ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឈ្លោះ​គ្នា​រឿង​ទ្រព្យសម្បតិ បងប្រុស​បង្កើត​វាយ​ប្អូនប្រុស​ដល់​សន្លប់

7 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​៨​និង​១៥​នាទី​ព្រឹក​ថ្ងៃ​ទី​៣ ខែឧសភា ឆ្នាំ​២០១៨ មាន​ករណី​ហិង្សា​មួយ​បាន​កើតឡើង​នៅ​ចំណុច​ចំការ​ដំឡូង​មី​តា​ផុ​ន ស្ថិត​ក្នុងភូមិ​អូរ​រអិល ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ…

ខេត្ត​ប៉ៃលិន ៖ តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​៨​និង​១៥​នាទី​ព្រឹក​ថ្ងៃ​ទី​៣ ខែឧសភា ឆ្នាំ​២០១៨ មាន​ករណី​ហិង្សា​មួយ​បាន​កើតឡើង​នៅ​ចំណុច​ចំការ​ដំឡូង​មី​តា​ផុ​ន ស្ថិត​ក្នុងភូមិ​អូរ​រអិល ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ដែល​បង្ក​ឈ្មោះ ដា​ត ណាត ហៅ​ប្រុស ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ ត្រូវជា​បង បាន​យក​ដង​ស្នារ​វាយ​ទៅ​លើ​ឈ្មោះ ដា​ត នឿ​ន ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ត្រូវជា​ប្អូន ចំ​ត្រង់​ក​ និង​មាត់ បណ្តាល​ឱ្យ​រង​របួស​សន្លប់​នៅ​នឹង​កន្លែង រួច​រត់គេច​ខ្លួន​បាត់ ។ ទាំង​២​នាក់​ជា​បងប្អូន​បង្កើតរស់នៅ​ភូមិ​កើតហេតុ​ខាងលើ ដោយ​បច្ចុប្បន្ន​ជន​រង​គ្រោះ ត្រូវ​បាន​ក្រុម​គ្រួសារ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ប៉ៃលិន ។

ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​ឃើញ​បងប្អូន​ទាំង​ពីរ​នាក់​នេះ​បាន​ឈ្លោះប្រកែក​តិចតួច​ពាក់ព័ន្ធ​នឹង​រឿង​ច្រណែន​គ្នា​នឹង​របស់ទ្រព្យ​ដែល​ឪពុក​ម្តាយ​ចែក​ឱ្យ​មិន​ស្មើគ្នា ហើយ​អ្នក​ទាំង​ពីរ​ក៏​នាំ​គ្នា​ធ្វើ​ដំណើរ​ទៅ​ចម្ការ ដើម្បី​ជួយ​បាញ់​ស្មៅ​ឪពុក​របស់​ខ្លួន ស្រាប់តែ​នៅ​បន្ត​ប្រកែក​គ្នា​ចុះឡើង​ៗ​នៅ​ទីនោះ​ទៀត ទើប​ក្រោយមក​បងប្រុស​ទ្រាំ​មិន​បាន​ក៏​ទាញ​ដង​ស្នា​វាយ​ទៅ​លើ​ប្អូន បណ្តាល​ឱ្យ​ចំ​ក​ និង​មាត់​ដួល​សន្លប់​នៅ​នឹង​កន្លែង ហើយ​ត្រូវ​បាន​អ្នក​ជិតខាង​ឃើញ​ក៏​ស្រែក​ឆោ​រ​ឡោ ទើប​ជន​បង្ក​រត់គេច​ខ្លួន​តែ​ម្តង ។

ក្រោយ​ពេល​កើតហេតុ សមត្ថកិច្ច​នគរបាល​បាន​ចុះ​ទៅ​ដល់​កន្លែង រួច​តាម​ចាប់​ឃាត់ខ្លួន​ជន​បង្ក​យក​ទៅ​អធិការដ្ឋាន​នគរបាល​ស្រុក​សាលា​ក្រៅ​ដើម្បី​ចាត់ការ​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ