ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុក​ហើយ​លេង​ធ្វើ​ចឹ​ង​ហ្មង​អី ខ្លាច​គេ​ឃើញ

7 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មាន​ករណី​បើករថយន្ត​បុក​ក្បាល​នាគ​ពុះ​ចែក​ទ្រូងផ្លូវ​បាក់​អស់​មួយ​កង់ ហើយ​ម្ចាស់​រថយន្ត​បាន​យក​ក្រណាត់​គ្រប់​រថយន្ត​ជិត ដើម្បី​កុំ​ឲ្យ​ឃើញ​ស្លាក​លេខ ផ្អើល​រថយន្ត​សង្គ្រោះ​គ្លីនិក​ឯកជន​មក​ដឹក​អ្នក​រង​របួស​យក​ទៅ​ព្យាបាល ។ គ្រោះថ្នាក់​នេះ​កើតឡើង​នៅ​វេលា​ម៉ោង​១២​និង​១០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​០៦ ខែឧសភា ឆ្នាំ​២០១៨…

រាជធានី​ភ្នំពេញ ៖ មាន​ករណី​បើករថយន្ត​បុក​ក្បាល​នាគ​ពុះ​ចែក​ទ្រូងផ្លូវ​បាក់​អស់​មួយ​កង់ ហើយ​ម្ចាស់​រថយន្ត​បាន​យក​ក្រណាត់​គ្រប់​រថយន្ត​ជិត ដើម្បី​កុំ​ឲ្យ​ឃើញ​ស្លាក​លេខ ផ្អើល​រថយន្ត​សង្គ្រោះ​គ្លីនិក​ឯកជន​មក​ដឹក​អ្នក​រង​របួស​យក​ទៅ​ព្យាបាល ។ គ្រោះថ្នាក់​នេះ​កើតឡើង​នៅ​វេលា​ម៉ោង​១២​និង​១០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​០៦ ខែឧសភា ឆ្នាំ​២០១៨ នៅ​ចំណុច​ស្តុ​ប​ដេ​អិន តាម​ផ្លូវ​២១៥​កែង​ផ្លូវ​១៣៨ សង្កាត់​មិត្តភាព ខណ្ឌ​៧​មក​រា ។

ប្រភព​ព័ត៌មាន​បាន​ប្រាប់​ថា រថយន្ត​កាម​រី​ពណ៌​ស្ករ បើកបរ​បោះពួយ​យ៉ាង​លឿន ទិស​ដៅ​ពី​កើត​ទៅ​លិច លុះ​មក​ដល់​ចំណុច​កើតហេតុ​មិនដឹង​ថា ស្ត្រី ឬ​បុរស​អ្នកបើកបរ​ស្រវឹង ឬ​មូលហេតុ​អ្វី​ទេ ជ្រុល​ទៅ​បុក​ទ្រូង​ពុះ​ចែកផ្លូវ​បាក់​អស់​មួយ​កង់ ស្រាប់តែ​មាន​បុរស​ម្នាក់​ចេញពី​ក្នុង​រថយន្ត​បាន​យក​ក្រណាត់​គ្រប​រថយន្ត​ទៅ​គ្រប​រថយន្ត​ពីលើ ធ្វើ​ឲ្យ​អ្នក​ឃើញ​ហេតុការណ៍​សង្ស័យ​ថា មាន​អ្នក​របួសធ្ងន់​ផ្អើល​រថយន្ត​សង្គ្រោះ​បន្ទាន់​គ្លីនិក​ឯកជន​មក​ដឹក​អ្នក​រង​របួស​ផង​ដែរ តាម​ពិត​គ្មាន​អ្នក​របួស​សោះ ម្ចាស់​រថយន្ត​គ្រប ដើម្បី​កុំ​ឲ្យ​អ្នក​យក​ព័ត៌មាន​ថត​ជាប់​ស្លាក​លេខ​រថយន្ត​របស់​គាត់​តែ​ប៉ុណ្ណោះ ។

ក្រោយ​កើតហេតុ​ម្ចាស់​រថយន្ត​រត់គេច​ខ្លួន​បាត់ នៅ​សល់​តែ​រថយន្ត​ប្រគល់​ឲ្យ​កា​រិ​យាល័យ នគរបាល​ចរាចរណ៍​ផ្លូវគោក​ស្នងការ​រាជធានី​ភ្នំពេញ​ចាត់ការ​តាម​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ