ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សេង ស្រឿ​ន និង​ពុ​យ វណ្ណៈ ហាក់​មាន​ជំនឿ​ចិត្ត​តិចតួច​ពេល​ជួប​ជើង​ខ្លាំង​ថៃ​

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ការ​ប្រកួត​ប្រដាល់​វគ្គ​សន្សំ​ពិន្ទុ​ឈាន​ទៅ​ដណ្ដើម​ខ្សែក្រវាត់​ជើងឯក​គោ​ជល់​ក្នុង​ប្រភេទ​ទម្ងន់​៦៣,៥​គីឡូក្រាម​រជ្ជកាល​ទី​៩​នៅ​លើ​សង្វៀន​ទូរទស្សន៍​ស៊ី​អិន​ស៊ី​បាន​ឈាន​ចូល​ដល់​ស​ប្ដា​ហ៍​ទី​៣​ហើយ​នៅ​ល្ងាច​ថ្ងៃ​សៅរ៍ ទី​៥ ឧសភា ស្អែក​នេះ​។ ការ​ប្រកួត​ដែល​នឹង​ចាប់ផ្ដើម​ធ្វើ​នៅ​វេលា​ម៉ោង​៥ និង​៣០​នាទី​ល្ងាច​ស្អែក​នេះ កីឡាករ កម្ពុជា​២​រូប​និង​ថៃ​២​រូប​ដល់​ពេល​កំណត់​ត្រូវជួប​គ្នា​ដណ្ដើម​ពិន្ទុ​ទៀត​ហើយ…

រាជធានី​ភ្នំពេញ ៖ ការ​ប្រកួត​ប្រដាល់​វគ្គ​សន្សំ​ពិន្ទុ​ឈាន​ទៅ​ដណ្ដើម​ខ្សែក្រវាត់​ជើងឯក​គោ​ជល់​ក្នុង​ប្រភេទ​ទម្ងន់​៦៣,៥​គីឡូក្រាម​រជ្ជកាល​ទី​៩​នៅ​លើ​សង្វៀន​ទូរទស្សន៍​ស៊ី​អិន​ស៊ី​បាន​ឈាន​ចូល​ដល់​ស​ប្ដា​ហ៍​ទី​៣​ហើយ​នៅ​ល្ងាច​ថ្ងៃ​សៅរ៍ ទី​៥ ឧសភា ស្អែក​នេះ​។

ការ​ប្រកួត​ដែល​នឹង​ចាប់ផ្ដើម​ធ្វើ​នៅ​វេលា​ម៉ោង​៥ និង​៣០​នាទី​ល្ងាច​ស្អែក​នេះ កីឡាករ
កម្ពុជា​២​រូប​និង​ថៃ​២​រូប​ដល់​ពេល​កំណត់​ត្រូវជួប​គ្នា​ដណ្ដើម​ពិន្ទុ​ទៀត​ហើយ ។ អ្នក​និយម​ទស្សនា​កីឡាប្រដាល់​កំពុង​តែ​ទន្ទឹងរង់ចាំ​មើល​ថា​តើ​កីឡាករ​កម្ពុជា​ទាំង​២​រូប​នេះ​អាច​ដណ្ដើម​បាន​៣ពិន្ទុ​ពី​ការ​ប្រកួត​ឬ​យ៉ាងណា ខណៈ​កីឡាករ​ថៃ​ដែល​ពួក​គេ​ត្រូវ​ជួប​នា​ពេល​នេះ​ត្រូវ​គេ​ដឹង​ថា មាន​វិជ្ជា​គុន​ខ្លាំង​មិនធម្មតា​បែប​ហ្នឹង​នោះ​។

កីឡាករ​កម្ពុជា សេង ស្រឿ​ន មក​ពី​ក្លិប​ម​ហិ​ទ្ធិ​រិ​ទ្ធ​តា​ដំបង​ដែក មាន​ប្រវត្តិ​ប្រកួត​៨៧​ដង ឈ្នះ​៧០​ដង ស្មើ​៤​ដង ចាញ់​១៣​ដង និង​ផ្ដួល​គូប្រកួត​ឱ្យ​សន្លប់​១៤​ដង ត្រូវ​ជួប​ប្រកួត​ជាមួយ​កីឡាករ​ថៃ​ឈ្មោះ​ឃុន​ដេ​ត ប៉​.​យុទ្ធភូមិ​ក្នុង​វគ្គសន្សំ​ពិន្ទុ​ស​ប្ដា​ហ៍​ទី​៣​នេះ ។

កីឡាករ​ថៃ​រូប​នេះ​មាន​ប្រវត្តិ​ប្រកួត​៩៨​ដង ឈ្នះ​៦៦​ដង ស្មើ​៣​ដង​ចាញ់​២៩​ដង និង​ធ្លាប់​ផ្ដួល​គូប្រកួត​ឱ្យ​សន្លប់​១២​ដង ។ សម្រាប់​ការ​ប្រកួត​លើក​នេះ សេង ស្រឿ​ន មាន​ជំនឿ​ចិត្ត​តិចតួច​ក្នុង​ការ​ស្វែងរក​៣​ពិន្ទុ​ពី​កីឡាករ​ថៃ​ដែល​បាន​ចាញ់​ក្នុង​វគ្គ​សន្សំ​ពិន្ទុ​ស​ប្ដា​ហ៍​ទី​១​ដូច​គ្នា ។ ចាំ​មើល​សេង ស្រឿ​ន​អាច​រកបាន​៣​ពិន្ទុ​ដូច​ការ​រំពឹង​ទុក​ដែរ​ឬ​អត់?

ចំណែក​កីឡាករ ពុ​យ វណ្ណៈ មក​ពី​ក្លិប​ឃ្លាំងមឿង​កីឡា មាន​ប្រវត្តិ​ប្រកួត​៣៣​ដង ឈ្នះ​២៧​ដង ស្មើ​១​ដង ចាញ់​៥​ដង និង​ផ្ដួល​គូប្រកួត​ឱ្យ​សន្លប់​៨​ដង ត្រូវ​ជួប​ប្រកួត​ជាមួយ​កីឡាករ​ថៃ​ឈ្មោះ​ក្វា​ង​ងិ​ន​ម៉ រាជ​ផាត់​មូ​បាន​ចម​ប៊ឹ​ង​ក្នុង​វគ្គ​សន្សំ​ពិន្ទុ​ស​ប្ដា​ហ៍​ទី​៣​នេះ​ដែរ​។ កីឡាករ​ថៃ​រូប​នេះ​មាន​ប្រវត្តិ​ប្រកួត​៩៨​ដង ឈ្នះ​៦៨​ដង ស្មើ​៥​ដង ចាញ់​២៥​ដង និង​ផ្ដួល​គូប្រកួត​ឱ្យ​សន្លប់​១១​ដង ។ គូ​នេះ​ភាគី​ទាំង​សងខាង​សុទ្ធតែ​រកបាន​៣​ពិន្ទុ​ពី​ការ​ប្រកួត​វគ្គ​សន្សំ​ពិន្ទុ​ស​ប្ដា​ហ៍​ទី​១​ដូច​គ្នា​។ ទោះបី​យ៉ាងណា ពុ​យ វណ្ណៈ មាន​តែម​ជាង​ដោយសារ​ការ​ប្រកួត​កាលពីស​ប្ដា​ហ៍​ទី​១​គេ​បាន​ផ្ដួល​គូប្រកួត​ឱ្យ​សន្លប់នៅ​ត្រឹម​ទឹក​ទី​១​ប៉ុណ្ណោះ ។ លើក​នេះ​គេ​មិនទាន់​ដឹង​ថា កីឡាករ​កម្ពុជា​រូប​នេះ​មានសំណាង​ឈ្នះ​ដូច​មុន​ឬ​យ៉ាងណា ខណៈ​កីឡាករ​ថៃ​ដែល​គេ​ត្រូវ​ជួប​នា​ពេល​នេះ​ក៏​ជា​ជើង​ខ្លាំង​មិនធម្មតា​និង​មាន​ប្រវត្តិ​ប្រកួត​ច្រើន​ជាង​ដាច់​បែប​នេះ​។

រីឯ​គូប្រកួត​មិត្តភាព​ធម្មតា​វិញ​កីឡាករ​កម្ពុជាគឹ​ម វាសនា មក​ពី​ក្លិប​កងពលតូច​ទ័ព​​ពិសេស​​ឆត្រយោង​៩១១ ត្រូវ​គេ​ផ្គូផ្គង​ឱ្យ​ជួប​ប្រកួត​ជា​លក្ខណៈ​មិត្តភាព​អន្តរជាតិ​ជាមួយ​កីឡាករ​ថៃ​ឈ្មោះ​ដិ​ន​ណា​ផូ ស​.​ថា​ន់​យ៉ា​ឡាក់ ខណៈ​កីឡាករ ឡុ​ង ខេត្ត មក​ពី​ក្លិប​ខ្លារ​ខិន​មាន​រិ​ទ្ធ​ប្រកួត​ជាមួយ​កីឡាករ ហូរ សុភា មក​ពី​ក្លិប​ឃ្លាំងមឿង​កីឡា ខេត្តពោធិ៍សាត់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ