ខេត្តបន្ទាយមានជ័យ ៖ កម្លាំងនគរបាលឃាត់ខ្លួនជនសង្ស័យជា បន្តបន្ទាប់២នាក់ និងវត្ថុតាងគ្រឿងញៀនខេទឹកកកចំនួន២០កូនថង់តូច ត្រូវបានបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យចាត់ការតាមច្បាប់នៅថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១៨ ។

លោកវរៈសេនីយ៍ឯក ធិន ស៊ិនដេត អធិការនគរបាលក្រុងប៉ោយប៉ែតបានប្រាប់ថា ៖ កាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៨ នៅចំណុចភូមិក្បាលស្ពាន២ សង្កាត់-ក្រុងប៉ោយប៉ែត បានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ យ៉ែម លៀង ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅភូមិខាងលើ ដែលចាប់ខ្លួនពីបទចែកចាយថ្នាំញៀន ។
លោកបានបញ្ជាក់ថា ៖ ក្រោយពេលឃាត់ខ្លួនជនសង្ស័យឈ្មោះ យ៉ែម លៀង ដោយយោងតាមចម្លើយសារភាពកម្លាំងនគរបាលក្រុងប៉ោយប៉ែតបានស្រាវជ្រាវមុខសញ្ញាឃាត់ខ្លួនជនសង្ស័យម្នាក់ និងវត្ថុតាងថ្នាំញៀនប្រភេទមេតំហ្វេតាមីនហៅខេទឹកកកចំនួន២០កូនថង់តូច ក្នុងកាបូបកាលពីថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៨ នៅចំណុចភូមិអូរជ្រៅសង្កាត់-ក្រុងប៉ោយប៉ែត ជនសង្ស័យមានឈ្មោះ រស់ ឆៃ ភេទប្រុស អាយុ២៧ឆ្នាំរស់នៅភូមិខាងលើ ។

លោកវរសេនីយ៍ឯក ធិន ស៊ិនដេត បានបញ្ជាក់ថា ៖ ក្រោយពេលឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់ករណីចែកចាយថ្នាំញៀនខេទឹកកកចំនួន២០កូនថង់តូច ហើយកម្លាំងនគរបាលជំនាញបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យចាត់ការតាមច្បាប់ ៕
ចែករំលែកព័តមាននេះ