាត់​ស្បែក​ជាដើម ។

«​ការងារ​របស់ខ្ញុំ​បាន​រួម​បញ្ចូល​ទាំង​ជំនាញ​លើ​ផ្លូវចិត្ត សម្ព័ន្ធភាព និង​ភាព​លេចធ្លោ​នៃ​ការ​​មាន​ជំនាញ​លើ​សិច ។ ខ្ញុំ​ត្រូវ​ឈ្វេងយល់​លើ​ការ​ទាក់ទង​នានា​ដើម្បី​ឲ្យ​ភ្ញៀវ​ពេញ​ចិត្ត។ ចំណុច​នេះ​គឺជា​ការ​ទាក់ទាញ​អតិថិជន​មួយ ការ​ធ្វើ​អូ​រ៉ា​ល់​សិច រមែង​ធ្វើ​ឲ្យ​គេ​ពេញចិត្ត​ច្រើន​ជាង​ការ​ដេក​ធ្វើ​ព្រងើយ ត្រង់​ចំណុច​នេះ​គឺជា​ផ្នែក​មួយ​នៃ​ការ​ទាក់ទាញ​អតិថិជន »៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ