ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្យល់​កន្ត្រាក់​បក់​បោក​ប៉ើង​ដំបូលផ្ទះ​របស់​ពលរដ្ឋ

5 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន​៤​ខ្នង​នៅ​ឃុំ​ចំនួន​២​ក្នុងស្រុក​ពួក ត្រូវ​ខ្យល់​កន្ត្រាក់​បោកបក់ ខណៈ​មេឃ​កំពុង​ភ្លៀង​ធ្លាក់​ខ្លាំង កាលពី​វេលា​ម៉ោង​៤​ល្ងាច​ថ្ងៃ​ទី​៣ ខែឧសភា ឆ្នាំ​២០១៨ បណ្ដាល​ឱ្យ​របើក​ដំបូលផ្ទះ​។ តាម​ប្រភព​ពី​សមត្ថកិច្ច​ស្រុក​ពួក​បានឱ្យ​ដឹង​ថា…

ខេត្តសៀមរាប ៖ ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន​៤​ខ្នង​នៅ​ឃុំ​ចំនួន​២​ក្នុងស្រុក​ពួក ត្រូវ​ខ្យល់​កន្ត្រាក់​បោកបក់ ខណៈ​មេឃ​កំពុង​ភ្លៀង​ធ្លាក់​ខ្លាំង កាលពី​វេលា​ម៉ោង​៤​ល្ងាច​ថ្ងៃ​ទី​៣ ខែឧសភា ឆ្នាំ​២០១៨ បណ្ដាល​ឱ្យ​របើក​ដំបូលផ្ទះ​។

តាម​ប្រភព​ពី​សមត្ថកិច្ច​ស្រុក​ពួក​បានឱ្យ​ដឹង​ថា ក្នុង​ហេតុការណ៍​ខ្យល់​កន្ត្រាក់ បណ្តាល​ឱ្យ​របើក​ដំបូលផ្ទះ​ប្រជាពលរដ្ឋ​ចំនួន​៤​ខ្នង ក្នុង​នោះ​ស្ថិត​នៅ​ចំណុច​ភូមិ​ដូន​ស្វា ឃុំ​សំរោង​យា ស្ថិត​ក្នុងស្រុក​ពួក របើក​ដំបូលផ្ទះ​ចំនួន​១​ខ្នង ដែល​មាន​ទំហំ​៧​ម៉ែត្រ​គុណ​នឹង​៦​ម៉ែត្រ ជ​ញ្ចាំ​ង​ស្លឹក ដំបូល​ប្រក់ស​ង្ក័​សី ជើង​សសរ​១​ម៉ែត្រ ម្ចាស់​ឈ្មោះ ម៉ា​ន់ ហូ​ន ភេទ​ប្រុស អាយុ​៦៤​ឆ្នាំ មុខរបរ ធ្វើស្រែ​រស់នៅ​ភូមិ​កើតហេតុ​ខាងលើ ។

ចំណែកក្នុងភូមិ​ចំបក់​ហែ ​ឃុំ​ពួក ស្រុក​ពួក ក៏មានហេតុការណ៍ខ្យល់កន្ត្រាក់​របើក​ដំបូលផ្ទះ​ចំនួន​៣​ខ្នងផងដែរ​ ក្នុង​នោះ​ដំបូល​ស​ង្ក័​សី​ចំនួន​២​ខ្នង និង​របើក​ដំបូល​ក្បឿង​១​ខ្នង ។

សូម​បញ្ជាក់​ផង​ដែរ​ថា ក្នុង​ហេតុ​ការណ៍​​ខ្យល់​កន្ត្រាក់​នោះ ពុំ​បណ្តាល​ឱ្យ​មាន​គ្រោះថ្នាក់​ដល់មនុស្ស ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ