ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ​៖ ការ​អំពាវនាវ​កុំ​ឲ្យ​ពលរដ្ឋ​ទៅ​បោះ​ឆ្នោត​ជា​ការ​រំលោ.ភច្បាប់​រដ្ឋធម្មនុញ្ញ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ​ហ៊ុន​សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​អះអាង​ទៅ​កាន់​អ្នក​ដែល​អំពាវនាវ​កុំ​ឲ្យ​ពលរដ្ឋ​ទៅ​បោះ​ឆ្នោត​ជ្រើសតាំង​អ្នកតំណាង​រាស្ត្រ​នៅ​ពេល​ខាង​មុខ​នេះ ជា​ការ​រំលោភច្បាប់​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។ ការ​លើក​របស់​ប្រមុខ​រាជរដ្ឋាភិបាល និង​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​បន្ទាប់​ពី​លោក សម រ​ង្ស៊ី…

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ​ហ៊ុន​សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​អះអាង​ទៅ​កាន់​អ្នក​ដែល​អំពាវនាវ​កុំ​ឲ្យ​ពលរដ្ឋ​ទៅ​បោះ​ឆ្នោត​ជ្រើសតាំង​អ្នកតំណាង​រាស្ត្រ​នៅ​ពេល​ខាង​មុខ​នេះ ជា​ការ​រំលោភច្បាប់​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។

ការ​លើក​របស់​ប្រមុខ​រាជរដ្ឋាភិបាល និង​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​បន្ទាប់​ពី​លោក សម រ​ង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ និង​ជា​ប្រធាន​ចលនា​សង្គ្រោះ​ជាតិ​បាន​អំពាវនាវ​ពី​ក្រៅប្រទេស​កុំ​ឲ្យ​ពលរដ្ឋ​ទៅ​បោះ​ឆ្នោត​នៅ​ពេល​ខាង​មុខ​នេះ ។ ជាង​នេះ​អតីត​មេ​បក្ស​ប្រឆាំង​នេះ​គ្រោង​នឹង​បោះពុម្ព​ខិត​បណ្ណ ដើម្បី​ផ្សព្វផ្សាយ​ថែម​ទៀត ។

យ៉ាងណា​ក្តី​នៅ​ថ្ងៃ​ទី​៤ ខែឧសភា ឆ្នាំ​២០១៨ សម្តេច​តេ​ជោ ហ៊ុន សែន បាន​សរសេ​លើ​បណ្តាញ​សង្គម​ថា ការ​បោះ​ឆ្នោត​នៅ​ថ្ងៃ​ទី​២៩ ខែកក្កដា ឆ្នាំ​២០១៨ ខាង​មុខ​នេះ គឺ​សំខាន់​ខ្លាំង ណាស់ ។ មាត្រា​៣៤​នៃ​រដ្ឋធម្មនុញ្ញ ឆ្នាំ​១៩៩៣ ដែល​ជា​ច្បាប់​កំពូល​របស់​កម្ពុជា គឺ​បញ្ជាក់ ច្បាស់​អំពី​សិទ្ធិ​ជា​មូលដ្ឋាន​របស់​ពលរដ្ឋ​ខ្មែរ​ទាំង​២​ភេទ គឺ​មាន​សិ​ទ្ឋិ​បោះ​ឆ្នោត និង​មាន​សិទ្ធិ​ឈរឈ្មោះ​បោះ​ឆ្នោត​នៅ​ក្នុង​របប​ដឹកនាំ​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស ។

សម្តេច​បញ្ជាក់​ថា «​ការ​ឃោសនា​មិន​ឲ្យ​ពលរដ្ឋ​ទៅ​បោះ​ឆ្នោត គឺ​រំលោភច្បាប់​ប្រទេស​ដែល​បាន​ចែង​ច្បាស់​នៅ​ក្នុង​មាត្រា​១៤២ នៃ​ច្បាប់​ស្តី​ពី​ការ​ជ្រើសតាំង​តំណាងរាស្ត្រ​» ។
សម្តេច​ក៏​បាន​សរសេ​ទៀត​ថា ខ្ញុំ​សូម​អរគុណ​ប្រទេស​ជា​ដៃគូ​អភិវឌ្ឍន៍​ទាំងអស់​ដែល​ដែល​បាន​ចូលរួម​ជួយ​កសាង​កម្ពុជា និង​ជួយ​រៀបចំ​ព្រមទាំង​ផ្តល់​នូវ​ជំនួយ​ទាំង​ថវិកា និង​បច្ចេកទេស​ដល់​ការ​រៀបចំ​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា​ដូច​ជា ប្រទេស​ជប៉ុន ប្រទេស​ចិន និង​កិច្ចសហការ​ជាមួយ​ប្រទេស​រុ​ស្សី​ជាដើម ។

ជាមួយ​គ្នា​នេះ​ដែរ ខ្ញុំ​សូម​អរគុណ​ដល់ (​គ​.​ជ​.​ប​) ដែល​ជា​ស្ថាប័ន​ច្បាប់ និង​បច្ចេកទេស​របស់​កម្ពុជា ដែល​មាន​សមត្ថភាព​ក្នុង​ការ​រៀបចំ​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា​ទទួល​បាន​ជោគជ័យ​៥​លើក​រួច​មក​ហើយ ចាប់តាំងពី​ឆ្នាំ​១៩៩៨ ។ អរគុណ​បងប្អូន​ជនរួមជាតិ​ដែល​មាន​ជំនឿ​ទុកចិត្ត​លើ​ការ​ដឹកនាំ​របស់ខ្ញុំ ហើយ​តែងតែ​បោះ​ឆ្នោត​ឲ្យ​គណបក្ស​ប្រជាជន​គ្រប់​អាណត្តិ ដើម្បី​បន្ត​អភិវឌ្ឍន៍​ប្រទេស​ជាតិ​យើង​ឲ្យ​កាន់តែ​រីក​ចម្រើន ។

សម្តេច​ក៏​បាន​លើក​ពី​ដំណើរការ​ចុះ​ឈ្មោះ​បេក្ខជន​ឈរឈ្មោះ​សម្រាប់​បោះ​ឆ្នោត​អាណត្តិ​ទី​៦​ដែរ​ថាបើ​តាម​ដំណឹង​ពី (​គ​.​ជ​.​ប​) គឺ​មាន​គណបក្ស​៣​ហើយ ដែល​បាន​ចុះបញ្ជី​រួចរាល់​ក្នុង​ការ​ចូលរួម​ប្រកួតប្រជែង​ក្នុង​ការ​បោះ​ឆ្នោត​ថ្ងៃ​ទី​២៩ ខែកក្កដា ឆ្នាំ​២០១៨ ខាង​មុខ​នេះ គឺ​១- គណបក្ស​ប្រជាជន​កម្ពុជា ២- គណបក្ស​សញ្ជាតិ​កម្ពុជា និង​៣- គណបក្ស​យុវជន​កម្ពុជា ។ ការ​ចុះ ឈ្មោះ គឺ​ចំណាយពេល​ខ្លី ។ ទន្ទឹម​នឹង​នោះ គឺ​មាន​គណបក្ស​៦​ទៀត​ដែល​បាន​បញ្ជាក់​ពី​ជំហរ​ចុះបញ្ជី​ចូលរួម​ប្រកួតប្រជែង​ក្នុង​ការ​បោះ​ឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ​នីតិកាល​ទី​៦​ឆ្នាំ​២០១៨ ដោយ​បាន​រៀបចំ​ប្រាក់​កក់​១៥​លាន​រៀល នៅ​រតនាគា​ជាតិ​នៃ​កម្ពុជា ។ សរុប​ទាំងអស់​មាន​គណបក្ស​នយោបាយ​ចំនួន​២១ កំពុង​បំពេញបែបបទ ។

គួរ​បញ្ជាក់​ថា ទោះបីជា​មានការ​អំពាវនាវ​ពី​ក្រុមប្រឆាំង​នៅ​ក្រៅប្រទេស​ពលរដ្ឋ​ទៅ​បោះ​ឆ្នោត​នៅ​ពេល​ខាង​មុខ​យ៉ាងណា​ក្តី មន្ត្រីជាន់ខ្ពស់​គ​.​ជ​.​ប បាន​អះអាង​ចំនួន​អ្នក​ទៅ​បោះ​ឆ្នោត​នឹង​មាន​ជាង​៥០% ព្រោះថា ចំនួន​នោះ​បើ​តាម​ទិន្នន័យ​អ្នកបោះឆ្នោត​ឆ្នាំ​២០១៧ ចំនួន​ជាង​៥០% បាន​បោះ​ឆ្នោត​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា និង​មាន​ចំនួន​ទៀត​បាន​បោះ​ឆ្នោត​ជួន​គណបក្ស​ផ្សេង​ៗ ។

មន្ត្រី គ​.​ជ​.​ប ក៏​បាន​អះអាង​ទោះបីជា​ចំនួន​អ្នក​ទៅ​បោះ​ឆ្នោត​តិច​ក្តី លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​នៅ​តែ​ប្រកាស​លទ្ធផល​ជា​ធម្មតា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ