ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្មេង​កាន់តែភ្លើតភ្លើនរឿង​តណ្ហា… សម្បី​ប្អូន​ស្រី​​មិន​លើក​លែង​ដែរ​

7 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ ប្រភព​ព័ត៌មាន​បាន​រាយ​ការ​ណ៍​​ថា កម្លាំង​នគរបាល​មូលដ្ឋាន​បានចុះ​​ឃាត់ខ្លួន​ក្មេង​ប្រុស​ម្នាក់ កាលពី​វេលា​ម៉ោង​០៦ និង៣០​នាទី​យប់​ថ្ងៃ​ទី០៣​ ឧសភា ស្ថិតត្រង់​ចំណុច​​ភូមិ​ដើម​ដូង ឃុំ​មោង ស្រុក​មោង​ប្ញស្សី…

ខេត្តបាត់ដំបង ៖ ប្រភព​ព័ត៌មាន​បាន​រាយ​ការ​ណ៍​​ថា កម្លាំង​នគរបាល​មូលដ្ឋាន​បានចុះ​​ឃាត់ខ្លួន​ក្មេង​ប្រុស​ម្នាក់ កាលពី​វេលា​ម៉ោង​០៦ និង៣០​នាទី​យប់​ថ្ងៃ​ទី០៣​ ឧសភា ស្ថិតត្រង់​ចំណុច​​ភូមិ​ដើម​ដូង ឃុំ​មោង ស្រុក​មោង​ប្ញស្សី ដែល​សង្ស័យ​ជាប់​ពាក់ព័ន្ធ​នឹង​ការ​បៀតបៀន​ផ្លូវ​ភេទ​​ទៅ​លើ​ប្អូនស្រី​របស់​ខ្លួន ​។ ក្មេង​ប្រុស​ដែល​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន ឈ្មោះ​ហេង វាសនា អាយុ​១៤​​ឆ្នាំ រស់នៅ​ភូមិ​-​ឃំ​ុ​ខាងលើ​ ។ ​

បើ​តាម​សមត្ថកិច្ច​បាន​​បញ្ជាក់ទៀត​ថា ក្មេង​ប្រុស​រូប​នេះ​ត្រូវ​​ឃាត់ខ្លួន ក្រោយ​ពី​មានការ​សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​បំពាន​ផ្លូវភេទ​លើ​ប្អូនស្រី​របស់​ខ្លួន​ដែលអាយុ​អាយុ​៨​ឆ្នាំ​ ។ ប៉ុន្តែ​គេ​មិន​ទាន់​ដឹង​​ថា តំណាង​អយ្យការ​នឹង​ត្រូវ​​ចាត់វិធានការ​បែប​ណា​ ទៅ​លើ​ក្មេង​ប្រុស​រូប​នេះ​នៅឡើយ​ទេ​ ព្រោះ​ពេល​នេះ ​មន្ត្រី​ជំនាញ​កំពុង​សាកសួរ​អំពី​ដំណើររឿង​នៅឡើយ​ ។

គួរបញ្ជាក់ថា ការ​ឃាត់ខ្លួន​នេះ​ គឺ​ធ្វើ​ឡើង​តាម​បណ្ដឹង​ស្ត្រីជា​ម្ដាយបង្កើត ដែល​បាន​ប្ដឹង​​ថា កូន​ប្រុស​រូប​នេះ ​បាន​រំលោភ​ប្អូនស្រី​តាំង​ពី​អំឡុង​ខែ​កុ​ម្ភៈ រហូត​មក​​ដល់​ខែឧសភា​នេះ បាន​ពី​៣​ទៅ​៤​លើក​ទៅ​ហើយ ប៉ុន្តែ​ទើបតែ​​បែកធ្លាយ​នៅលើយ​​ចុង​ក្រោ​យ​​នេះ ។

ព័ត៌មានលម្អឹតមានផ្សាយជូនបន្តលើទំព័រកាសែតកោះសន្តិ​ភាព ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ