ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទាំងប្តីទាំងប្រពន្ធសន្លប់ស្តូកស្តឹង… ក្រោយត្រូវរន្ទះបា.ញ់​

7 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ ប្តី​ប្រពន្ធ​មួយគូ​បាន​ដួល​សន្លប់​ស្តូកស្តឹង​ដោយសារ​រន្ទះបាញ់ ខណៈ​ពួក​គាត់​កំពុង​តែ​នាំ​គ្នា​ជម្រះ​ស្មៅ​នៅ​ក្នុង​ចម្ការ​ដំឡូង​មី​ទាំង​កណ្តាល​ភ្លៀង ។ ទោះជា​បែប​ណា​ ត្រូវ​បាន​សាច់ញាតិ​ហៅ​រថយន្ត​សង្គ្រោះ​មន្ទីរពេទ្យ​ដឹក​ទៅ​កាន់​មណ្ឌល​សុខភាព​ភ្លាម​ៗ​ផង​ដែរ ។ បាតុភូត​ធម្មជាតិ​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៣​និង​២០​នាទី​រសៀល ថ្ងៃ​ទី​១…

ខេត្ត​ប៉ៃលិន ៖ ប្តី​ប្រពន្ធ​មួយគូ​បាន​ដួល​សន្លប់​ស្តូកស្តឹង​ដោយសារ​រន្ទះបាញ់ ខណៈ​ពួក​គាត់​កំពុង​តែ​នាំ​គ្នា​ជម្រះ​ស្មៅ​នៅ​ក្នុង​ចម្ការ​ដំឡូង​មី​ទាំង​កណ្តាល​ភ្លៀង ។ ទោះជា​បែប​ណា​ ត្រូវ​បាន​សាច់ញាតិ​ហៅ​រថយន្ត​សង្គ្រោះ​មន្ទីរពេទ្យ​ដឹក​ទៅ​កាន់​មណ្ឌល​សុខភាព​ភ្លាម​ៗ​ផង​ដែរ ។ បាតុភូត​ធម្មជាតិ​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៣​និង​២០​នាទី​រសៀល ថ្ងៃ​ទី​១ ឧសភា ស្ថិត​ក្នុងភូមិ​កូនភ្នំ ឃុំ​អូរ​អណ្តូង ស្រុក​សាលា​ក្រៅ ។

ប្រភព​ព័ត៌មាន​ពី​មន្ត្រី​សមត្ថកិច្ច​នគរបាល​បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះជា​ប្រពន្ធ​ឈ្មោះ តិ​ល អឿ​ម អាយុ​៦៣​ឆ្នាំ ចំណែក​ប្តី​ឈ្មោះ យន់ ហ៊ីង អាយុ​៥៤​ឆ្នាំ ពួក​គាត់​រស់នៅ​ក្នុងភូមិ​ស្លា ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ។
ប្រភព​បាន​បន្ត​ទៀត​ថា មុន​ពេល​កើតហេតុ ប្តី​ប្រពន្ធ​ទាំង​២​នាក់​ខាងលើ​កំពុង​តែ​នាំ​គ្នា​ជម្រះ​ស្មៅ​ដំឡូង​មី​នៅ​ក្នុង​ចម្ការ​របស់​ខ្លួន ស្រប​ពេល​ដែល​មេឃ​កំពុង​ធ្លាក់​ភ្លៀង​ស្រិច​ៗ ដោយ​ពួក​គាត់​ទាំង​ពីរ​នាក់​ប្តី​ប្រពន្ធ​មិន​បា​នរក​កន្លែង​ជ្រក​ភ្លៀង​នោះ​ទេ គឺ​នៅ​តែ​បន្ត​នាំ​គ្នា​ជម្រះ​ស្មៅ​ក៏​ត្រូវ​រន្ទះបាញ់​សន្លប់​ទាំង​ពីរ​នាក់​តែ​ម្តង ។ក្រោយ​​ការ​ព្យាបាល​ដោយ​យកចិត្តទុកដាក់​ពី​សំណាក់​គ្រូពេទ្យ បច្ចុប្បន្ន​ទាំង​ពីរ​នាក់​ប្តី​ប្រពន្ធ​នោះ​បានដឹង​ខ្លួន​ឡើង​វិញ​ហើយ តែ​ហាក់​នៅ​វង្វេងវង្វាន់​នៅឡើយ ។

សូម​បញ្ជាក់​ថា នៅ​ឆ្នាំ​២០១៨​នេះ មាន​ករណី​រន្ទះបាញ់​ចំនួន​៣​លើក តែ​មិន​បណ្តាល​ឱ្យ​មនុស្ស​ណា​ម្នាក់​ស្លាប់​ទេ គឺ​ងាប់​តែ​គោ​១​ក្បាល ខណៈ​កំពុងចងឱ្យ​ស៊ី​ស្មៅ​នៅ​ក្បែរ​ដើមឈើ ៕ ​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ