ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទីប្រឹក្សា​ប្រធានាធិបតី​នឹង​​ពិភាក្សា​​ជាមួយ​កូរ៉េ​ខាងជើង

5 ឆ្នាំ មុន

ប្រទេស​កូរ៉េ​ទាំង​២ ៖ យោង​តាម​ YONHAP​ មន្ត្រី​រដ្ឋាភិបាល​មួយ​រូប​ឲ្យ​ដឹង​នា​ថ្ងៃ​ទី​៣​ឧសភា​ថា​ កូរ៉េ​ខាងត្បូង​បាន​តែងតាំង​លោក​ KIM DO GYUN​ ទីប្រឹក្សា​ប្រធានាធិបតី​ដែល​​មានបទពិសោធន៍​ខាង​យោធា​ជា​ប្រមុខ​គណៈប្រតិភូ​កូរ៉េ​ខាងត្បូង​សម្រាប់​កិច្ចប្រជុំ​យោធា​នា​ពេល​ខាង​មុខជា​មួយ​កូរ៉េ​ខាងជើង​។…

ប្រទេស​កូរ៉េ​ទាំង​២ ៖ យោង​តាម​ YONHAP​ មន្ត្រី​រដ្ឋាភិបាល​មួយ​រូប​ឲ្យ​ដឹង​នា​ថ្ងៃ​ទី​៣​ឧសភា​ថា​ កូរ៉េ​ខាងត្បូង​បាន​តែងតាំង​លោក​ KIM DO GYUN​ ទីប្រឹក្សា​ប្រធានាធិបតី​ដែល​​មានបទពិសោធន៍​ខាង​យោធា​ជា​ប្រមុខ​គណៈប្រតិភូ​កូរ៉េ​ខាងត្បូង​សម្រាប់​កិច្ចប្រជុំ​យោធា​នា​ពេល​ខាង​មុខជា​មួយ​កូរ៉េ​ខាងជើង​។

ក្រសួង​ការពារ​ប្រទេស​កូរ៉េ​ខាងត្បូង​បាន​បង្កើត​នា​ពេល​ថ្មី​ៗ​នេះ ​តំណែង​អគ្គនាយក​មួយ​សម្រាប់​ដឹកនាំ​ក្រុម​មួយ​ទទួល​បន្ទុក​នយោបាយ​ចំពោះ​កូរ៉េ​ខាងជើង​ ហើយ​លោក​ KIM DO GYUN នឹង​កាន់​តំណែង​នោះ​។​ ឧត្ដមសេនីយ៍​ផ្លា​យ​២​រូប​នេះ​ត្រូវ​បាន​គេ​ស្គាល់​ថា ​ជា​អ្នក​មានបទពិសោធន៍​ច្រើន​ទាក់ទិន​នឹង​កូរ៉េ​ខាងជើង​ ហើយ​ធ្វើការ​នៅ​ក្រសួង​ការពារ​ប្រទេស​។​ លោក​បាន​ចូលរួម​ក្នុង​កិច្ចប្រជុំ​កម្រិត​ប្រតិបត្តិការ​នានា​ជាមួយ​កូរ៉េ​ខាងជើង​នៅ​​ភូមិ​ប៉ាន​មុន​ហ្សូ​ម ​កាលពី​ខែកុម្ភៈ ​ឆ្នាំ​២០១១​។​ ហើយ​លោក​ក៏​ស្ថិត​ក្នុង​ចំណោម​ប្រតិភូ​​ចូលរួម​ក្នុង​កិច្ចប្រជុំ​អន្តរ​កូរ៉េ​កម្រិត​ខ្ពស់​កាលពី​ឆ្នាំ​២០១៤​ដែរ​។ ​លោក​ជាទី​ប្រឹក្សា​អម​ប្រធានា​ធិបតី​លោក​ MOON JAE IN​ ទទួល​បន្ទុក​ខាង​ការ​កែទម្រង់​យោធា​ជាតិ​ចាប់​ពី​ឆ្នាំ​២០១៧​មក​។

ប្រទេស​កូរ៉េ​ទាំង​២​បាន​ព្រមព្រៀង​គ្នា​នា​ឱកាស​កិច្ចប្រជុំ​កំពូល​កាលពី​ស​ប្ដា​ហ៍​មុន រៀបចំ​កិច្ចប្រជុំ​យោធា​កម្រិត​ឧត្ដមសេនីយ៍​នា​ខែឧសភា​ ដើម្បី​ពិភាក្សា​ពី​វិធានការ​ទាំងឡាយ​សំដៅ​សម្រាល​ភាព​តានតឹង​ ហើយ​បង្កើត​ទំនុកចិត្ត​គ្នា​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ