ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រឹក​នេះ​មានការ​តវ៉ា​អ្នក​ចាញ់​ស្រែ​កថា អយុត្តិធម៌ និង​បាន​ត្រៀម​កង់​ឡាន​(​មាន​វី​ដេ​អូ​)

7 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តាម​សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា នៅ​ខណៈ​ព្រឹក​នេះ​សមត្ថកិច្ច​ចម្រុះ​ចុះ​អនុវត្ត​សា​ដីកា​តុលាការ​កំពូល ហើយ​ក៏​មានការ​ផ្ទុះ​ការ​តវ៉ា ដោយ​អ្នក​ចាញ់​ស្រែ​កថា អយុត្តិធម៌ និង​បាន​ត្រៀម​កង់​ឡាន ដើម្បី​ដុត​ផង​ដែរ ដែល​មាន​ទីតាំង​ភូមិ​គោក​ឃ្លាំង…

រាជធានី​ភ្នំពេញ ៖ តាម​សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា នៅ​ខណៈ​ព្រឹក​នេះ​សមត្ថកិច្ច​ចម្រុះ​ចុះ​អនុវត្ត​សា​ដីកា​តុលាការ​កំពូល ហើយ​ក៏​មានការ​ផ្ទុះ​ការ​តវ៉ា ដោយ​អ្នក​ចាញ់​ស្រែ​កថា អយុត្តិធម៌ និង​បាន​ត្រៀម​កង់​ឡាន ដើម្បី​ដុត​ផង​ដែរ ដែល​មាន​ទីតាំង​ភូមិ​គោក​ឃ្លាំង សង្កាត់សែន​សុខ ។

សា​ដីកា​ដែល​ត្រូវ​អនុវត្ត​គឺ​លេខ​៣១៧ «​ញ» ចុះ​ថ្ងៃ​ទី​២០ តុលា ឆ្នាំ​២០១៧ រវាង​ដើមបណ្តឹង​ឈ្មោះ ស៊ុ​យ លាង ភេទ​ស្រី អាយុ​៦៣​ឆ្នាំ និង​ចុង​ចម្លើយ គឺ​បាន សា​រុំ អាយុ​៥០​ឆ្នាំ ។

នៅ​ក្នុង​ប្រតិបត្តិ​ការណ៍​នេះ​ដឹកនាំ​ដោយ​លោក​ហ៊ឹង ប៊ុ​ន​ថន ​ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង និង​លោក​ម៉ោង សុភាព អាជ្ញាសាលា​នៃ​សាលាដំបូង ។

នៅ​ពេល​សមត្ថកិច្ច​ចុះ​ទៅ គឺ​ដើម្បី​រឹបអូសដី​ទំហំ​១១០​ម៉ែត្រការ៉េ ដែល​ជា​ឈ្មោះ​ បាន​សា​រុំ ជា​អ្នក​ចុង​ចម្លើយ បាន​សាងសង់​លើ​ដី​អ្នក​ឈ្នះ ហើយ​ទោះបីជា​យ៉ាងណា​ប្រជាពលរដ្ឋ​រួម​ទាំង​អ្នក​ចាញ់​ គឺ​ប្រមាណ​ជា​៣០ ទៅ​៤០​នាក់ បាន​ផ្ទុះ​ការ​តវ៉ា ហើយ​ស្រែ​កថា អយុត្តិធម៌ ។

បញ្ជាក់ ៖ ការ​អនុវត្ត​សា​ដីកា​តុលា​នេះ​ពុំ​បាន​សម្រេច​ទេ បន្ទាប់​ពី​ប្រជាពលរដ្ឋ​ធ្វើការ​តវ៉ា ដោយ​ស្រែ​កថា អយុត្តិធម៌ និង​ត្រៀម​កង​ឡាន​ដើម្បី​ដុត​នោះ ។ នៅ​ពេល​នោះ​មន្ត្រី និង​អាជ្ញាធរ​ក៏​បាន​ពន្យា​ពេល និង​ដកថយ​វិញ​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ