វៀតណាមថ្លែងអំណរគុណភាគីកម្ពុជាដែលផ្តល់ភាពងាយស្រួលនិងផ្តល់ថវិកា13000$
- បាត់ដំបង
ខេត្តបាត់ដំបង ៖ កាលពីវេលាម៉ោង០២និង៣០នាទីរសៀល ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៨ លោកឧត្តមសេនីយ៍ទោ អ៊ុក ឃ្នួច មេបញ្ជាការ…
ខេត្តបាត់ដំបង ៖ កាលពីវេលាម៉ោង០២និង៣០នាទីរសៀល ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៨ លោកឧត្តមសេនីយ៍ទោ អ៊ុក ឃ្នួច មេបញ្ជាការ…
ខេត្តបាត់ដំបង ៖ កាលពីវេលាម៉ោង០២និង៣០នាទីរសៀល ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៨ លោកឧត្តមសេនីយ៍ទោ អ៊ុក ឃ្នួច មេបញ្ជាការ តំបន់ប្រតិបតិ្តការសឹករងបាត់ដំបងបានអញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាការងាររវាងរដ្ឋបាលខេត្តបាត់ដំបង នៃព្រះរាជាណាចក្រកម្ពុជា ជាមួយគណៈប្រតិភូយោធភូមិភាគទី៧កងទ័ពប្រជាជន នៃសាធារណរដ្ឋសង្គមនិយមវៀតណាម នៅសាលប្រជុំសាលាខេត្តបាត់ដំបងខាងភាគីកម្ពុជាក្រោមអធិបតីភាពលោក ងួន រតនះ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង, ខាងភាគីវៀតណាម ក្រោមអធីបតីភាពលោក វ៉ ង្វៀនជៀន ប្រធានគណៈប្រតិភូគណៈកម្មការជំនាញរុករកអដ្ឋិធាតុនៃរដ្ឋាភិបាលវៀតណាម ។
ក្នុងឱកាសនេះដែរលោក វ៉ ង្វៀនជៀន បានសម្តែងនូវអំណរអគុណចំពោះលោកឧត្តមសេនីយ៍ទោ អ៊ុក ឃ្នួច មេបញ្ជាការតំបន់ប្រតិបតិ្តការសឹករងបាត់ដំបងដែលបានជួយបង្កលក្ខណៈងាយស្រួលគ្រប់បែបយ៉ាងដល់ក្រុមការងាររុករកអដ្ឋិធាតុ កងទ័ពស្ម័គ្រចិត្តវៀតណាម លើទឹកដីខេត្តបាត់ដំបង និងបានផ្តល់ថវិកាចំនួន ១៣០០០ដុល្លារដល់ក្រុមការងាររុករកអដ្ឋិធាតុដើម្បីធ្វើសកម្មភាពរុករកអដ្ឋិធាតុបន្តទៀត ៕

ចែករំលែកព័តមាននេះ