ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មនុស្ស​ស្លា.ប់​ជា​បន្តបន្ទាប់​ក្នុង​របប​ថ្មី​មួយ​

5 ឆ្នាំ មុន

ប្រទេស​តួ​ក​គី ៖ កាលពី​ថ្ងៃ​សៅរ៍ ថ្ងៃ​ទី១៥ ខែកក្កដា ឆ្នាំ​២០១៦ គ្រូបង្រៀន​ភាសា​អង់ គ្លេ​ស​ម្នាក់​ឈ្មោះ ហា​លី​មេ ហ្គូ​ល​សូ…

ប្រទេស​តួ​ក​គី ៖ កាលពី​ថ្ងៃ​សៅរ៍ ថ្ងៃ​ទី១៥ ខែកក្កដា ឆ្នាំ​២០១៦ គ្រូបង្រៀន​ភាសា​អង់
គ្លេ​ស​ម្នាក់​ឈ្មោះ ហា​លី​មេ ហ្គូ​ល​សូ បាន​ស្លាប់នៅ​ក្នុង​ពន្ធនាគារ ដោយសារ​តែ​គេ​បដិ​សេធ​​មិន​ព្យាបាល​ជំងឺ​ដែល​គាត់​មាន​តាំងពី​ក្មេង ។ នេះ​បើយោង​តាម​សាក្សី​ និង​របាយ​ការណ៍​​នៃ​ការ​ពិនិត្យ​សព ។

លោកស្រី ហា​លី​មេ ហ្គូ​ល​សូ ត្រូវ​បាន​គេ​ឃុំខ្លួនកាលពី​ថ្ងៃ​ទី​២០ ខែកុម្ភៈ ឆ្នាំ​២០១៦ រួម​ជាមួយស្ត្រី​ជា​ច្រើន​នាក់​ទៀត​ដែល​ត្រូវ​គេ​ចោទប្រកាន់ថា បាន​ជួយ​ដល់​ក្រុម​គ្រួសារ​អ្នក​ជាប់​ពន្ធនាគារពី​បទ​ជាប់​ពាក់ព័ន្ធ​ទៅ​នឹង​ចលនា​សាសនា Gülen ដែល​បាន​ស្លាប់​នៅ​ក្នុង​ពន្ធនាគារ​ក្នុង​ខេត្ត​Mersin​។

លោកស្រី ហា​លី​មេ ហ្គូ​ល​សូ ត្រូវ​បាន​គេ​រាយការណ៍​ថា បាន​ជាប់​ឃុំ​នៅ​ក្នុង​ពន្ធនាគារ​មួយ​ដែលមាន​អ្នកទោស​២១​នាក់​ រួម​ទាំង​កុមារ​៣​នាក់​ផង​ដែរ ដែល​ពន្ធនាគារ​នេះ​អាច​ផ្ទុក​មនុស្ស​បាន​ត្រឹមតែ១២​នាក់ ។

ករណី​មួយ​ផ្សេង​ទៀត ស្ត្រី​ជនជាតិ​តួ​ក​គី​ដែលរត់​ភៀសខ្លួន​ទៅ​ប្រទេស​ក្រិ​ក​ពី​ការ​ធ្វើទុក្ខ​បុកម្នេញ​របស់​រដ្ឋាភិបាល​តួ​ក​គី ដឹកនាំ​ដោយ​លោកប្រធានាធិបតី Recep Tayyip Erdoğan បាន​ស្លាប់​ដោយសារ​ដាច់​សរសៃឈាម​ខួរក្បាល ។

ស្ត្រី​ម្នាក់​ជា​ម្តាយ​របស់​ក្មេង​៣​នាក់ ដែល​មានអាយុ​៣​ឆ្នាំ ៧​ឆ្នាំ និង​១០​ឆ្នាំ ឈ្មោះ​អាស់​មា អូឡូ​ដា ជា​មន្ត្រី​ស៊ី​វិល​នៅ​ការិយាល័យ​រដ្ឋបាល​ស្រុកមួយ​នៅ​ក្នុង​ខេត្ត İzmir ត្រូវ​គេ​បណ្តេញ​ចេញពី​បទ​ទាក់ទង​ទៅ​នឹង​ចលនា Gülen ដោយក្រឹត្យ​មួយ​របស់​រដ្ឋាភិបាល បន្ទាប់​ពី​ការ​ប៉ុនប៉ង​ធ្វើរ​ដ្ធ​ប្រហារ​យោធា​ដ៏​ចម្រូងចម្រាស​កាលពី​ថ្ងៃ​ទី​១៥ ខែកក្កដា ឆ្នាំ​២០១៦ ។

គួរ​បញ្ជាក់​ថា តួ​ក​គី​បាន​បណ្តេញ​ចៅក្រម គ្រូបង្រៀន ប៉ូលិស និង​មន្ត្រី​ស៊ី​វិល​ជាង​១៥​ម៉ឺន​នាក់ ចាប់តាំងពី​ថ្ងៃ​ទី​១៥ ខែកក្កដា ឆ្នាំ​២០១៦មក ។ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​របស់​​ប្រទេស​​តួ​ក​គី បាន​ប្រកាស​កាលពី​ថ្ងៃ​ទី​១២ ខែធ្នូ ឆ្នាំ​២០១៧​ថា មនុស្ស​ចំនួន​៥៥.៦៦៥​នាក់​ត្រូវ​បាន​ចាប់ខ្លួន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ