ខេត្តព្រៃវែង ៖ សពស្ត្រីម្នាក់ត្រូវបានគេប្រទះឃើញដេកស្លាប់យ៉ាងអាណោចអាធ័ម ដោយមិនដឹងពីមូលហេតុ និងបានបង្កអោយមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងអ្នកដំណើរចោមរោមមើលយ៉ាងកកកុញ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៣រសៀលថ្ងៃទី៣ ឧសភា នៅចំណុចផ្លូវទំនប់ពោធិបុរីដែលស្ថិតក្នុងភូមិក្រាំងតាយ៉ង ឃុំក្រាំងតាយ៉ង ស្រុកពាមជរ ខេត្តព្រៃវែង ។ ចំណែកស្ត្រីរងគ្រោះឈ្មោះ អ៊ួន ស៊ុត ភេទស្រី អាយុ៦២ឆ្នាំ មានទីលំនៅក្នុងភូមិកើតហេតុ។
សមត្ថកិច្ចឃុំក្រាំងតាយ៉ងបានអោយដឹងថា នៅវេលាម៉ោង៣និង១០នាទីរសៀលថ្ងៃទី៣ ឧសភា ក្រោយពីប្រជាការពារឈ្មោះ យ៉ុង ហ៊ាប បានរាយការណ៍ថា មានមនុស្សដេកស្លាប់នៅចំណុចទំនប់ពោធិបូរី សមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ និងពិនិត្យសព ទើបសន្និដ្ឋានថា ស្ត្រីរងគ្រោះស្លាប់ដោយសារខ្យល់គរ ហើយពេលកើតហេតុគ្មានអ្នកណាបានឃើញ និងជួយគាត់ទាន់ទើបបណ្តាលអោយស្លាប់បែបនេះ។
ក្រោយពីពិនិត្យសពរួច សមត្ថកិច្ចក៏បានប្រគល់សពទៅអោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីនៅល្ងាចថ្ងៃកើតហេតុនោះតែម្តង៕
ចែករំលែកព័តមាននេះ