ចាប់ផ្តើមអនុវត្តវិធានការអប់រំ និងផាកពិន័យ អ្នកបើកបរមិនគោរពច្បាប់
- កំពង់ស្ពឺ
ខេត្តកំពង់ស្ពឺ ៖ កាលពីព្រឹកថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៨ នៅចំណុចគោលដៅភ្លើងស្ដុប លើផ្លូវជាតិលេខ៤ មុខមន្ទីរសាធារណៈការ ស្ថិតនៅភូមិបុរីកម្មករ សង្កាត់រកាធំ…
ខេត្តកំពង់ស្ពឺ ៖ កាលពីព្រឹកថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៨ នៅចំណុចគោលដៅភ្លើងស្ដុប លើផ្លូវជាតិលេខ៤ មុខមន្ទីរសាធារណៈការ ស្ថិតនៅភូមិបុរីកម្មករ សង្កាត់រកាធំ…
ខេត្តកំពង់ស្ពឺ ៖ កាលពីព្រឹកថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៨ នៅចំណុចគោលដៅភ្លើងស្ដុប លើផ្លូវជាតិលេខ៤ មុខមន្ទីរសាធារណៈការ ស្ថិតនៅភូមិបុរីកម្មករ សង្កាត់រកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ នគរបាលចរាចរណ៍បានចុះត្រួតពិនិត្យអ្នកបើកបរយានយន្តល្មើសភ្លើងស្ដុប ដើម្បីអប់រំ និងផាកពិន័យ ព្រោះថា ភ្លើងស្តុបនេះបានដាក់ឱ្យដំណើរការជាច្រើនខែមកហើយ។
ក្នុងការចុះត្រួតពិនិត្យនេះដែរ សមត្ថកិច្ចពិនិត្យឃើញថាប្រជាពលរដ្ឋដែលជាអ្នកបើកបរយានយន្ដមួយចំនួនតូច បានគោរពភ្លើងសញ្ញាចរាចរណ៍នៅមានកម្រឹត ហើយមួយចំនួនធំនៅមិនទាន់គោរពបានខ្ជាប់ខ្ចួននៅឡើយទេ។
ចំពោះអ្នកបើកបរដែលសមត្ថកិច្ចពិនិត្យឃើញថាមិនបានគោរពភ្លើងសញ្ញាចរាចរណ៍គឺសមត្ថកិច្ចបានធ្វើការឃាត់អប់រំ ណែនាំជាលើកទី១ «បញ្ហាភ្លើងស្តុប» បើលើកក្រោយសមត្ថកិច្ចពិនិត្យឃើញថាអ្នកដែលទទួលការអប់រំលើកទី១រួចហើយនៅតែល្មើសទៀតនោះគឺសមត្ថកិច្ចនឹងអនុវត្តតាមផ្លូវច្បាប់។
មន្ត្រីនគរបាលមួយរូបបានអោយដឹងថា ក្នុងនាមសមត្ថកិច្ចសូមសំណូមពរអោយអ្នកបើកបរយានយន្ដទាំងអស់ចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ដើម្បីសុវត្ថិភាពខ្លួនឯង និងអ្នកដទៃ៕
ចែករំលែកព័តមាននេះ