ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កាប់​ប្រហារ​យុវជន​ម្នាក់​យ៉ាង​សាហាវ ខណៈ​កំពុង​ធ្វើ​ដំណើរ​តាម​ផ្លូវ

7 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ យុវជន​ម្នាក់​បាន​រង​របួស​យ៉ាងធ្ងន់ធ្ងរ ហើយ​ត្រូវ​បាន​ក្រុម​សង្គ្រោះ​អង្គភាព​៧១១ ដឹក​យក​ទៅ​សង្គ្រោះ​បន្ទាន់​ភ្លាម​ៗ ខណៈ​ពេល រូបគេ​កំពុង​ជិះ​ម៉ូតូ​តែ​ម្នាក់ឯង ស្រាប់តែ​មាន​ជន​មិន​ស្គាល់​មុខ​ជិះ​ម៉ូតូ​តាម​កាប់​ពីក្រោយ បណ្ដាល​ឲ្យ រយះ​ក្បាល និង​ដួល​ម៉ូតូ​បោក​ទៅ​លើ​ថ្នល់​ថែម​ទៀត…

រាជធានី​ភ្នំពេញ​៖ យុវជន​ម្នាក់​បាន​រង​របួស​យ៉ាងធ្ងន់ធ្ងរ ហើយ​ត្រូវ​បាន​ក្រុម​សង្គ្រោះ​អង្គភាព​៧១១ ដឹក​យក​ទៅ​សង្គ្រោះ​បន្ទាន់​ភ្លាម​ៗ ខណៈ​ពេល រូបគេ​កំពុង​ជិះ​ម៉ូតូ​តែ​ម្នាក់ឯង ស្រាប់តែ​មាន​ជន​មិន​ស្គាល់​មុខ​ជិះ​ម៉ូតូ​តាម​កាប់​ពីក្រោយ បណ្ដាល​ឲ្យ រយះ​ក្បាល និង​ដួល​ម៉ូតូ​បោក​ទៅ​លើ​ថ្នល់​ថែម​ទៀត ចំណែកឯ​ជន​ដៃដល់​បាន​ជិះ​ម៉ូតូ​គេចខ្លួន​បាត់​ស្រមោល​តែ​ម្ដង​។

ហេតុការណ៍​នោះ​បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​​កាលពី​វេលា​ម៉ោង​១២​និង​៤៥​នាទី​ថ្ងៃត្រង់​ថ្ងៃ​ទី​៥ ខែឧសភា ឆ្នាំ​២០១៨ នៅ​តាម​ផ្លូវ​បេតុង ស្ថិត ក្នុងភូមិ​ត្រពាំង​អណ្ដូង សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។

យុវជន​រង​គ្រោះ​ឈ្មោះ ម៉េ​ត សំ អាយុ​២០​ឆ្នាំ ស្នាក់​នៅ​ក្នុង​ការដ្ឋាន សំណង់​មួយ​កន្លែង​ស្ថិត​នៅ​ក្នុងភូមិ​កើតហេតុ​ខាងលើ ។

ព័ត៌មាន​លម្អិត​នឹង​មាន​ផ្សាយ​លើ​ទំព័រ​កាសែត​កោះសន្តិភាព

 

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ