ចិន ៖ តាមប្រភពព័ត៌មាន Medium បានឲ្យដឹងថា បុរសម្នាក់បានបង្កការភ្ញាក់ផ្អើលដល់អ្នកធ្វើដំណើរតាមផ្លូវនៅ Chengdu ដោយសារតែទង្វើនឹកស្មានមិនដល់របស់ខ្លួន។ នៅថ្ងៃអាទិត្យកន្លងផុតទៅថ្មីៗនេះ បុរសម្នាក់នោះបានបោះកូនប្រុសអាយុ៧ឆ្នាំ ចុះពីលើស្ពានអាកាសឆ្លងកាត់ទទឹងផ្លូវ បណ្តាលឲ្យស្លាប់បាត់បង់ជីវិត។
បុរសម្នាក់ត្រកូល ជាំង (Jiang) បានជិះរថយន្តក្រុងជាមួយនឹងកូនប្រុសអាយុ៧ឆ្នាំ ពីផ្ទះរបស់ខ្លួននៅជិតទីក្រុង Chengdu កាលពីថ្ងៃអាទិត្យ។ មកដល់ Chengdu ភ្លាម គាត់បានឡើងលើស្ពានអាកាសឆ្លងកាត់ថ្នល់ជាមួយនឹងកូនប្រុសអាយុ៧ឆ្នាំ ហើយចាប់បោះចុះមកលើថ្នល់។
នៅពេលក្មេងប្រុសម្នាក់នោះធ្លាក់មកលើថ្នល់ភ្លាម រូបគេត្រូវបានរថយន្តបុក ហើយក៏បញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ។ តែគ្រូពេទ្យមិនអាចជួយសង្គ្រោះឲ្យរួចពីសេចក្តីស្លាប់បានឡើយ។
នៅពេលនេះ Jiang អាយុ៣២ឆ្នាំ ត្រូវបានចាប់ខ្លួន។ សមាជិកគ្រួសាររបស់គាត់ បានបង្ហើបថា គាត់ចេះតែធ្វើអ្វីប្លែកៗ ក្រោយពីលែងប្រពន្ធរួចមក។ តែពួកគេនឹកមិនស្មានដល់ថា គាត់ហ៊ានធ្វើដល់ថ្នាក់បែបនេះសោះចំពោះកូនប្រុសរបស់ខ្លួន៕
ចែករំលែកព័តមាននេះ