ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សិស្សកម្ពុជាទទួលបានរង្វាន់លេខ១ប្រចាំតំបន់អាស៊ានឆ្នាំ២០១៨

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រុម​យុវ​សិស្ស​កម្ពុជា​ ដែល​បាន​ប្រកួតប្រជែង​លើ​វិញ្ញាសា​មនុស្ស​យន្ត​តំបន់​អាស៊ាន​«២០១៨ ASEAN Regional Robotics Competition»​ហើយ​ទទួល​បាន​ជ័យ​លា​ភី​ជា​ម្ចាស់​ពានរង្វាន់​លេខ​១ នៅ​ប្រទេស​ឥណ្ឌូ​ណេ​ស៊ី ក្នុង​ចំណោម​៤​ប្រទេស​បាន​មក​ដល់​ប្រទេស​កម្ពុជា​ហើយ​កាលពី​រសៀល​ថ្ងៃ​ទី​១…

រាជធានី​ភ្នំពេញ ៖ ក្រុម​យុវ​សិស្ស​កម្ពុជា​ ដែល​បាន​ប្រកួតប្រជែង​លើ​វិញ្ញាសា​មនុស្ស​យន្ត​តំបន់​អាស៊ាន​«២០១៨ ASEAN Regional Robotics Competition»​ហើយ​ទទួល​បាន​ជ័យ​លា​ភី​ជា​ម្ចាស់​ពានរង្វាន់​លេខ​១ នៅ​ប្រទេស​ឥណ្ឌូ​ណេ​ស៊ី ក្នុង​ចំណោម​៤​ប្រទេស​បាន​មក​ដល់​ប្រទេស​កម្ពុជា​ហើយ​កាលពី​រសៀល​ថ្ងៃ​ទី​១ ឧសភា នេះ ។

ក្រុម​យុវ​សិស្ស​កម្ពុជា​ដែល​ដណ្តើម​បាន​ជ័យ​លា​ភី​លេខ​១​ជូន​ជាតិ​នេះ​ត្រូវ​បាន​លោក ច័ន្ទ រ័​ត្ន ប្រធាន​នាយក​ដ្ឋាន​ស្រាវជ្រាវ​វិទ្យា​ស្ត្រ ក្រសួង​អប់រំ យុវជន​និង​កីឡា និង​ក្រុម​យុវ​សិស្ស​រាប់​សិប​នាក់​បាន​ទៅ​ទទួល​ស្វា​គមន៍​​ដល់​ព្រ​លាន​យន្តហោះ​ភ្នំពេញ ជាមួយនឹង​បាច់ផ្កា​កិត្តិយស ។ ក្រុម​សិស្សានុសិស្ស​វិទ្យាល័យ​ទួល​ទំពូង​ទទួល​បាន​ចំណាត់ថ្នាក់​លេខ​១​ក្នុង​ការ​ប្រកួតប្រជែង​មនុស្ស​យន្ត​តំបន់​អាស៊ាន ឆ្នាំ​២០១៨ (​ក្រុម​STEM Cambodia នេះ​មាន​គ្នា​៣​នាក់ ក្នុង​នោះ​មាន​ម្នាក់​ឈ្មោះ​តេ​ង ទិ​ត្យ​វិទូ ។

ការ​ប្រកួត​នេះ​ទទួល​បាន​ពិន្ទុ​២៥៧ ច្រើន​ជាង​ក្រុម​ផ្សេង​ៗ​ទៀត ដែល​មក​ពី​បណ្ដា​ប្រទេស​ផ្សេង​ៗ​ក្នុង​តំបន់​សម្រាប់​ការ​ប្រកួត​ប្រភេទ Scout Class ដោយ​ការ​បង្កើត​មនុស្ស​យន្ត​ក្នុង​ទឹក ហើយ​នេះ​ជា​លើក​ទី​មួយ​ហើយ ដែល​តំណាង​សិស្សានុសិស្ស​កម្ពុជា បាន​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​ប្រកួត​នេះ​ទាំង​ថ្នាក់​ជាតិ និង​ថ្នាក់​តំបន់។ លោក ច័ន្ទ រ័​ត្ន ប្រធាន​នាយកដ្ឋាន​ស្រាវជ្រាវ​វិទ្យា​ស្ត្រ ក្រសួង​អប់រំ យុវជន​និង​កីឡា ដែល​បាន​អញ្ជើញ​​មក​ទទួល​យុវ​សិស្ស​ជ័យ​លា​ភី ម្ចាស់​ពានរង្វាន់​លេខ​១ ថ្នាក់​ជាតិ​ដល់​ព្រ​លាន​យន្តហោះ​មាន​ប្រសាសន៍​​ថា ក្នុង​នាម​ក្រសួង​អប់រំ យុវជន​និង​កីឡា លោក​ពិតជា​រីករាយ​យ៉ាង​ខ្លាំង​ចំពោះ​យុវ​សិស្ស​កម្ពុជា​យើង​ដែល​ដណ្តើម​បាន​ជ័យ​លា​ភី​នេះ ។ លោក​បន្ត​ថា ការ​ប្រកួតប្រជែង​មនុស្ស​យន្ត​តំបន់​អាស៊ាន «២០១៨ ASEAN Regional Robotics Competition»​ដែល​បាន​ប្រព្រឹត្ត​ទៅ​កាលពី​ថ្ងៃ​ទី​២១ ដល់​២៣ ខែមេសា ឆ្នាំ​២០១៨ នៅ​ប្រទេស​ឥណ្ឌូ​ណេ​ស៊ី កន្លង​មកនេះ​គឺ​មាន​យុវ​សិស្ស​មក​ពី​៤​ប្រទេស​ក្នុង​នោះ​រួម​មាន ប្រទេស​ថៃ ម៉ា​ឡេ​ស៊ី ឥណ្ឌូ​ណេ​ស៊ី និង​ប្រទេស​កម្ពុជា ហើយ​ក្នុង​ចំណោម​៤​ប្រទេស​នេះ មាន​តែ​កម្ពុជា​ទេ ដែល​ជា​ប្រទេស​មិន​ទាន់​រីក​ចំរើន​ខ្លាំង​ដូច​គេ ប៉ុន្តែ​បែរជា​ប្រទេស​យើង​ដណ្តើម​បាន​ជ័យ​លា​ភី​ដ៏​មាន​កិត្តិយស​នេះ យើង​ពិតជា​មាន​មោទនភាព​យ៉ាង​ខ្លាំង ។

លោក ច័ន្ទ រ័​ត្ន បាន​បញ្ជាក់​បន្ថែម​ថា ការ​ប្រលង​ប្រកួតប្រជែង​នៅ​ក្រៅប្រទេស​កន្លង​មកនេះ​យុវ​សិស្ស​របស់​យើង​បាន​ប្រកួតប្រជែង​ជាមួយ​បរទេស​ជា​ច្រើន​វិញ្ញាសា​ហើយ​ដែរ តែ​សម្រាប់​ការ​ប្រកួតប្រជែង​មនុស្ស​យន្ត​តំបន់​អាស៊ាន​នេះ វា​ជា​ការ​ប្រកួត​ជា​លើក​ទី​១ ហើយ​វា​ក៏​ជា​ការ​ប្រកួត​ដែល​កម្ពុជា​ទទួល​បាន​ជ័យ​លា​ភី​លេខ​១​តែ​ម្តង ។ លោក​បញ្ជាក់​ថា វា​ពិតជា​អស្ចារ្យ​សម្រាប់​ក្រុម​យុវ​សិស្ស​របស់​យើង​ដោយ​ក្រុម​របស់​គាត់​មាន​គ្នា​៣​នាក់ បាន​បង្កើត​ជា​តុក្កតា​យន្ត​មួយ ហើយ​ពួក​គាត់​បាន​បញ្ជា​ឱ្យ​តុក្កតា​យន្ត​មួយ​នេះ​អាច​រើស​សម្រាម​ចេញពី​បាត​ទឹកសមុទ្រ​បាន ។ ជាង​នេះ​ទៅ​ទៀត​ក្រុម​យុវ​សិស្ស​ទាំង​៣​ក៏​នូវ​បាន​ពន្យល់​យ៉ាង​ក្បោះក្បាយ​ពី​មនុស្ស​យន្ត​ដោយ​ទាញ​យក​រូបមន្ត​គណិត​វិទ្យា មក​ធ្វើ​ជា​អំ​ណះ​សំណាង ។

គួរ​រំឭក​ថា យុវ​សិស្ស​ជ័យ​លា​ភី​គឺជា​ម្ចាស់​ពានរង្វាន់​លេខ​១​ថ្នាក់​ជាតិ​បាន​រៀបចំ​ឡើង​លើក​ទី​១ នៅ​ក្នុង​ព្រឹត្តិការណ៍​មហោស្រព​វិទ្យាសាស្ត្រ និង​គណិត​វិទ្យា​លើក​ទី​៤​កាលពី​ខែមីនា​កន្លង​ទៅ ហើយ​យុវ​សិស្ស​ដែល​បាន​ពន្យល់​យ៉ាង​ក្បោះក្បាយ​ពី​មនុស្ស​យន្ត​ដោយ​ទាញ​យក​រូបមន្ត​គណិត​វិទ្យា​មក​ធ្វើ​ជា​អំ​ណះ​សំណាង​នោះ គឺ​យុវ​សិស្ស​ឈ្មោះ តេ​ង ទិ​ត្យ​វិទូ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ដែល​ជា​សិស្ស​រៀន​នៅ​ថ្នាក់​ទី​១១ នៃ​វិទ្យាល័យ​ទួល​ទំពូង​និង​មាន​លំនៅ​ក្នុង​សង្កាត់ បឹង​ត្របែក ខណ្ឌចំការមន ៕​

អត្ថបទសរសេរ ដោយ