ខេត្តរតនគិរី ៖ បុរសម្នាក់ត្រូវកម្លាំងអាវុធហត្ថស្រុកចាប់ខ្លួនពីបទបង្កហិង្សាចាប់ប្រពន្ធអារ.ក បណ្តាលឱ្យរងរបួសធ្ងន់ធ្ងរ ហើយកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុក កើតឡើងកាលពីវេលាម៉ោង០៥ល្ងាចថ្ងៃទី០៤ ឧសភា ស្ថិតនៅត្រង់ចំណុចការដ្ឋានលេខ០៥ ក្នុងភូមិ៣ ឃុំស្រែអង្គ្រង ស្រុកកូនមុំខេត្តរតនគិរី ។
ប្រភពពីសមត្ថកិច្ចឱ្យដឹងថា ជនសង្ស័យជាប្តី ឈ្មោះសុំ ហឿន អាយុ៣២ឆ្នាំ រស់នៅភូមិ-ឃុំកើតហេតុខាងលើ ។ រីឯស្ត្រីរងគ្រោះជាប្រពន្ធឈ្មោះកេន ចន្នី អាយុ៣៥ឆ្នាំ រងរបួសត្រង់បំពង់.កជាទម្ងន់ ។
ទាក់ទិនករណីនេះ ត្រូវបានដឹងថា បុរសជាប្តីផឹកស្រាស្រវឹងខ្លាំងរហូតវង្វេងវង្វាន់ ហើយក៏មានជម្លោះជាមួយប្រពន្ធ រហូតជនសង្ស័យបានយកកាំបិតមកចាប់ប្រពន្ធអារ.កយ៉ាងឃោរឃៅតែម្តង ។ ហើយត្រូវបានអ្នកជិតខាងឃើញជួយទាន់ពេល ដោយគ្រានតែរងរបួសធ្ងន់ត្រង់ មិនគ្រោះថ្នាក់ដល់ជីវិតទេ។
ព័ត៌មានលម្អឹតនឹងមានផ្សាយជូនបន្តលើទំព័រកាសែតកោះសន្តិភាព ។
ចែករំលែកព័តមាននេះ