បុរស​ម្នាក់​ត្រូវ​រន្ទះបាញ់​ស្លាប់ នៅ​កណ្ដាល​វាលស្រែ


ខេត្តសៀមរាប ៖ បុរស​វ័យ​៥០​ឆ្នាំ​ម្នាក់ ត្រូវ​រន្ទះបាញ់​ស្លាប់​ភ្លាម​ៗ​នៅ​កណ្តាល​វាលស្រែ បន្ទាប់​ពី​មាន​ខ្យល់​មួយ​មេ​បក់​បោក​លាយឡំ​នឹង​តំណក់ទឹកភ្លៀង​តិចតួច​ផង រួច​ក៏​មាន​រន្ទះបាញ់​មក​ចំ​ជន​រង​គ្រោះ​តែ​ម្ដង​។ ខណៈ​កំពុង​ឈរ​មើល​ត្រាក់ទ័រ​ភ្ជួរស្រែ នៅ​កណ្តាល​វាលស្រែ​របស់​ខ្លួន​ត្រូវ​បាន​ប្រពន្ធ​កូន​យំ​ឱប​សព បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ពេញ​ភូមិ​។ ហេតុការណ៍​គ្រោះ​ធម្មជាតិ​រន្ទះបាញ់​ប្រហារជីវិត​មនុស្ស​នោះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​០៥ និង​១០​នាទី​ល្ងាច ថ្ងៃ​ទី​៣ ខែឧសភា ឆ្នាំ​២០១៨ ស្ថិត​នៅ​ចម្ងាយ​ពី​ភូមិ​ប្រមាណ​៣០០​ម៉ែត្រ ក្នុងភូមិ​បឹង សង្កាត់​ជ្រាវ ក្រុង​/​ខេត្តសៀមរាប​។

តាម​ប្រភព​ពី​សមត្ថកិច្ច​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​ជន​រង​គ្រោះ បាន​ឈរ​មើល​គេ​ភ្ជួ​ស្រែ​ឱ្យ​ស្រាប់តែ​មាន​ខ្យល់​មួយ​មេ​បក់​បោក​លាយឡំ​នឹង​តំណក់ទឹកភ្លៀង​តិចតួច​ផង រួច​ក៏​មាន​រន្ទះបាញ់ មក​ចំ​ជន​រង​គ្រោះ​តែ​ម្ដង​។ ប្រភព​បាន​បន្ត​ថា ជន​រង​គ្រោះ​មានឈ្មោះ ស៊ុំ សាំ អាយុ​៥០​ឆ្នាំ រស់នៅ​ភូមិ​បឹង សង្កាត់​ជ្រាវ ខេត្តសៀមរាប​។ មូលហេតុ​ដែល​បណ្តា​ឱ្យ​ជន​រង​គ្រោះ​ត្រូវ រន្ទះបាញ់​ស្លាប់​នោះ គឺ​មក​ពី​ជន​រង​គ្រោះ​កំពុង​ឈរ​មើល​ត្រាក់ទ័រ​ភ្ជួរស្រែ​នៅ​កណ្តាល​វាលស្រែ របស់​ខ្លួន ហើយ​ក៏​មាន​ខ្យល់​មួយ​មេ បក់​បោក​លាយឡំ​នឹង​តំណក់ទឹកភ្លៀង​តិចតួច​ផង រួច​ក៏​មាន​រន្ទះបាញ់ មក​ចំ​ជន​រង​គ្រោះ​តែ​ម្ដង​។ ក្រោយ​ពេល​កើតហេតុ​ត្រូវ​បាន​សមត្ថកិច្ច​ចុះ​មក​ពិនិត្យ និង​ធ្វើ​កោសល្យ​វិ​ច្ច័​យ រួច​ធ្វើការ​ប្រគល់​សាកសព​ឱ្យ​សាច់ញាតិ​ចាត់ចែង​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

បរិស្ថាន

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ