ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បាន​តែ​១៦​ថ្ងៃ ត្រូវ​ម្ចាស់​គេ​ក្របួច​ជាប់

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់​ធ្វើ​សកម្មភាព​លួច​ម៉ូតូ​មួយ​គ្រឿង​គេចខ្លួន​បាន​១៦​ថ្ងៃ ត្រូវ​ម្ចាស់​ចាប់​ក្របួច​ជាប់​ប្រគល់​ឲ្យ​សមត្ថកិច្ច​កាលពី​វេលា​ម៉ោង​៧​និង​៣០​នាទី​យប់​ថ្ងៃ​ទី​០៥ ខែឧសភា ឆ្នាំ​២០១៨ នៅ​ចំណុច​មុខ​ក្លោ​ង​ទ្វារ​វត្ត​ញាណ​រង្សី ផ្លូវ​បេតុង សង្កាត់​ទួល​សង្កែ​ទី​១ ខណ្ឌឫស្សីកែវ…

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់​ធ្វើ​សកម្មភាព​លួច​ម៉ូតូ​មួយ​គ្រឿង​គេចខ្លួន​បាន​១៦​ថ្ងៃ ត្រូវ​ម្ចាស់​ចាប់​ក្របួច​ជាប់​ប្រគល់​ឲ្យ​សមត្ថកិច្ច​កាលពី​វេលា​ម៉ោង​៧​និង​៣០​នាទី​យប់​ថ្ងៃ​ទី​០៥ ខែឧសភា ឆ្នាំ​២០១៨ នៅ​ចំណុច​មុខ​ក្លោ​ង​ទ្វារ​វត្ត​ញាណ​រង្សី ផ្លូវ​បេតុង សង្កាត់​ទួល​សង្កែ​ទី​១ ខណ្ឌឫស្សីកែវ ។

ជន​រង​គ្រោះ​ឈ្មោះ សោម ផានិត ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មុខរបរ​កម្មករ​ស្នាក់​នៅ ផ្ទះ​លេខ​៤៣៣ ផ្លូវលំ ក្រុម​ទី​៤ ភូមិ​ទួល​សំពៅ សង្កាត់​ទួល​សង្កែ​ទី​១ ខណ្ឌឫស្សីកែវ ។ ចំណែក​ម៉ូតូ​ដែល​ជនសង្ស័យ​លួច​យក​ទៅ​បាត់​នោះ​ម៉ាក​ហុងដា​ឌ្រី​ម​ស៊េរី​ឆ្នាំ​២០០៩ ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ
កណ្តាល​1D-6226 ។

ជនសង្ស័យ​មានឈ្មោះ ភ​ក្ត្រ័ សោភា ភេទ​ប្រុស អាយុ​១៩​ឆ្នាំ ស្នាក់​នៅ​នឹង​មុខរបរ​មិន​ពិតប្រាកដ ជិះ​ម៉ូតូ ពណ៌​ខ្មៅ អត់​ស្លាក​លេខ ។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​៨​ព្រឹក​ថ្ងៃ​ទី​១៥ ខែមេសា ឆ្នាំ​២០១៨ ជន​រង​គ្រោះ​បាន​មក​លេង​ផ្ទះ​របស់​មិត្តភក្តិ​នៅ​ចំណុច​ផ្ទះ​ជួល ក្រោយ​ផ្សារ​ជ័យ​ជំនះ ផ្លូវ​បេតុង ក្រុម​ទី​១ ភូមិ​ពោងពាយ សង្កាត់​ទួល​សង្កែ​ទី​២ ខណ្ឌឫស្សីកែវ បាន​ទុក​ម៉ូតូ និង​ចាក់សោ​នៅ​មុខ​បន្ទប់​ជួល រួច​ក៏​ដើរ​ចូល​បន្ទប់​ជួល​ដេក​លេង​លក់​ទាំង​៣​នាក់ រួម​ទាំង​ជន​រង​គ្រោះ​ជនសង្ស័យ​នឹង​ឈ្មោះ​ផា​(​ដែល​ត្រូវជា​បងជីដូនមួយ​របស់​ជន​រង​គ្រោះ​) លុះ​វេលា​ម៉ោង​៩​ព្រឹក​ថ្ងៃ​ដដែល ខណៈ​ពេល​ជន​រង​គ្រោះ​ភ្ញាក់​ពី​ដំណេក​រត់​ចេញ​មក​ក្រៅ​បន្ទប់​ទើប​ដឹង​ថា បាត់​ម៉ូតូ​បាត់​ទាំង​ជនសង្ស័យ​ខាងលើ​តែ​ម្តង ។

សមត្ថកិច្ច​បាន​បន្ត​ឲ្យ​ដឹង​ថា លុះ​នៅ​វេលា​ម៉ោង​៧​និង​៣០​នាទី យប់​ថ្ងៃ​ទី​០៥ ខែឧសភា ឆ្នាំ​២០១៨ ឈ្មោះ សោម សា​វឿ​ន ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ មុខរបរ​សន្តិសុខ​ឯកជន (​ត្រូវជា​ពូ​របស់​ជន​រង​គ្រោះ​) និង​ឈ្មោះ​សោម រតនា (​ត្រូវជា​បង​បង្កើត​របស់​ជន​រង​គ្រោះ​)​បានឃើញ​ជនសង្ស័យ​ឈ្មោះ ភ​ក្គ្រ័ សោភា ខណៈ​ពេល​កំពុង​ជិះ​ម៉ូតូ​បាន​ប្រទះ​ឃើញ​ជនសង្ស័យ​ខាងលើ​កំពុង​បណ្តើរ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​យ៉ា​ម៉ា​ហា​អត់​ស្លាក​លេខ​នៅ​ចំណុច​មុខ​ក្លោ​ង​ទ្វារ​វត្ត​ញាណ​រង្សី ផ្លូវ​បេតុង សង្កាត់​ទួល​សង្កែ​ទី​១ ខណ្ឌឫស្សីកែវ ក៏​បាន​ឃាត់ខ្លួន​ប​ញ្ជួ​ន​មក​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ទួល​សង្កែ​ទី​២ ដើម្បី​សួរនាំ ។

បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវ​បាន​កម្លាំង​ជំនាញ​ខណ្ឌឫស្សីកែវ​កសាង​សំណុំរឿង ដើម្បី​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​អនុវត្ត​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ