ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រឹត្តិការណ៍​កីឡាបាល់ទះ​ឆ្នេរ​ខ្សាច់​អន្តរជាតិ​ដំបូង​បង្អស់​របស់​ស្រា​បៀរ​អាន់​ឆ័​រ​នឹង​ធ្វើ​ឡើង​នៅ​កោះ​ពេជ្រ​

5 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ ៖ ចាប់ពី​ថ្ងៃ​ទី ៤ ដល់​ថ្ងៃ​ទី ៦ ខែឧសភា​នេះ ស្រា​បៀរ​អាន់​ឆ័​រ​នឹង​រៀបចំ​ព្រឹត្តិ​ការណ៍​កីឡាបាល់ទះ​ឆ្នេរ​ខ្សាច់​អន្តរជាតិ​ដំបូង​បង្អស់ ​គឺ International…

​រាជធានី​ភ្នំពេញ ៖ ចាប់ពី​ថ្ងៃ​ទី ៤ ដល់​ថ្ងៃ​ទី ៦ ខែឧសភា​នេះ ស្រា​បៀរ​អាន់​ឆ័​រ​នឹង​រៀបចំ​ព្រឹត្តិ​ការណ៍​កីឡាបាល់ទះ​ឆ្នេរ​ខ្សាច់​អន្តរជាតិ​ដំបូង​បង្អស់ ​គឺ International Beach Volleyball 2-Star FIVB World Tour នៅ​កោះ​ពេជ្រ រា​ធានី​ភ្នំពេញ ដោយ​មានការ​ចូល​រួម​​ពី​ក្រុម​កីឡាករ​ក្នុងស្រុក និង​ក្រៅ​ស្រុក​ជា​ច្រើន​ក្រុម​។ នេះ​ជា​ព្រឹត្តិការណ៍​កីឡា​បាល់​ទះ​​​ឆ្នេរ​ខ្សាច់​អន្ដរជាតិ​លើក​ទី​មួយ​ ដែល​ប្រារព្ធ​ឡើង​នៅ​ក្នុង​ព្រះរាជា​ណា​ច​កម្ពុជា​ដែល​រៀប​ចំ​ឡើង​ដោយ​ស្រា​បៀរ​អាន់​ឆ័​រ ​ក្រោម​កិច្ចសហការ​ជាមួយនឹង​សហព័ន្ធ​កីឡា​បាល់​ទះ​អន្តរជាតិ (FIVB) ក្រសួង​អប់រំ​ យុវជន និង​កីឡា និង​សហព័ន្ធ​កីឡាបាល់ទះ​កម្ពុជា​។​

​ការ​ប្រកួត​កីឡាបាល់ទះ​ឆ្នេរ​ខ្សាច់​អន្តរជាតិ​នេះ ​នឹង​មាន​ក្រុម​ចូលរួម​ចំនួន ២៩ ក្រុម​មក​ពី ១៧ ប្រទេស​ដូច​ជា​អូស្ត្រាលី កា​ណា​ដា ដា​ណឺ​ម៉ាក អា​ល្លឺ​ម៉​ង់ ក្រិ​ក ជប៉ុន ណូ​វែ​ល​ហ្សី​ឡង់ រុ​ស្ស៊ី​ស៊ុ​យ​អែ​ដ និង​បណ្តា​ប្រទេស​ជា​ច្រើន​ទៀត​។ ការ​ប្រកួត​កីឡាបាល់ទះ​ឆ្នេរ​​ខ្សាច់​​អន្តរជាតិ​នេះ​ នឹង​ផ្តល់​ភាព​រំភើប​រីករាយ​ក្រៃ​លែង​សម្រាប់​ទស្សនិកជន ដោយសារ​កីឡា​ករ​មក​ពី​បណ្តា​ប្រទេស​ជា​ច្រើន​នឹង​ចូលរួម​ប្រកួតប្រជែង​គ្នា​នៅ​លើ​ទឹកដី​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា ដើម្បី​សន្សំ​ពិន្ទុ ដែល​អាច​លេង​សម្រាប់​វគ្គ​ផ្តាច់ព្រ័ត្រ​ក្នុង​ក្របខណ្ឌ FIVB World Tour ក្នុង​ព្រឹត្តិការណ៍​កីឡា​អូ​ឡាំ​ពិ​ក ​ដើម្បី​ឈាន​រក​ទៅ​ជើងឯក​ពិភព​លោក​។​

​កម្មវិធី International Beach Volleyball 2-Star FIVB World Tour គឺជា​ផ្នែក​មួយ​នៃ​កម្ម​វិធី Anchor International Beach Volleyball Carnival 2018 របស់​ស្រា​បៀរ​អាន់​ឆ័​រ​ដែល​​បាន​រៀបចំ​សន្និសីទកាសែត​ប្រកាស​បើក​ជា​ផ្លូវការ​កាលពី​ថ្ងៃ​ទី ២៧ ខែកុម្ភៈ ឆ្នាំ ២០១៨ នៅ​សណ្ឋាគារ ខេ​ម​បូ​ឌី​យ៉ា​ណា​។ កម្មវិធី​នេះ​ បាន​ចាប់ផ្តើម​ពី​ថ្ងៃ​ទី ២៤ ខែមីនា​រហូត​​ដល់​ថ្ងៃ​ទី​២៧ ខែឧសភា ឆ្នាំ​២០១៨ នៅ​ខេត្ត​ក្រុង​ធំ​ចំនួន​ប្រាំបី​ រួម​មាន​ខេត្តកំពង់ស្ពឺ ព្រះ​សីហ​នុ បន្ទាយ​មាន​ជ័យ បាត់ដំបង កំពង់ចាម រាជធានី​ភ្នំពេញ រតនគិរី និង​សៀម​រាប។​

​ម៉ោង​ប្រកួត​កម្មវិធី International Beach Volleyball 2-Star FIVB World Tour ចាប់​ផ្តើម​ពី​ម៉ោង ៩ ព្រឹក​ដល់ ៥ ល្ងាច ​ចាប់ពី​ថ្ងៃ​ទី ៤ ដល់​ថ្ងៃ​ទី ៦ ខែឧសភា​ខាង​មុខ​នេះ នៅ​បរិវេណ​កោះ​ពេជ្រ រាជធានី​ភ្នំពេញ​។ បន្ទាប់​ពី​កម្មវិធី​ប្រកួត​នេះ មានការ​ប្រគំតន្ត្រី​របស់​ស្រា​បៀរ​អាន់​ឆ័​រ ​ដោយ​មានការ​អញ្ជើញ​ចូលរួម​ពី​តារា​ល្បីល្បាញ​អន្តរជាតិ កញ្ញា ភា​មា (Pia Mia) កំពូល​តារាចម្រៀង​ស្រី​ដ៏​ល្បី​ប្រចាំ​សហរដ្ឋអាមេរិក ព្រមទាំង​តារា​ល្បី​ៗ​ប្រចាំ​ព្រះរាជា​ណា​ច​កម្ពុជា​ជា​ច្រើន​រូប​មាន​ដូច​ជា កញ្ញា ឱ​ក សុគន្ធ​កញ្ញា លោក ខេមរៈ សេរី​មន្ត លោក នី​កូ លោក ឆ​ន សុវណ្ណ​រាជ អ្នក​នាង សុគន្ធ នី​សា អ្នក​នាង សុខ ស្រី​នាង កញ្ញា ទេព បូ​ព្រឹក្ស កញ្ញា សួ​ស វី​ហ្សា អ្នក​នាង ពេជ្រ សោភា ជាដើម​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ