មន្ត្រី​ជលផលអំពាវនាវ​ប្រជា​កសិករ​ចិញ្ចឹម​ត្រី​អណ្តែង​ក្នុង​បែ


ខេត្តកំពង់ឆ្នាំង​៖ កាលពី​ប៉ុន្មាន​ថ្ងៃមុន កោះសន្តិភាព​ធ្លាប់​បាន​ផ្សាយ​រួច​មក​ហើយពី​ការ​ចិញ្ចឹម​ត្រី​អណ្តែង ក្នុង​រណ្តៅ​ដី ក្រាល​ថង់​ផ្លា​ស្ទីក របស់​ប្រជា​កសិករ​នៅ​ឃុំ​សេដ្ឋី ស្រុក​សាមគ្គី​មាន​ជ័យ តែ​ថ្ងៃនេះ សូម​បង្ហាញ​ជូន​ការ​ចិញ្ចឹម ត្រី​អណ្តែង​ក្នុង​បែ​របស់​ប្រជា​កសិករ នៅ​ឃុំ​ឆ្នុកទ្រូ ស្រុក​បរិបូរ​ណ៌ វិញ​ម្តង ។ សូម​បញ្ជាក់​ថា ការ​ចិញ្ចឹម​ត្រី អណ្តែង​របស់​ប្រជា​កសិករ​ទាំង​ពីរ​ស្រុក​នេះ ជា​គម្រោង​ជំនួយ​របស់​សហគមន៍ អឺរ៉ុប ដែល​រៀបចំ​ដោយ​ខណ្ឌ​រដ្ឋបាល​ជលផល នៃ​មន្ទីរ​កសិកម្ម​ខេត្តកំពង់ឆ្នាំង ។

លោក​សោម ភិ​រុណ នាយ​ខណ្ឌ​រដ្ឋបាល​ជលផល​កំពង់ឆ្នាំង ក្នុង​ឱកាស​ដឹកនាំ​មន្ត្រី​ជលផល​ពិនិត្យ​ការ​ចិញ្ចឹម​ត្រី​អណ្តែង​តាម​បែ របស់​ប្រជាពលរដ្ឋ​ចំនួន​១២​គ្រួសារ នៅ​ក្នុង​ឃុំ​ឆ្នុកទ្រូ ស្រុក​បរិបូណ៌ បានអោយ​ដឹង​ថា តាម​បច្ចេកទេស​ជលផល​ដែរ ក្នុង​រយៈ​ពេ ល​តែ​២​ខែ លទ្ធផល​នៃ​ការ​ចិញ្ចឹម​ត្រី​អណ្តែង​ចំនួន​ពី​៣​ទៅ​៤​ក្បាល​ស្មើនឹង​១​គីឡូក្រាម អាច​ចាប់​ហូប​បាន និង​ចាប់​លក់​ទីផ្សារ ក្នុង​១​គីឡូក្រាម ថ្លៃ​៤.០០០​រៀល និង​បាន​ចំណូល​លើក​ស្ទួយ​ជីវភាព​ក្នុង​គ្រួសារ​ផង​ដែរ​។ ហេតុនេះ​ហើយ លោក​សូម​អំពាវនាវ​ដល់​ប្រជា​កសិករ​និង​ប្រជា​នេសាទ សូម​ផ្លាស់​ប្តូរ​ឥរិយាបថ និង​ទម្លាប់​ពី​ការ​នេសាទ​ត្រី​ខុសច្បាប់​នៅ​ក្នុង​ដែន​នេសាទ​សាធារណៈ មក​ចាប់​យកមុខ​របរ​ចិញ្ចឹម​ត្រី​អណ្តែង​តាម​បែ​ក្នុង​ទន្លេ ។

ស្ត្រី​ឈ្មោះ ស៊ុន សុ​ខន អាយុ​៣០​ឆ្នាំ ជា​ប្រជា​នេសាទ រស់នៅ​ក្នុងភូមិ​ឆ្នុកទ្រូ ឃុំ​ឆ្នុកទ្រូ បាន​និយាយ​អោយ​ដឹង​ថា គាត់​បាន​ទទួល​ជំនួយ​នូវ កូន​ត្រី​អណ្តែង ចំនួន​១​ពាន់​ក្បាល ស្បៃ​មុង​៣០​ម៉ែត្រ និង​ចំណី​ត្រី​ចំនួន​៨០​គីឡូ ពី​សហគមន៍​អ៊ឺ​រ៉ុ​ប ចំណែក​បច្ចេកទេស​ចិញ្ចឹម​ត្រី​បាន​ទទួល​ការ​បណ្តុះបណ្តាល​ពី​ខណ្ឌ​រដ្ឋបាល​ជលផល​កំពង់ឆ្នាំង ។ ជាក់ស្តែង​នាង​បានអោយ​ចំណី​ត្រី​ក្នុង​១​ថ្ងៃ​៣​ដង គឺ​ព្រឹក ថ្ងៃត្រង់ និង​ល្ងាច ជា​ចំណី​កសិកម្ម ១​គីឡូក្រាម​ថ្លៃ​២.១០០​រៀល ។ ជាមួយ​គ្នា​នេះ​ក៏​អាច​អោយ​ចំណី​កាក​សំណល់​ផ្ទះបាយ​ផង​ដែរ​។ គិត​មក​ដល់​ពេល​នេះ​គាត់​ចិញ្ចឹម​ត្រី​អណ្តែង​ក្នុង​បែ​នេះ​មាន​រយៈពេល​២​ខែ​ហើយ លទ្ធផល​គឺ​ត្រី​៣​ក្បាល ឬ​៤​ក្បាល​បាន​ទម្ងន់​១​គីឡូក្រាម បើ​ចាប់​លក់​បោះ​ដុំ​អោយ​ម៉ូយ​នៅ​ទីផ្សារ​បាន​ថ្លៃ​៤.០០០​រៀ ល​ក្នុង​១​គីឡូក្រាម និង​លក់រាយ​អាច​បាន​ថ្លៃ​ពី​៥.០០០ ទៅ​៥.៥០០​រៀល ក្នុង​១​គីឡូក្រាម​។

ដោយឡែក លោក សាំង ស៊ន មេឃុំ​ឆ្នុកទ្រូ បាន​ថ្លែងអំណរគុណ​ចំពោះ​សហគមន៍​អ៊ឺ​រ៉ុ​ប ដែល​បាន​ជួយ​ប្រជាពលរដ្ឋ​១២​គ្រួសារ​ក្នុង​ឃុំ​ឆ្នុកទ្រូ​នៅ​ក្នុង​គម្រោង​ខាងលើ​នេះ និង​ស្នើ​សុំ​សម​ហ​គម​ន៍​អ៊ឺ​រ៉ុ​ប​មេត្តា​ជួយ​ជា​បន្ត​ទៀត​។ លោក​មេឃុំ ក៏​បាន​សំណូមពរ​ផង​ដែរ​ដល់​ប្រជា​នេសាទ​ក្នុង​ឃុំ សូម​ផ្លា ស់​ប្តូរ​ពី​ការ​នេសាទ​ខុសច្បាប់ ងាក​មក​ចិញ្ចឹម​ត្រី​អណ្តែង​នេះ​វិញ តាម​រយៈ​ការ​បណ្តុះបណ្តាល​ពី​ជ ល​ផល​ចេះ​របៀប​ចិញ្ចឹម​ត្រី​រយៈពេល​ខ្លី បាន​ត្រី​ហូប បាន​ត្រី​លក់​នៅ​ទីផ្សារ បាន​ប្រាក់​ជួយ​គ្រួសារ​ទៀត​៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

កសិកម្ម

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ