រាជធានីភ្នំពេញ ៖ បុរសម្នាក់ជាជនជាតិបរទេស អាយុជាង៥០ឆ្នាំ សង្ស័យបែកថ្នាំដើរទៅដេកនៅកណ្តាលផ្លូវធ្វើព្រងើយសំណាងល្អហើយដែលមិនមានគ្រោះថ្នាក់ដល់អាយុជីវិត ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង២និង២០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៨ តាមបណ្តោយផ្លូវ១៩កែងផ្លូវ១៥៤ នៅចំណុចមុខ Mart KiWi ស្ថិតនៅក្នុងសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ ។

សាក្សីដែលឃើញហេតុការណ៍បានឱ្យដឹងថា មុនពេលកើតហេតុគេបានឃើញបុរសម្នាក់ជាជនជាតិបរទេស វ័យជាង៥០ឆ្នាំ មិនដឹងថា មកពីប្រទេសណានោះទេសង្ស័យបែកថ្នាំស្រែកឡូឡារួចដើរទៅសម្ងំដេកកណ្តាលផ្លូវដោះអាវបង្កឱ្យអ្នកធ្វើដំណើរតាមផ្លូវនាំគ្នាឆ្ងល់គ្រប់គ្នាខ្លាចមានរថយន្ត និងម៉ូតូចាប់ហ្វ្រាំងមិនទាន់ជ្រុលទៅបុកក៏បាននាំគ្នាដាស់ឲ្យក្រោកកុំឲ្យដេកតាមផ្លូវបែបនេះ ប៉ុន្តែជនជាតិបរទេសមិនព្រមងើបទេទាល់តែដេកបានមួយសន្ទុះក្រោយមកគាត់ងើបហើយដើរចេញទៅដោយខ្លួនឯង ។
ក្រោយពេលកើតហេតុជនជាតិបរទេសខាងលើបានងើបពីដេកកណ្តាលផ្លូវដើរចេញទៅបាត់មិនដឹងថា គាត់ដើរទៅណាជាបន្តទៀតនោះទេ ៕
ចែករំលែកព័តមាននេះ