ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រពន្ធ​កូន និង​អ្នក​ជិតខាង​ខំ​ដើរ​រក​ម្តង​ហើយ​ម្តងទៀត​ពេល​ឃើញ​រន្ធត់​ចិត្ត

7 ឆ្នាំ មុន
  • កំពង់ធំ

ខេត្តកំពង់ធំ ៖ បុរស​ម្នាក់​ធ្លាក់​ពីលើ​រទេះក្របី បណ្តាល​ឲ្យ​ស្លាប់​យ៉ាង​អ​ណោ​ច​អធម៌​ដែល​បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​មួយ​កើតឡើង​កាលពី​យប់​កាលពី​ថ្ងៃ​ទី​០៤ ខែឧសភា ឆ្នាំ​២០១៨ នៅ​ចំណុច​ថ្លុក​គ្រើល ស្ថិត​ក្នុងភូមិ​ល្អក់ ឃុំ​កំពង់ថ្ម ស្រុក​ស​ន្ទុ​ក…

ខេត្តកំពង់ធំ ៖ បុរស​ម្នាក់​ធ្លាក់​ពីលើ​រទេះក្របី បណ្តាល​ឲ្យ​ស្លាប់​យ៉ាង​អ​ណោ​ច​អធម៌​ដែល​បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​មួយ​កើតឡើង​កាលពី​យប់​កាលពី​ថ្ងៃ​ទី​០៤ ខែឧសភា ឆ្នាំ​២០១៨ នៅ​ចំណុច​ថ្លុក​គ្រើល ស្ថិត​ក្នុងភូមិ​ល្អក់ ឃុំ​កំពង់ថ្ម ស្រុក​ស​ន្ទុ​ក ខេត្តកំពង់ធំ ។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​មានឈ្មោះ ខាត់ ពៅ ហៅ​សុខ ភេទ​ប្រុស អាយុ​៤៦​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​កសិករ​នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ បើ​យោង​តាម​ការ​បំភ្លឺ​របស់​ឈ្មោះ ឡេ​ង ឃឿ​ន ភេទ​ស្រី អាយុ​៣៥​ឆ្នាំ ត្រូវជា​ប្រពន្ធ​សព​បាន​ឲ្យ​ដឹង​ថា ប្តី​របស់​នាង​ដែល​ជា​ជន​រង​គ្រោះ​ឈ្មោះ ខាត់ ពៅ កន្លង​មក​តែង​ទៅ​តំបន់​ត្រពាំង​ឫស្សី​នៅ​ខាងជើង​ភូមិ​ល្អក់ ដែល​មាន​ចំងាយ​ប្រហែល​ជាង​មួយ​ពាន់​ម៉ែត្រ​ពី​ភូមិ ដោយ​ប​រទេះក្របី ដែល​មានកូន​ក្របី​តូច​ធំ​៥​ក្បាល ចង​ពីក្រោយ​រទេះ​មាន​កង់​ចាស់​មួយ និង​មង​ដើម្បី​រក​ត្រី និង​ឃ្វាលក្របី​នៅ​ទីនោះ​ដល់​ពេល​ល្ងាច​ទើប​ត្រឡប់​មក​ផ្ទះ​វិញ ពុំដែល​ខាន​នោះ​ទេ ។

រីឯ​ក្របី​របស់​គាត់​នោះ​កន្លង​មក​នៅ​ពេល​ដែល​យក​មក​ទឹម​រទេះ​វា​តែង​ផ្អើល​អូស​ទាំង​រទេះ​ធ្លាក់​មនុស្ស​ចំនួន​ពីរ​លើក​រួច​មក​ហើយ លុះ​នៅ​យប់​ថ្ងៃ​កើតហេតុ​ខាងលើ​បាត់​ប្តី​មិនឃើញ​ត្រឡប់​មក​ផ្ទះ​វិញ​ដូច​សព្វដង រូប​គាត់​ក៏​បាន​ទៅ​ពឹង​ឈ្មោះ ហុ​ន ផល្លា ភេទ​ប្រុស អាយុ​២៩​ឆ្នាំ ជា​អ្នក​ជិតខាង​ឲ្យ​ជួយ​ជូន​ទៅ​ចំណុច​ត្រពាំង​ឫស្សី​ខាងលើ​បាន​ដើរទៅរ​កតាម​ផ្លូវ​ដល់​ចំណុច​ថ្លុក​គ្រើល​ក៏​បាន​ប្រទះ​ឃើញ​រទេះក្របី​នៅ​ទីនោះ ឃើញ​តែ​ក្របី​ម្ខាង​ខាងស្តាំ បាត់​ខាងឆ្វេង​មិនឃើញ​ក៏​នាំ​គ្នា​បន្ត​ដើរ​រ​រក​ប្តី​នាង​ទៀត រហូត​ដល់​កន្លែង​ដាក់​មង​នៅ​តែ​មិនឃើញ​ក៏​នាំ​គ្នា​មក​កន្លែង​រទេះ​វិញ ស្រាយ​ក្របី​ដឹក​យក​ទៅ​ផ្ទះ​នៅ​ពេល​ទៅ​ដល់​ផ្ទះ​ដោយ​មានការ​មិន​អស់ចិត្ត​សោះ​បាត់​ប្តី​មិនដឹង​ទៅ​ណា​ឃើញ​តែ​រទេះ និង​ក្របី​ក៏​ប​បូល​បងប្អូន​ជិតខាង​បាន​បួនដប់​នាក់​ទៅ​ជួយ​រក​ម្តងទៀត​ទៅ​រក​នៅ​ម្តុំ​កន្លែង​រទេះ​ដោយ​យប់​ងងឹត​នាំ​គ្នា​កាន់​ពិល​ដើរ​រក​មួយសន្ទុះ ក៏​ប្រទះ​ឃើញ​សព​ប្តី​របស់​នាង​ដេក​ស្លាប់​ក្បែរផ្លូវ​រទេះ​ក៏​នាំ​គ្នា​លើកសព​ដាក់​លើ​រទេះ រួច​អូស​យក​ទៅ​តម្កល់​លើ​ផ្ទះ ។

ក្រោយ​បានដឹង​ព័ត៌មាន​កម្លាំង​ជំនាញ​យើង​បាន​សហ​ការណ៍​ជាមួយ​លោកនាយ​ប៉ុស្តិ៍​កំពង់ថ្ម​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ និង​បាន​លោក​មេ​ភូមិ​ល្អក់ និង​ប្រជាពលរដ្ឋ​នៅ​ទីនោះ​ចូលរួម ដើម្បី​ពិនិត្យ​កន្លែង​កើតហេតុ ឃើញ​នៅ​លើ​ក្បាល​ប៉ែក​ខាងក្រោយ​របស់​សព​មាន​ស្នាម​ពក លើ​ទងត្រចៀក​ខាងស្តាំ​មាន​ស្នាម​មុត ក្រៅពី​នេះ​ពុំ​មាន​ស្លាកស្នាម​អ្វី​កត់សំគាល់​ឡើយ​ទើប​ធ្វើការ​សនិដ្ឋាន​ថា ជន​រង​គ្រោះ​ពិតជា​ស្លាប់​ដោយសារ​ធ្លាក់​ពីលើ​រទេះ​ផ្ងារ​ក្រោយ ដោយ​បោក​ក្បាល​នឹង​ដី ។ មូលហេតុ ក្របី​ដែល​បរ​នោះ​វា​ផ្អើល​ក្រោយ​ពិនិត្យ​យើង​បាន​ប្រគល់​សព​ជូន​ក្រុម​គ្រួសារ​យក​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ