ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រាន់តែ​ចុះ​បត់ជើងតូច​ត្រូវ​ចោរ​យក​ទៅ​បាត់

7 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​បាន​ជិះ​ម៉ូតូ​ចេញពី​កន្លែង​ផឹកស៊ី​ទៅ​ផ្ទះ​ដល់​មុខ​ផ្ទះ​មួយ ហើយក៍​ឈប់​បត់ជើងតូច ស្រាប់តែ​លេចមុខ​ជនសង្ស័យ​មួយ​ក្រុម​បាន​ធ្វើ​សកម្មភាព​កាច់ក​ម៉ូតូ ពេល​ម្ចាស់​ឃើញ​ទាន់​ក៏​គំរាម​ថា «​បើ​ហ៊ាន​ស្រែក​ប្រ​យ​ត្ន័​អញ​បាញ់​ស្លាប់​» រួច​ក្រុម​ជនសង្ស័យ​យក​ម៉ូតូ​ជិះ​គេចខ្លួន​ដោយ​សុវត្ថិភាព ហេតុការណ៍​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​២​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​៦ ខែឧសភា…

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​បាន​ជិះ​ម៉ូតូ​ចេញពី​កន្លែង​ផឹកស៊ី​ទៅ​ផ្ទះ​ដល់​មុខ​ផ្ទះ​មួយ ហើយក៍​ឈប់​បត់ជើងតូច ស្រាប់តែ​លេចមុខ​ជនសង្ស័យ​មួយ​ក្រុម​បាន​ធ្វើ​សកម្មភាព​កាច់ក​ម៉ូតូ ពេល​ម្ចាស់​ឃើញ​ទាន់​ក៏​គំរាម​ថា «​បើ​ហ៊ាន​ស្រែក​ប្រ​យ​ត្ន័​អញ​បាញ់​ស្លាប់​» រួច​ក្រុម​ជនសង្ស័យ​យក​ម៉ូតូ​ជិះ​គេចខ្លួន​ដោយ​សុវត្ថិភាព ហេតុការណ៍​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​២​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​៦ ខែឧសភា ឆ្នាំ​២០១៨ នៅ​ចំណុច​មុខ​ផ្ទះ​លេខ​៥៣ ផ្លូវ​លេខ​៣២២ សង្កាត់​បឹង​កេងកង​១ ខណ្ឌចំការមន ។

ម្ចាស់​ម៉ូតូ​ឈ្មោះ​ទុ​យ ទេវ​ន្ត័ អាយុ​២៣​ឆ្នាំ បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ គាត់​បាន​ផឹកស៊ី​នៅ​ក្នុង​ហាង​មួយ​កន្លែង ពេល​ផឹក​រួច​គេ​ក៍​ចេញ​ទៅ​រក​ផ្ទះ​មិត្តភក្តិ​ដេក​មួយ​យប់​សិន ពេល​កំពុង​ធ្វើ​ដំណើរ គាត់​ក៏​បាន​ឈប់​នៅ​មុខ​ផ្ទះ​មួយ ហើយ​បត់ជើងតូច ស្រាប់តែ​មាន​ជនសង្ស័យ​មួយ​ក្រុម​ជិះ​មក​ជិត​បាន​ធ្វើ​សកម្មភាព​កាច់ក​ម៉ូតូ ពេល​នោះ​គាត់​ឃើញ​ទាន់ តែ​ត្រូវ​ជនសង្ស័យ​គំរាម​ថា «​បើ​ហ៊ាន​ស្រែក​ប្រយ័ត្ន​អញ​បាញ់​» ។

ហេតុការណ៍​ខាងលើ សមត្ថកិច្ច​កំពុង​តែ​ធ្វើការ​សាកសួរ និង​ដុតដៃដុតជើង​តាមដាន​ករណី​មួយ​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ