ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ចៅ ចាន់​ណា​រី មិន​អាច​វិល​រក​អាជីព​សម្តែង​វិញ​ទេ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អតីត​តារា​សម្តែង​លោក ចៅ ចាន់​ណា​រី មិន​អាច​វិល​រក​ការ​សម្តែង​ជា​ថ្មី​ឡើង​​វិញ​បាន​ទេ បើ​ទោះបីជា​ពេល​នេះ​លោក​បាន​លេច​មុខជា​ថ្មី ក្រោម​ការ​ជួយ​ជ្រោម​ជ្រែង​​ពី​ប្រមុខ​រាជរដ្ឋាភិបាល និង​អ្នកសិល្បៈ​ជា​បន្តបន្ទាប់​ក៏​ដោយ ។…

រាជធានី​ភ្នំពេញ ៖ អតីត​តារា​សម្តែង​លោក ចៅ ចាន់​ណា​រី មិន​អាច​វិល​រក​ការ​សម្តែង​ជា​ថ្មី​ឡើង​​វិញ​បាន​ទេ បើ​ទោះបីជា​ពេល​នេះ​លោក​បាន​លេច​មុខជា​ថ្មី ក្រោម​ការ​ជួយ​ជ្រោម​ជ្រែង​​ពី​ប្រមុខ​រាជរដ្ឋាភិបាល និង​អ្នកសិល្បៈ​ជា​បន្តបន្ទាប់​ក៏​ដោយ ។

លោក​ចៅ ចាន់​ណា​រី ត្រូវ​បាន​ស្នើ​សុំ​ពី​អ្នកសិល្បៈ​ឲ្យ​លោក​ចូលរួម​សម្តែង​ជា​ថ្មី​ឡើង​វិញ បន្ទាប់​ពី​លោក​សម្ងំ​លាក់ខ្លួន​រស់នៅ​ជាមួយនឹង​ជីវភាព​ដ៏​ក្រលំបាក​នៅ​ខេត្ត​ត្បូងឃ្មុំ​ជា​ច្រើន​ឆ្នាំ ។

យ៉ាងណា​ក៏​ដោយ​អតីត​តារា​សម្តែង​តួអង្គ​ប្តី​នាង​នី ក្នុង​ភាពយន្ត​រឿង​«​កូន​ពស់​កេងកង​»​របស់​លោក​ហ្វៃ សំអាង បាន​បដិសេធ​ការ​ស្នើ​សុំ​ឲ្យ​ចូលរួម​សម្តែង​ជា​ថ្មី ក្រោម​ហេតុផល​លោក​មាន​ជំងឺ​ប្រចាំ​កាយ​មិន​អាច​សម្តែង​បាន ។

តារា​កំប្លែង​លោក​ជួង ជី ហៅ​កុយ​ដែល​បាន​ផ្ចុងផ្តើម​ឲ្យ​លោក​ចៅ ចាន់​ណា​រី បង្ហាញ​មុខ​មាត់​ជា​ថ្មី​នោះ​បាន​អះអាង​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ថា បន្ទាប់​ពី​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ផ្តល់​ប្រាក់​សម្រាប់​សាងសង់​ផ្ទះ​បង្ហើយ​ឲ្យ​លោក​ចៅ ចាន់​ណា​រី មក លោក​ក៏​បាន​សាកសួរ​ពី​ការ​ចូលរួម​សម្តែង​ជា​ថ្មី​ឡើង​វិញ​ដែរ ប៉ុន្តែ​បើ​តាម​ការ​បញ្ជាក់​ពី​លោក​ចៅ ចាន់​ណា​រី គឺ​លោក​មិន​អាច​ចូលរួម​សម្តែង​បាន​ទេ ដោយសារ​តែ​លោក​មាន​ជំងឺ​បេះដូង​ដែល​ញាំញី​អស់​ជា​ច្រើន​ឆ្នាំ ។

បើ​តាម​នាយ​កុយ ថា​អ្នកដឹកនាំ​កុន​លោក​ជា វ​ណ្ណា ក៏​មាន​បំណង​ចង់​ឲ្យ​លោក​ចៅ ចាន់​ណា​រី ចូលរួម​សម្តែង​នៅ​ក្នុង​ផលិតកម្ម​លោក​ផង​ដែរ ប៉ុន្តែ​ដោយសារ​លោក​ចៅ ចាន់​ណា​រី មាន​ជំងឺ​ទើប​មិន​អាច​សម្តែង​បាន ។

នាយ​កុយ បញ្ជាក់​ថា បច្ចុប្បន្ន​លោក​នៅ​មិន​ទាន់​ដឹង​ទេ​ថា លោក​ចៅ ចាន់​ណា​រី នឹង​អាច​ប្រកប​របរ​អ្វី​ដើម្បី​ចិញ្ចឹម​គ្រួសារ​នោះ​ឡើយ ដោយសារ​តែ​ពេល​នេះ​លោក​ត្រូវការ​ពេល​វេលា​ជួសជុលផ្ទះ​ដែល​កសាង​ជិត​១០​ឆ្នាំ​មិន​ទាន់​ហើយ​នោះ​ជា​មុន​សិន ។ សម្រាប់​មុខរបរ​លក់​ខោអាវ​ជជុះ​នោះ​ទំនងជា​លោក​ចៅ ចាន់​ណា​រី បោះបង់​ចោល ហើយ​ៗ​អាច​ទៅ​រក​មុខរបរ​ផ្សេង​ទៀត ព្រោះ​បើ​តាម​អនុសាសន៍​របស់​សម្តេច​តេ​ជោ គឺ​ចង់​ឲ្យ​លោក​មាន​សល់​លុយកាក់​ខ្លះ​សម្រាប់​បង្កើត​មុខរបរ​ចិញ្ចឹម​គ្រួសារ ។

អតីត​តារា​សម្តែង​លោក​ចៅ ចាន់​ណា​រី ត្រូវ​តារា​កំប្លែង​នាយ​កុយ ប្រទះ​ឃើញ​ដោយ​ចៃដន្យ​នៅ​តាម​ដងផ្លូវ​ក្នុង​ខេត្ត​ត្បូងឃ្មុំ ជាមួយនឹង​រូបរាង​ចុះ​ស្គម ក្នុង​ជីវភាព​ក្រលំបាក​មិន​គួ​ឲ្យ​ជឿ ។ ពេល​នោះ​នាយ កុយ បាន​ស្នើ​សុំ​ឲ្យ​អតីត​តារាភាពយន្ត​រូប​នេះ​មក​ភ្នំពេញ ដើម្បី​ឲ្យ​សមាគម​សិល្បករ​ខ្មែរ​ជួយ និង​ស្វែងរក​ការ​សម្តែង​ជា​ថ្មី​ឡើង​វិញ ។

ឆ្លើយ​តប​ការ​ស្នើ​សុំ​នេះ​លោក​ចៅ ចាន់​ណា​រី ហាក់​នៅ​មានការ​រាក​រែក​ចិត្ត ដោយសារ​តែ​លោក​អៀនខ្មាស​មហាជន នៅ​ពេល​ដែល​លោក​ធ្លាក់ខ្លួន​ដល់​កម្រិត​នេះ ខុស​ប្លែក​ទាំងស្រុង​កាលពី​លោក​នៅ​សម្តែង ។

លោក​ចៅ ចាន់​ណា​រី បាន​ទទួលយក​ការ​ស្នើ​សុំ​របស់​នាយ​កុយ ធ្វើ​ដំណើរ​មក​ភ្នំពេញ ហើយ​បានការ​ជួយ​ជ្រោមជ្រែង​ពី​សមាគម​សិល្បករ​ខ្មែរ ជា​ពិសេស​បាន​សម្តេច​តេ​ជោ​ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុ​ន រ៉ា​នី ហ៊ុន សែន ជ្រោមជ្រែង​ឲ្យ​លោក​បាន​រស់នៅ​ក្នុង​ជីវភាព​ថ្មី​សមរម្យ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ