ខេត្តបន្ទាយមានជ័យ ៖ អ្នកសេពគ្រឿងញៀន៣នាក់ត្រូវបានកម្លាំងកងរាជអាវុធហត្ថឃាត់ខ្លួនបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យចាត់ការតាមច្បាប់កាលពីថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៨។
ជនសង្ស័យទាំង៣នាក់រួមមាន ១-ឈ្មោះ ហែម ណា ហៅញ៉ាញ ភេទប្រុស អាយុ១៩ឆ្នាំ ២-ឈ្មោះ ជា ប្រុសពៅ ហៅប្រុស ភេទប្រុស អាយុ២១ឆ្នាំ ៣-ឈ្មោះ ភាវ សុផាន់ថង ភេទប្រុស អាយុ២១ឆ្នាំ ជនទាំង៣នាក់ស្រុកនៅភូមិប្រជាធម្ម សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត។
លោកវរៈសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានឱ្យដឹងថា នៅពេលដែលកម្លាំងឃាត់ខ្លួនជនសង្ស័យគឺកម្លាំកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានស្រាវជ្រាវមុខសញ្ញាបានឃាត់ខ្លួនជនសង្ស័យ៣នាក់ប្រើប្រាស់គ្រឿងញៀន ស្ថិតនៅភូមិប្រជាធម្ម សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត។
លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបានបញ្ជាក់ថា ក្រោយពេលឃាត់ខ្លួនជនសង្ស័យ៣នាក់ដែលចោទប្រកាន់ពីបទប្រើប្រាស់គ្រឿងញៀនត្រូវបាននាំយកសាកសួរតាមចម្លើយបានកសាងសំណុំរឿងបញ្ជូនទៅសាលដំបូងខេត្តបន្ទាយមានជ័យចាត់ការតាមច្បាប់ ហើយកម្លាំងជំនាញកំពុងស្រាវជ្រាវរកចាប់ខ្លួនជនល្មើសដែលជាអ្នកជួញដូរចែកចាយគ្រឿងញៀន និងកំពុងធ្វើសកម្មភាពក្រុងប៉ោយប៉ែតដើម្បីចាត់ការតាមច្បាប់៕
ចែករំលែកព័តមាននេះ