ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ធ្វើចឹងបានអីមកវិញ… ចាក់សាំងដុតខ្លួនឯង​ទាំងរស់បែបនេះ?

5 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ បុរស​ម្នាក់​ដែល​ស្ថិត​ក្នុង​ស្ថានភាព​ស្រវឹង​ផង បាន​ចាក់​សាំង​ដុត​សម្លាប់​ខ្លួន​នៅ​ក្នុង​តូប​លក់​អីវ៉ាន់​របស់​ខ្លួន ខណ​:​កំពុង​ផ្ទុះ​ជម្លោះ​ជាមួយ​ប្រពន្ធ​បែកផ្សែង កាលពី​វេលា​ម៉ោង​០៨ និង១០​នាទី​យប់​ថ្ងៃ​ទី​៣​ ឧសភា ស្ថិត​នៅ​ភូមិ​បាយដំរាំ ឃុំ​ឈេ​ី​ទាល ស្រុក​បាណ​ន់…

ខេត្តបាត់ដំបង ៖ បុរស​ម្នាក់​ដែល​ស្ថិត​ក្នុង​ស្ថានភាព​ស្រវឹង​ផង បាន​ចាក់​សាំង​ដុត​សម្លាប់​ខ្លួន​នៅ​ក្នុង​តូប​លក់​អីវ៉ាន់​របស់​ខ្លួន ខណ​:​កំពុង​ផ្ទុះ​ជម្លោះ​ជាមួយ​ប្រពន្ធ​បែកផ្សែង កាលពី​វេលា​ម៉ោង​០៨ និង១០​នាទី​យប់​ថ្ងៃ​ទី​៣​ ឧសភា ស្ថិត​នៅ​ភូមិ​បាយដំរាំ ឃុំ​ឈេ​ី​ទាល ស្រុក​បាណ​ន់ ដែល​ប្រភព​ខ្លះ​ខ្សិ​ប​ខ្សៀវ​អំពី​រឿងរ៉ាវកើតឡើង​ដោយ​សារ​​ប្រចណ្ឌ​ផង​ ។​

សេចក្តីរាយការណ៍បន្តថា បុរស​ដែល​ធ្វើ​អត្តឃាត​ខ្លួនឯង​ហើយ​បំផ្លាញ​ទាំង​ទ្រព្យសម្បត្តិ​នោះ​ ឈ្មោះ​ភ្លឿ​ន
ទិ​ត្យ អាយុ​៣៩​ឆ្នាំ ​​រស់នៅ​ភូមិ​-​ឃុំ​កើតហេតុ​ខាង​លេ​ី​ ។ ​បុរស​នេះ​ស្ថិត​ក្នុង​ស្ងា​នភា​ព​ស្រវឹងស្រា​ផង ហើយ​បាន​ឈ្លោះប្រកែក​គ្នា​ជាមួយ​ប្រពន្ធ​យ៉ាង​តឹងតែង តែ​គេ​មិន​ទាន់​ដឹង​អំពី​មូលហេតុ​នៃ​ជម្លោះ​នេះឱ្យ​ប្រាកដ​ទេ ស្រាប់តែ​បុរស​នេះ បាន​យក​សាំង​ចាក់​​ដុត​ខ្លួនឯង ​បណ្តាលឱ្យ​​ឆេះ​ស្លាប់​នៅ​ក្នុង​តូប​លក់​ចាប់​ហួយ​តែ​ម្ដង​។ ​បុរស​នេះ​​បាន​ចាក់​សាំង​ដុត​សម្លាប់​ខ្លួន​នៅ​ក្នុង​តូប​លក់​ចាប់ហួយ​របស់​ខ្លួន បណ្ដាល​ឲ្យ​ស្លាប់​ទាំង​មនុស្ស​ឆេះ​ទាំង​តូប ​និង​អីវ៉ាន់​ចាប់ហួយ​គ្មាន​សល់​ឡើយ រីឯ​រថយន្ត​ពន្លត់អគ្គីភ័យ​របស់​ស្នងការ​ខេត្ត​ ក៏​បាន​ជួយ​អន្តរា​គម​ន៍​ដែរ តែ​អ្វី​ៗ​គ្រប់យ៉ាង​​បានហួ​​ស​ពេល​ទៅ​ហើយ ព្រោះ​តូប​នោះ​មាន​លក់​សាំង​ផង ​ធ្វើ​ឱ្យ​​ភ្លើង​ឆេះ​លឿន​បំផុត​ ។​

​សមត្ថកិច្ច​នៅ​​តែ​មិន​ទាន់​ទទូច​បាន​ព័ត៌មាន​ជាក់លាក់​​ពី​មូលហេតុនៃ​ជម្លោះ​ក្នុង​គ្រួសារ​រ​នេះ​ដែល​ឈាន​ដល់​ការ​ធ្វើ​អត្តឃាត​បែប​នេះ​នៅឡើយ​ទេ​។ ព្រោះ​ក្រុម​គ្រួសារ​ជន​រង​គ្រោះ​កំពុង​សោក​ស​ង្រែ​ង​ចំពោះ​សព និង​ការ​បាត់បង់​ទ្រព្យសម្បត្តិ​។ ប៉ុន្តែ​មាន​ប្រភព​ក្រៅផ្លូវការ​នានា​បាន​ខ្សិ​ប​ខ្សៀវ​ត​ៗ​គ្នា​ថា ជម្លោះ​បែកផ្សែង​ក្នុង​គ្រួសារ​រហូត​ឈាន​ដល់​បុរស​ជា​ប្ដី​សម្រេច​ធ្វើ​អត្តឃាត​ខ្លួនឯង​ទាំង​ស្រវឹងស្រា​ផង​នេះ ទំនង​អាច​លាយឡំ​ក្នុង​រឿង​លោក​ប្ដី​ប្រចណ្ឌ​ប្រពន្ធ​ផង​ ។ យ៉ាងណា​នេះ ​គ្រាន់តែ​ជា​ព័ត៌មាន​មិន​ផ្លូវការ​តែ​ប៉ុណ្ណោះ តែ​ពេល​នេះ​សមត្ថកិច្ច​កំពុងធ្វើការ​សួរនាំ​សាក្សី​នានា និង​ក្រុម​គ្រួសារ​ដើម្បី​ស្វែងរក​មូលហេតុ​ពិត​ហើយ​។​

​ព័ត៌មានលម្អិតនឹងមានផ្សាយជូនប​ន្តលើទំព័រកាសែតកោះសន្តិភាព​ ។

អត្ថបទសរសេរ ដោយ